អត្ថបទពាណិជ្ជកម្ម
Pleng by Smart សូមណែនាំកម្មវិធី « Pleng Points » ជាកម្មវិធីសន្សំពិន្ទុប្ដូរយករង្វាន់សម្រាប់អ្នកចូលចិត្តតន្ត្រីនៅកម្ពុជា
01, Oct 2021 , 5:03 pm        
រូបភាព
ដោយ: ថ្មីៗ
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ - កម្មវិធី​ Pleng by Smart  ដែលជាកម្មវិធីស្ដាប់តន្រ្តីតាមអនឡាញ តែមួយគត់ សម្រាប់ចម្រៀងខ្មែរ original នៅកម្ពុជា ​បានប្រកាសនៅថ្ងៃនេះថា ការដាក់ដំណើរការកម្មវិធី Pleng Points ដែលជាកម្មវិធីសន្សំពិន្ទុប្ដូរយករង្វាន់ នឹងផ្ដល់រង្វាន់ជាច្រើន ​សម្រាប់អ្នកចូលចិត្តស្ដាប់តន្រ្តី​ ដែលប្រើ ប្រាស់កម្មវិធី Pleng by Smart  លើទូរស័ព្ទដៃ។ 
 
កម្មវិធីសន្សំពិន្ទុប្ដូរយករង្វាន់ថ្មីនេះ អាចស្វែងរកបានសម្រាប់អ្នកប្រើប្រាស់ Pleng by Smart ទាំងអស់នៅក្នុងប្រទេសកម្ពុជា។ រាល់ពិន្ទុទាំងអស់អាចប្ដូរយក ​រង្វាន់ជាច្រើនរួមមាន អាវយឺត Pleng អាវរងា កាបូបស្ពាយ កាសស្តាប់ត្រចៀកឥតខ្សែ ដុំសាកថ្មទូរស័ព្ទ ព្រមទាំងការផ្ដល់ជូនកម្មវិធី Pleng Pro ដោយឥតគិតថ្លៃ និងការផ្ដល់ជូនជាច្រើនផ្សេងទៀត។ 

 

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន Smart យើងតែងតែប្តេជ្ញាច្នៃប្រឌិតនូវអ្វីៗដែលថ្មី និងនាំយកសេវាកម្មនានា ដែលផ្ដល់ក្ដីរំភើបដល់អ្នកប្រើប្រាស់ ដោយផ្ដល់អាទិភាពលើភាពងាយស្រួល និងគុណតម្លៃសម្រាប់ទឹកប្រាក់។ កម្មវិធី Pleng Points ប្ដូរយករង្វាន់ នាំយកភាពសប្បាយរីករាយ និងងាយស្រួល ដើម្បីឈ្នះរង្វាន់ ខណៈអាចរីករាយជាមួយតន្រ្តីពីរោះៗ ពីសិល្បករជាតិ និងអន្តរជាតិលើ Pleng by Smart។»


 
បន្ទាប់ពីអ្នកប្រើប្រាស់ បានចូលទៅក្នុងគណនី Pleng by Smart ដោយប្រើលេខទូរស័ព្ទ គណនីសម្គាល់ Google ឬ Apple របស់ពួកគេ ក្រោយមកពួកគេអាចទទួលបានពិន្ទុ ដោយធ្វើតាមការណែនាំដូចខាងក្រោម៖
 
១. ចូលទៅក្នុងគណនី (បានតែមួយដងប៉ុណ្ណោះ) - ៤០០ ពិន្ទុ
២. ស្ដាប់បទចម្រៀងតាមអនឡាញ  - ៥០ ពិន្ទុ
៣. បង្កើតកម្រងបទចម្រៀងមួយ - ៥០ ពិន្ទុ
៤. ដាក់កម្រងបទចម្រៀង ឬ បទចម្រៀង «ចូលចិត្តជាងគេ» - ១០ ពិន្ទុ
៥. ចែករំលែកបទចម្រៀង ឬ កម្រងបទចម្រៀងលើ Facebook - ៥០ ពិន្ទុ
៦. ជាវកម្មវិធី Pleng Pro - ១០០ ពិន្ទុ
៧. ប្រើប្រាស់កម្មវិធី Pleng ដោយសកម្ម និងជាប់ៗគ្នា - រហូតដល់២៨០ពិន្ទុ (រយៈពេលប្រាំពីរ ថ្ងៃជាប់ៗគ្នា)
 
អ្នកប្រើប្រាស់ Pleng by Smart អាចប្តូរពិន្ទុរបស់ពួកគេពេលណាក៏បាន ក្នុងកម្មវិធីទូរស័ព្ទ និងអាចយករង្វាន់ពី Smart Shop មួយណាក៏បាន តាមជម្រើសរបស់ពួកគេទូទាំងប្រទេសកម្ពុជា នៅពេលដែលពួកគេ​ទទួលបានដំណឹង បញ្ជាក់ថា រង្វាន់របស់ពួកគេរួចរាល់សម្រាប់ការមកយក។​
 
Pleng by Smart ត្រូវបានដាក់ដំណើរការក្នុងឆ្នាំ២០១៩ បន្ទាប់ពីផ្លាស់ប្តូរឈ្មោះថ្មី និងបើកដំណើរការឡើងវិញ ពី Smart Music ដែលជាកម្មវិធីស្ដាប់តន្ត្រីដំបូងបំផុតនៅកម្ពុជា។ ឥឡូវនេះ Pleng by Smart មានអ្នកប្រើប្រាស់សកម្មប្រមាណ ១,២ លាននាក់ ដែលបានរីករាយស្ដាប់តន្ត្រីតាមអនឡាញជាង ៥០០ លានដង ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។ 
 
លោក ថូម៉ាស បានបន្ថែមទៀតថា៖ «​Pleng by Smart គឺជាកម្មវិធី​ដ៏ល្អមួយ សម្រាប់ការលើកកម្ពស់កម្មវិធីកម្សាន្តឌីជីថល និងការគាំទ្រដល់វិស័យតន្រ្តីក្នុងស្រុក ដែលពោរពេញ​ដោយសក្ដានុពល។ ប៉ុន្មានឆ្នាំមកនេះ យើងបានលើកតម្កើងតន្រ្តីខ្មែរ original និងជួយឱ្យសិល្បករ ស្វែងរកអ្នកស្រលាញ់តន្ត្រីរាប់លាននាក់។» 
 
លោក ថូម៉ាស បានបន្ថែមទៀតថា ៖ «​ក្រោមកិច្ចសហការ ជាមួយដៃគូ​ផ្សព្វផ្សាយឌីជីថល និងអ្នកជំនាញផ្នែកផលិតកម្មក្នុងស្រុក កម្មវិធី Pleng by Smart នឹងបន្តការគាំទ្រឥតឈប់ឈរ ដល់សិល្បករក្នុងស្រុក ក៏ដូចជាជំរុញទឹកចិត្តយុវជនកម្ពុជាបន្ថែមទៀត ដើម្បីបន្តក្តីស្រមៃរបស់ពួកគេ ក្នុងវិស័យតន្ត្រី។»










(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com