អត្ថបទពាណិជ្ជកម្ម
ដាប់ប៊ែលយូប៊ី ហ្វាយនែន បើកដំណើរការជាផ្លូវការ សាខាទី១៣៨ នៅជិតផ្សារ អូឡាំពិក ក្នុងរាជធានីភ្នំពេញ
01, Oct 2021 , 10:26 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ- ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១- ដាប់ប៊ែលយូប៊ី ហ្វាយនែន បានបើកសម្ពោធជាផ្លូវការនូវ សាខាថ្មីមួយទៀតជាមួយនឹងរចនាបទដ៏ទាក់ទាញ ដើម្បីផ្តល់នូវបរិយាកាសរីករាយ និងសេវាកម្មហិរញ្ញវត្ថុដែលមានភាពងាយស្រួលជូនដល់អតិថិជនចាស់និងថ្មីរបស់យើង ដែលសាខាថ្មីនេះគឺជា  បណ្តាញសាខាទី ១៣៨ នៅកម្ពុជា។  សាខាទួលស្វាយព្រៃទី២ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើអតិថិជនចាប់ពីថ្ងៃនេះតទៅ ជាមួយនឹងការផ្តល់ជូនកាដូជាច្រើនសម្រាប់អតិថិជនដែលអញ្ជើញមកកាន់សាខាផ្ទាល់។
 
នៅក្នុងឱកាសសម្ពោធជាផ្លូវការសាខាថ្មី អតិថិជន នឹងទទួលបានកាដូជាច្រើនភ្លាមៗ នៅពេល   អតិថិជនបើកគណនីសន្សំ រួមជាមួយកាតអេធីអឹមនិងសេវាធានាគារចល័ត ឬគណនីសប្បុរស។ 
សាខាទួលស្វាយព្រៃទី២ ត្រូវបានរចនារូបរាង ខាងក្នុង និងខាងក្រៅ ដ៏ស្រស់ស្អាត និងមានភាពទាក់ទាញ រួមទាំងបរិក្ខារទំនើបសម្រាប់បម្រើជូនអតិថិជន។​
 
ដោយមានការគាំទ្រយ៉ាងខ្លាំង និងតម្រូវការកាន់តែកើនឡើងរបស់អតិថិជន ដាប់ប៊ែលយូប៊ី ហ្វាយនែន បន្តពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួន ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ទូទាំងប្រទេសកម្ពុជា។ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានបម្រើសេវាកម្មហិរញ្ញវត្ថុអស់រយៈពេលជាង ២៥ ឆ្នាំមកហើយសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ជាមួយបុគ្គលិករួសរាយរាក់ទាក់ និងមានបទពិសោធន៍ខ្ពស់។ គិតត្រឹមខែសីហា ឆ្នាំ២០២១ ដាប់ប៊ែលយូប៊ី ហ្វាយនែន មានទ្រព្យសកម្មសរុបឈានដល់ចំនួន ១ ប៊ីលានដុល្លារអាមេរិក ដែលជាសមិទ្ធផលគួរឱ្យកត់សម្គាល់មួយ ដែលសម្រេចបានដោយមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន បុគ្គលិក គណៈគ្រប់គ្រង ដៃគូ និងភាគីពាក់ព័ន្ធទាំងអស់។
 
សាខាទួលស្វាយព្រៃទី២ ត្រៀមស្វាគមន៍អតិថិជននៅអាសយដ្ឋាន ផ្ទះលេខ ១៣១ មហាវិថីសម្តេចមុនីរ៉េត កែងផ្លូវលេខ ៣១០​ ភូមិ១០ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
 
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ផ្នែកបម្រើសេវាអតិថិជន ០២៣ ៩៦៣ ៣៣៣  | ០៨១ ៣៣១ ៣៣៣ ឬ គេហទំព័រ www.wbfinance.com.kh​ ឬ ហ្វេសប៊ុក www.facebook.com/wbfinance
 
អំពីដាប់ប៊ែលយូប៊ី ហ្វាយនែន
 
ដាប់ប៊ែលយូប៊ី ហ្វាយនែន គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេនៅកម្ពុជា និងជាសមាជិកគ្រួសាររបស់ធនាគារអ៊ូរី ដែលជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកូរ៉េ។        ដាប់ប៊ែលយូប៊ី ហ្វាយនែន បាននឹងកំពុងបម្រើសេវាហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាអស់រយៈពេលជាង ​២៥ ឆ្នាំមកហើយ ដោយផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ដូចជាប្រាក់កម្ចី ប្រាក់បញ្ញើ-សន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅស្រុក សេវាធនាគារចល័ត សេវាទូទាត់វិក្កយបត្រ សេវាអេធីអឹម និងសេវាផ្សេងៗទៀត។ គិតត្រឹមខែសីហា ឆ្នាំ២០២១ ដាប់ប៊ែលយូប៊ី ហ្វាយនែន មានទ្រព្យសកម្មសរុបចំនួន ១​ ប៊ីលានដុល្លារអាមេរិក ផលប័ត្រឥណនទានសរុបចំនួន​ ៨២៣ លានដុល្លារអាមេរិក និងសមតុល្យប្រាក់បញ្ញើ-សន្សំសរុបចំនួន ១៧០ លានដុល្លារអាមេរិក៕
 




(អត្ថបទពាណិជ្ជកម្ម) 

© រក្សាសិទ្ធិដោយ thmeythmey.com