អត្ថបទពាណិជ្ជកម្ម
ហ្គ្រេន ហ្វឺរតេ ភ្នំពេញ សេវាកម្មអាផាតមិន ដ៏ប្រណិតដំបូងគេបង្អស់របស់ ជីប ម៉ុង លែន
01, Oct 2021 , 5:29 pm        
រូបភាព
ដោយ: ថ្មីៗ
ហ្គ្រេន ហ្វឺរតេ ភ្នំពេញ ជាសេវាកម្មអាផាតមិនដ៏ធំស្កឹមស្កៃ មានកម្ពស់១៣ជាន់ ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ និងជាសេវាកម្មអាផាតមិនដំបូងគេបង្អស់ របស់ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ឈានមុខគេមួយនៅកម្ពុជា។
 
ហ្គ្រេន ហ្វឺរតេ ភ្នំពេញ ត្រូវបានសាងសង់ឡើងដោយផ្តល់នូវផាសុកភាព និងផ្តល់ជូននូវបទពិសោធន៍នៃការរស់នៅ ដ៏ទំនើបដល់អតិថិជន មានទីតាំងស្ថិតនៅផ្លូវលេខ៣៣១ កែងផ្លូវ៥៧០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ហ្គ្រេន ហ្វឺរតេ​ ភ្នំពេញ មានបន្ទប់ស្នាក់នៅចំនួន៥៦បន្ទប់ ដែលក្នុងនោះមានទាំងប្រភេទបន្ទប់គេង១ បន្ទប់គេង២ និងបន្ទប់គេង៣។


 
គ្រប់បន្ទប់ទាំងអស់ត្រូវបានបំពាក់ទៅដោយសម្ភារប្រើប្រាស់ និងគ្រឿងសង្ហារិមទំនើប ព្រមទាំងភ្ជាប់ជាមួយនឹងរានហាលឯកជន សម្រាប់គយគន់ទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធទៀតផង។ បន្ថែមពីនេះ អាផាតមិន ក៏មានសេវាកម្មរៀបចំសម្អាតបន្ទប់ ​និងផ្ដល់ជូនអាហារពេលព្រឹកសម្រាប់ភ្ញៀវ ដែលស្នាក់នៅផងដែរ។
 
ក្រៅពីបន្ទប់ស្នាក់នៅ អតិថិជនទាំងអស់ ក៏អាចរីករាយជាមួយនឹងសេវាកម្មបន្ថែមជាច្រើនទៀត នៅក្នុងអគារតែមួយដែលមានដូចជា កន្លែងទទួលភ្ញៀវ មីនីម៉ាត ហាងកាហ្វេ កន្លែងហាត់ប្រាណ អាងហែលទឹក រោងភាពយន្ត ចំណតយានយន្តដ៏ធំទូលាយ និងជាន់ខាងលើបង្អស់ រៀបចំជាមួយនឹងធម្មជាតិបៃតង សម្រាប់អង្គុយលំហែ ជាដើម។ ជាងនេះទៅទៀត ហ្គ្រេន ហ្វឺរតេ ភ្នំពេញ ក៏មានបំពាក់នូវសេវាអ៊ីនធឺណិត Wi-Fi ដោយឥតគិតថ្លៃ ព្រមទាំងមានកាមេរ៉ាសុវត្ថិភាព និងសន្តិសុខយាមជាប់ ២៤ម៉ោងទៀតផង ដែលនាំមកនូវការរស់នៅប្រកបដោយផាសុកភាព។
 
អតិថិជនទាំងអស់អាច​កក់បន្ទប់ស្នាក់នៅ របស់ ហ្គ្រេន ហ្វឺរតេ ភ្នំពេញ បានយ៉ាងងាយស្រួល ​តាមរយៈទូរសព្ទលេខ 023 923 999៕














(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com