អត្ថបទពាណិជ្ជកម្ម
រោគសញ្ញា និងវិធីបង្ការជំងឺមហារីកថ្លើម
30, Sep 2021 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
ថ្លើមពិតជាមានសារសំខាន់ខ្លាំងណាស់ ចំពោះរាងកាយរបស់យើង។ វាគឺជាសរីរាង្គមួយដែលមានមុខងារសំខាន់ ក្នុងការកម្ចាត់សារធាតុពុលចេញពីប្រព័ន្ធឈាម និងផលិតទឹកប្រមាត់ ដែលមានមុខងារជួយរំលាយខ្លាញ់ បង្កើតវីតាមីន និងសារធាតុចិញ្ចឹមផ្សេងៗទៀត។ ជាអកុសល ប្រភេទជំងឺមហារីកមួយចំនួន អាចបំលែងខ្លួន ធ្វើដំណើរ និងរាលដាលនៅក្នុងថ្លើម។ នៅពេលដែលកោសិកាមហារីកវិវដ្តខ្លួន វានឹងបំផ្លាញកោសិកាថ្លើម រួចធ្វើឱ្យមុខងាររបស់ថ្លើមចុះខ្សោយ។
 
យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក នៅក្នុងឆ្នាំ ២០១៨​ ប្រទេសកម្ពុជា មានអ្នកស្លាប់ដោយសារជំងឺមហារីកថ្លើម សរុប​ 2,520 នាក់។ អត្រាមរណភាពប្រែប្រួលតាមអាយុ គឺ 25.02 ក្នុងចំណោម 100,000 នាក់ ដែលនាំឲ្យប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ៧ ជាប្រទេសដែលមានអ្នកស្លាប់ ដោយសារជំងឺមហារីកច្រើនជាងគេលើពិភពលោក​។


 
មូលហេតុនៃជំងឺមហារីកថ្លើម និងរោគសញ្ញា
 
មានកត្តាជាច្រើនដែលរួមចំណែក បង្កឲ្យមានជំងឺមហារីកថ្លើមនៅក្នុងខ្លួនមនុស្ស។
 
1. កត្តាបរិស្ថាន៖ មូលហេតុចម្បងនៃជំងឺមហារីក ភាគច្រើនបណ្តាលមកពីបរិស្ថាន។ ជំងឺមហារីកថ្លើម អាចបង្កមកពីកត្តាបរិស្ថានទូទៅបំផុត រួមមានដូចជាថ្នាំជក់ របបអាហារ ជំងឺធាត់ ការឆ្លងមេរោគ ការទទួលរងសារធាតុវិទ្យុសកម្ម របៀបរស់នៅអសកម្ម និងសម្បូរដោយការបំពុល។
2. កត្តាអាយុ និងភេទ៖ ជាធម្មតាជំងឺមហារីកថ្លើម ត្រូវបានគេសង្កេតថា កើតមានលើមនុស្សដែលមានអាយុលើសពី 50 ឆ្នាំ និងភាគច្រើន បុរសមានហានិភ័យខ្ពស់ ក្នុងការប្រឈមមុខជាមួយជំងឺមហារីកថ្លើម ច្រើនជាងស្រ្តី។
3. អ្នកពីសាស្រា និងអ្នកជក់បារី៖ ការទទួលទានគ្រឿងស្រវឹង ឬការជក់បារីជារៀងរាល់ថ្ងៃ រយៈពេលយូរ អាចបណ្តាលឲ្យកើតជំងឺមហារីកថ្លើម។
4. ប្រវត្តិគ្រួសារ៖ កោសិកាមហារីក អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈ ការប៉ះពាល់ដោយឈាម ទឹកអសុចិ (ទឹកកាម) ឬសមាសធាតុរាវផ្សេងទៀតនៅក្នុងរាងកាយ​។ ឪពុកម្ដាយ ក៏អាចបង្កហានិភ័យតិចតួច ក្នុងការចម្លងជំងឺមហារីកទៅកូនរបស់ពួកគេ នៅពេលកំពុងពពោះ ឬនៅពេលរួមដំណេក ដោយមិនបានការពារឲ្យបានត្រឹមត្រូវ។
5. ជំងឺរ៉ាំរ៉ៃ ឬជំងឺផ្សេងៗ៖ អ្នកដែលមានជំងឺក្រិនថ្លើម រលាកថ្លើម ទឹកនោមផ្អែម ឬជំងឺធាត់ មានហានិភ័យខ្ពស់បំផុត ដែលអាចបង្កជាជំងឺមហារីកថ្លើម។


 
លើសពីនេះទៅទៀត ភាពតានតឹង(ស្ត្រេស) ក៏អាចជាកត្តា ដែលបង្កឲ្យមានជំងឺមហារីក។ ស្រ្តេសមិនត្រឹមតែដាស់កោសិកាដុំសាច់ ដែលអសកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបរិស្ថានសមស្រប សម្រាប់ជំងឺមហារីកដើម្បីលូតលាស។ ដើម្បីបង្ការបញ្ហានេះ បុគ្គលម្នាក់ៗ គួរតែមានពេលឈប់សម្រាកខ្លះ ហើយធ្វើដំណើរកម្សាន្ត។ ក្នុងពេលជាមួយគ្នានេះដែរ សូម​ពិនិត្យរកមហារីកថ្លើម បើអ្នកមានរោគសញ្ញាគួរឲ្យសង្ស័យណាមួយ។ ជាទូទៅរោគសញ្ញាមហារីកថ្លើម មិនត្រូវបានបង្ហាញនៅដំណាក់កាលដំបូងឡើយ ប៉ុន្តែនៅពេលដែលវាកើតឡើង វានឹងធ្វើឲ្យអ្នកមិនចង់ញ៉ាំអាហាររ ស្រកទម្ងន់ ឈឺចុក ឬឈឺតិចៗនៅតំបន់ពោះ អស់កម្លាំង ក្អួតចង្អោរ ហើយងាយនឹងមានស្នាមជាំ។
 


វិធីបង្ការដូចដែលបានរៀបរាប់ខាងលើ អ្នកដែលមានជំងឺរលាកថ្លើមមានហានិភ័យខ្ពស់ ក្នុងការវិវដ្តទៅជាជំងឺមហារីកថ្លើម ដូច្នេះបុគ្គលម្នាក់ៗ អាចបង្ការជំងឺនេះបាន ដោយការចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B ក៏ដូចជាការរួមភេទដោយការពារឲ្យបានត្រឹមត្រូវ និងមិនត្រូវប្រើប្រាស់ម្ជុល ឬសារាំងរួមគ្នាជាមួយអ្នកផ្សេងឡើយ។
 
លើសពីនេះទៅទៀត បុគ្គលម្នាក់ៗគួរតែកំណត់ខ្លួនឯងក្នុងការទទួលទានគ្រឿងស្រវឹង និងការជក់បារី រក្សាទម្ងន់ដែលសមស្រប ដោយទទួលទានអាហារដែលល្អសម្រាប់សុខភាព និងធ្វើលំហាត់ប្រាណ ពិនិត្យជាតិស្ករក្នុងឈាមឲ្យបានទៀងទាត់ និងពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឬគ្លីនិកដែលគួរឲ្យទុកចិត្ត។ នៅប្រទេសម៉ាឡេស៊ី អ្នកអាចពិនិត្យ និងចាក់វ៉ាក់សាំងជំងឺមហារីកថ្លើម ដែលអាចការពារអ្នក ពីការឆ្លងមេរោគថ្លើមប្រភេទA និង B ។ ជាធម្មតា វេជ្ជបណ្ឌិត នឹងពិនិត្យប្រព័ន្ធភាពស៊ាំដែលខ្វះខាតនៅក្នុងខ្លួនរបស់អ្នក និងណែនាំនូវវ៉ាក់សាំងណាមួយ ដែលអ្នកត្រូវចាក់ ប្រសិនបើចាំបាច់។ ប្រសិនបើអ្នកត្រូវការព័ត៌មានបន្ថែម ឣ្នកឣាចស្វែងរកបញ្ជីឈ្មោះមន្ទីរពេទ្យឯកទេស នៅលើគេហទំព័ររបស់ក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី(MHTC)។
 


ការព្យាបាល និងការណែនាំ
 
ទន្ទឹមនឹងនេះដែរ ជំងឺមហារីកថ្លើម អាចព្យាបាលបាននៅដំណាក់កាលដំបូង ដោយវិធីមួយចំនួនដូចខាងក្រោម៖
 
• វះកាត់ដុំសាច់ (វះកាត់មហារីក)៖ ជាវិធីសាស្ត្រមុនគេ និងមានប្រសិទ្ធភាពជាងគេបំផុត រហូតមកដល់សព្វថ្ងៃនេះ។ វិធីសាស្រ្តនេះ ត្រូវបានគេណែនាំឲ្យប្រើប្រាស់ ប្រសិនបើកោសិកាមហារីកនៅមួយកន្លែង និងមិនមានការរីករាលដាលនៅឡើយ។
• ការព្យាបាលដោយកាំរស្មី៖ ការព្យាបាលរបៀបនេះ គឺជួយពន្យាការរីកលូតលាស់នៃកោសិកាមហារីក ឬសម្លាប់កោសិកាទាំងនោះ តាមរយៈការបំផ្លាញ DNA របស់ពួកគេ
• ការព្យាបាលដោយគីមីវិទ្យា៖ គឺជាវិធីព្យាបាលមហារីកថ្លើម ដោយប្រើប្រាស់ថ្នាំដែលមានប្រសិទ្ធភាពខ្ពស់ ដើម្បីទៅសម្លាប់កោសិកាមហារីក ដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស នៅក្នុងខ្លួនមនុស្ស។
• ការព្យាបាលដោយជីវសាស្រ្ត៖ វិធីនេះគឺបំពាក់ប្រព័ន្ធការពារក្នុងរាងកាយ ឱ្យមានសមត្ថភាពអាចមើលស្គាល់ និងវាយប្រហារកោសិកាមហារីក។
• ការព្យាបាលដោយអរម៉ូន៖ ការទទួលទានថ្នាំ ដើម្បីបន្ថែមអរម៉ូន ផ្អាកដំណើរការអរម៉ូន ឬយកអរម៉ូនចេញពីរាងកាយ ដើម្បីពន្យារពេល ឬបញ្ឈប់ការរីកលូតលាស់ របស់កោសិកាមហារីក។
 
ការព្យាបាល និងវះកាត់មហារីកថ្លើមនៅប្រទេសម៉ាឡេស៊ី មានអត្រាជោគជ័យខ្ពស់ដោយសារភាពជឿនលឿននៃបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងបទពិសោធន៍វះកាត់ជំនាញ។ ប្រទេសម៉ាឡេស៊ី ផ្តល់ជូននូវដំណោះស្រាយទំនើបៗ ដូចជាការវះកាត់ដោយកាំបិតកាំរស្មី និងការវះកាត់ដោយមនុស្សយន្ត Da Vinci។
 
ជាចុងក្រោយ ប្រសិនបើអ្នកមានការសង្ស័យ អំពីស្ថានភាព ឬរោគសញ្ញារបស់អ្នក ទាក់ទងនឹងជំងឺមហារីកថ្លើម ឬចង់ពិនិត្យសុខភាពដោយខ្លួនឯង ប្រទេសម៉ាឡេស៊ី គឺជាជម្រើសល្អសម្រាប់អ្នក។ ប្រទេសម៉ាឡេស៊ី ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ ក្នុងការផ្ដល់ទំនុកចិត្ត  ទៅលើប្រព័ន្ធថែទាំសុខភាពឯកជន ដែលផ្តល់ជូនបុគ្គលម្នាក់ៗ នូវការបំពាក់សម្ភារទំនើបៗ តម្លៃសមរម្យ និងទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព។ វាជារឿងធម្មតា ដែលអ្នកដំណើរ ធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី ដើម្បីពិនិត្យរកជំងឺមហារីក។  ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិការស្តង់ដារ (SOPs) អ្នកដំណើរដែលចាំបាច់ត្រូវការ ការព្យាបាលជម្ងឺធ្ងន់ធ្ងរ អាចមកព្យាបាលនៅប្រទេសម៉ាឡេស៊ី ដោយគ្មានការរឹតបន្តឹង។ យល់ដឹងបន្ថែមទៀតអំពី SOPs នៅទីនេះ៖ https://malaysiahealthcare.org/sop-for-healthcare-travellers-entering-malaysia/
អ្នកក៏អាចសួរសំណួរមកកាន់ទំព័រ Facebook របស់ MHTC៖  Medical Tourism Malaysia – Cambodia
 




(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com