អត្ថបទពាណិជ្ជកម្ម
លោក ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុបបរិច្ចាគទឹកប្រាក់ ១លានដុល្លាសហរដ្ឋរអាម៉េរិក ក្នុងការជួយដល់ប្រទេសឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត
01, Oct 2021 , 4:02 pm        
រូបភាព
ដោយ: ថ្មីៗ
[រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១] លោក ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ជាពហុក្រុមហ៊ុនមួយ ក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា បានបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លាសហរដ្ឋរអាម៉េរិក ជូនដល់រដ្ឋាភិបាលឡាវ ក្នុងការឆ្លើយតបទៅនឹងការអំពាវនាវរបស់អាជ្ញាធរកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។
 
លោក ចេន ហ្ស៊ី ជាទីប្រឹក្សា សម្តេច ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា មានប្រសាសន៍ថា ការបរិច្ចាគនេះគឺក្នុងគោលបំណងមនុស្សធម៌ និងដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការផ្តល់ជំនួយ និងការគាំទ្រយ៉ាងសកម្ម ជូនដល់ប្រទេសឡាវ។ ដោយសារកម្ពុជា តែងតែជាមិត្តដ៏ល្អរបស់ប្រទេសជិតខាង ដូច្នេះយើងទាំងអស់គ្នាគួ រតែរួបរួម និងជួយគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ដ៏កាចសាហាវនេះ។
  


ក្នុងនាមជាអ្នកជំនួញម្នាក់ ដែលបានចាក់គ្រឹះជាយូរមកហើយនៅក្នុងប្រទេសកម្ពុជា លោកចេន ហ្ស៊ី ក៏បានឆ្លើយតបយ៉ាងសកម្មចំពោះ សម្តេច នាយករដ្ឋមន្រ្តី និងបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងមិត្តភាពទ្វេភាគី។ ដូច្នេះលោក ក៏បានវិនិយោគនៅក្នុងវិស័យទេសចរណ៍ និងវិស័យបច្ចេកវិទ្យារបស់ប្រទេសឡាវ តាមរយៈក្រុមហ៊ុនជាច្រើនរបស់សម្ព័ន្ធ ដែលជំរុញដល់ការលើកកម្ពស់ធុរកិច្ច និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសជិតខាងទាំងពីរ។
ដោយផ្អែកលើការយល់ដឹងដ៏ស៊ីជម្រៅរបស់គាត់ អំពីសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា លោកគឺជាកម្លាំងជំរុញនៅពីក្រោយភាពជោគជ័យ របស់សម្ព័ន្ធក្រុមហ៊ុនកម្ពុជាជាច្រើន ដូចជាៈ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត ធនាគារព្រីនស៍ ក្រុមហ៊ុនព្រីនស៍ ហ័នយូ ក្រុមហ៊ុនប៊ែល រ៉ូដ ឃែភីថល មេនេចម៉ិន និងក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ។
សហគ្រិនកម្ពុជារូបនេះ ត្រូវបានទទួលស្គាល់ថាជាសហគ្រិនឆ្នើមប្រចាំឆ្នាំ នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអន្តរជាតិឆ្នាំ២០២១ ហើយក៏ជាសហគ្រិនកម្ពុជា តែមួយគត់ដែលបានឈ្នះពានរង្វាន់អ្នកដឹកនាំអាជីវកម្មពហុឧស្សាហកម្ម។
 
លើសពីនេះ លោកគឺជាមេដឹកនាំម្នាក់ ក្នុងចំណោមមេដឹកនាំអាស៊ីទាំងបីរូប ដែលត្រូវបានគេទទួលស្គាល់ ចំពោះភាពជាសហគ្រិនដ៏រឹងមាំ នៅក្នុងវិស័យផ្សេងៗគ្នា ក្នុងអំឡុងឆ្នាំដ៏សែនលំបាកមួយ ក្នុងការដឹកនាំក្រុមហ៊ុន។ 
 
នៅក្នុងយុគសម័យមួយ ដែលពហុក្រុមហ៊ុននានា កំពុងបំពេញនូវទំនួលខុសត្រូវរបស់ខ្លួនចំពោះសង្គម លោក ចេន ហ្ស៊ី និងក្រុមការងារនៃថ្នាក់ដឹកនាំរបស់លោក នៅក្នុងសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានខិតខំធ្វើការដោយមិនគិតពីភាពនឿយហត់ ដើម្បីជាកម្លាំងជំរុញឱ្យប្រទេសកម្ពុជា មានស្ថានភាពល្អប្រសើរ និងជាផ្នែកមួយនៃការគាំទ្រប្រទេស ដើម្បីយកឈ្នះជំងឺរាតត្បាតដ៏កាចសាហាវនេះ។
 
អំពីក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប 
ព្រីនស៍ ហូលឌីង គ្រុប  (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជា ដែលមានអង្គភាពជាច្រើនធ្វើការផ្តោតលើ      វិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។
អង្គភាពអាជីវកម្មសំខាន់ៗ របស់ក្រុមហ៊ុន Prince Holding Group នៅកម្ពុជារួមមាន ក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ក្រុមហ៊ុន Belt Road Capital Management ព្រមទាំងក្រុមហ៊ុន Awesome Global Investment Group។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្រុមហ៊ុន Prince Holding Group មានអាជីវកម្មជាង ៨០ នៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ម្ហូបអាហារ និងភេសជ្ជៈ និងវិស័យជីវិតរស់នៅ។ល។



ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសឈានមុខ និងការចូលរួមនាពេលអនាគត នៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ត្រូវបានរំពឹងថា នឹងដើរតួនាទីជាកត្តាលីករដ៏សំខាន់មួយ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ក្រោមការគាំទ្រពីគំនិតផ្តួចផ្តើមគោលនយោបាយ ទ្រទ្រង់វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាល។
ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ធុរកិច្ច និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី ក្រុមហ៊ុន Prince Holding Group បានកសាងមូលដ្ឋានគ្រឹះជាស្ពានចម្លងដ៏សំខាន់ សម្រាប់មូលធនក្នុងស្រុក និងអន្តរជាតិ។ សម្ព័ន្ធនេះ ប្តេជ្ញាយ៉ាងមុតមាំ ចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាតួយ៉ាង ក្រុមហ៊ុន Prince Holding Group កំពុងអភិវឌ្ឍទីក្រុងរាម ដែលជាគម្រោងទេសចរណ៍ និងលំនៅដ្ឋានបុរីនាពេលខាងមុខ ដែលនឹងក្លាយជាគម្រោងអចលនទ្រព្យ ប្រកបដោយនិរន្តរភាពដំបូងគេបង្អស់នៅកម្ពុជា ក្នុងគោលបំណងធានាបាននូវការវិនិយោគសរុបចំនួន ១៦ ពាន់លានដុល្លារសហរដ្ឋអាម៉េរិក នៅក្នុងតំបន់។ គម្រោងនេះ ស្ថិតនៅទីតាំងយ៉ាងងាយស្រួល ដោយគ្រាន់តែធ្វើដំណើររយៈពេល ១០ នាទីពីអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុប៉ុណ្ណោះ ដែលមានគោលបំណងរួមចំណែកដល់ការស្តារសេដ្ឋកិច្ច របស់ខេត្តព្រះសីហនុ។
 
ក្រុមហ៊ុន Prince Holding Group  នឹងបន្តបោះជំហានទៅមុខ ក្នុងការស្វែងរកឱកាស ដើម្បីដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជា តាមរយៈការធ្វើការក្នុងភាពជាដៃគូ ឬការវិនិយោគដោយផ្ទាល់ នៅក្នុងឧស្សាហកម្មសំខាន់ៗ ដើម្បីនាំមកនូវភាពប្រសើរឡើង របស់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចក្នុងតំបន់៕

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com