ពីនេះ ពីនោះ
«កង្ហារ» ជាពាក្យត្រូវ, មិនមែន «ចង្ហាល់» ឬ «កង្ហាល់» នោះឡើយ
11, Oct 2021 , 7:29 am        
រូបភាព
ប្រដាប់មានស្លាបដែលអាចនឹងវិលដោយកម្លាំងខ្យល់បាន ជាអត្ថន័យ​របស់ពាក្យ «កង្ហារ»។ នេះបើតាម​ការពន្យល់ក្នុង​វចនានុក្រម​ខ្មែសម្តេចព្រះសង្ឃរាជ ជួន ណាត។

 
តាមពិតទៅកង្ហារ មិន​មែន​អាចវិល​ដោយ​កម្លាំង​ខ្យល់នោះទេ ប៉ុន្តែក៏អាចវិលដោយសារថាមពលអគ្គិសនី​ និងថ្មផងដែរ ប៉ុន្តែការ​ពន្យល់ក្នុង​វចនានុក្រម គឺ​ស្របតាមកាលៈទេសៈជាក់ស្តែងនាសម័យ​កាលនោះ។
 
អ្វីដែលគួរឲ្យកត់សម្គាល់ មនុស្សមួយចំនួន មានទម្លាប់សរសេរ និងនិយាយ​ថា «ចង្ហាល់» ឬ «កង្ហាល់» តែពាក្យទាំងនេះ សុទ្ធតែមិនមាន​ការពន្យល់នៅ​ក្នុង​វចនានុក្រម៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com