អត្ថបទពាណិជ្ជកម្ម
ហេតុផលទាំងនេះហើយ ទើប Galaxy Z Fold3 5G និងGalaxy Z Flip3 5G លក់ដាច់ស្តុកគ្មានសល់ និងក្លាយជាកំពូលស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯកគ្មានពីរប្រចាំឆ្នាំ២០២១នេះ…!
08, Oct 2021 , 9:20 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១៖ កាលពី Galaxy Z Fold និង Galaxy Z Flip ជំនាន់មុនដំបូងចេញមកអតិថិជនជាច្រើន ថាចង់បានបែបនេះបន្ថែម…ចង់បានមុខងារនេះ…មុខងារនោះបន្ថែម…បើមានបច្ចេកវិទ្យាបែបនេះថែមទៀត មិនដឹងអស្ចារ្យយ៉ាងណាទេហ្ន៎។
 
ឥឡូវនេះ ក្រុមហ៊ុន សាមសុង ក៏បានស្តាប់ និងយកមតិយោបល់របស់អតិថិជនទាំងអស់ មកសិក្សា និងកែខៃ អភិវឌ្ឍបច្ចេកវិទ្យាថ្មីបន្ថែម ដើម្បីបំពេញតម្រូវការរបស់អតិថិជនទាំងអស់ និងធ្វើយ៉ាងណា ផលិតចេញបាននូវស្មាតហ្វូនដ៏ល្អឯក សម្រាប់អតិថិជនរបស់ខ្លួន។
 


មកដល់ពេលនេះ សម្រាប់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G គឺបានបំពេញសេចក្តីត្រូវការ និងបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ នៃស្មាតហ្វូនអេក្រង់បត់ក្នុងពិភពលោក ដែលលក់ដាច់បំផុត និងមានការគាំទ្រយ៉ាងច្រើនមហិមាបានហើយ។ អតិថិជនទូទាំងពិភពលោក ជាពិសេសក្នុងប្រទេសកម្ពុជា មានស្នាមញញឹម និងប្រើដោយភាពជឿជាក់កក់ក្តៅ ពេញចិត្ត ពេញថ្លើមតែម្តង។ 



ចង់បានបច្ចេកវិទ្យាការពារទឹកហ្អី… បំពាក់ IPX68 ភ្លែត…! ចង់បានកំពូលអេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែកហ្អី…បំពាក់Dynamic AMOLED 2X ភ្លែត…! ចង់បានស៊ុមតួខ្លួនរឹងមាំហ្អី…បំពាក់ Armor Aluminum ភ្លាម…! ចង់ឱ្យកាមេរ៉ាក្នុងMain screen ប្តូរទីទាំង ឬដាក់កន្លែងណាផ្សេងដែលមិនសូវទើសភ្នែកហ្អី…បំពាក់ក្រោមអេក្រង់ភ្លែត (Under Display Camera)…! ហើយបើអាចប្រើជាមួយប៊ិក S Pen ទៀតមិនដឹងអស្ចារ្យយ៉ាងណាទេមើលទៅ…បំពាក់មកជាមួយ S Pen Fold Edition ភ្លាមតែម្តង…! ប៉ុណ្ណឹងហើយចង់បានអីទៀត…ប្រាប់មក…!
ថ្ងៃនេះក្រុមហ៊ុន សាមសុង នឹងលើកយកលក្ខណៈពិសេស ក៏ដូចជាបច្ចេកវិទ្យាថ្មីៗចុងក្រោយដែលបំពាក់មកលើ Galaxy Z Fold3 5G និង Galaxy Z Flip3 5G បន្ថែមទៀតដើម្បីឱ្យលោកអ្នក កាន់តែមានភាពជឿជាក់ អាចបង្ហាញនូវពិភពដ៏អស្ចារ្យរបស់លោកអ្នកបាន…!
 



*Galaxy Z Fold3 5G
- Intelligent Dual Battery: បច្ចេកវិទ្យាថាមពលថ្មដ៏ឆ្លាតវៃចំនួន 2 គ្រាប់ កម្លាំង 4,400mAh ដែលអាចឱ្យលោកអ្នកបំពេញការងារ ការសន្ទនា និងការកម្សាន្តបានកាន់តែយូរតែម្តង…!
- Processor: បានអភិវឌ្ឍនូវល្បឿនដំណើរការ Snap Dragon 888 (5nm) ជាមួយនឹងការបន្ថែមសមត្ថភាព CPU (13% Up), GPU (27% Up), និង NPU (60% Up) …! ដូច្នេះកម្លាំងម៉ាស៊ីនដើរបានលឿន មិនឡើងកម្តៅ មិនធ្វើឱ្យម៉ាស៊ីនធ្លាក់ចុះ ឬរអាក់រអួលឡើយ…!
 


 
*Galaxy Z Flip3 5G
- Intelligent Dual Battery: បច្ចេកវិទ្យាថាមពលថ្មដ៏ឆ្លាតវៃចំនួន 2 គ្រាប់កម្លាំង 3,300mAh ដែលអាចឱ្យលោកអ្នកបំពេញការងារ ការសន្ទនា និងការកម្សាន្តបានកាន់តែយូរតែម្តង…!
- Processor: បានអភិវឌ្ឍនូវល្បឿនដំណើរការ Snap Dragon 888 (5nm) ជាមួយនឹងការបន្ថែមសមត្ថភាព CPU (12% Up), GPU (25% Up), និង NPU (60% Up) …! ដូច្នេះកម្លាំងម៉ាស៊ីនដើរបានលឿន មិនឡើងកម្តៅ មិនធ្វើឱ្យម៉ាស៊ីនធ្លាក់ចុះ ឬរអាក់រអួលឡើយ…!
- Exclusive Color: លោកអ្នកអាចពេញចិត្តអស់ហើយទាំងកម្លាំងម៉ាស៊ីន រូបរាង និងបច្ចេកវិទ្យា…ប៉ុន្តែជួនកាលលោកអ្នកអាចនឹងត្រូវការពណ៌ដែលខ្លួនចូលចិត្ត ឬពណ៌ហុងស៊ុយរបស់លោកអ្នកក៏ថាបាន ដូច្នេះក្រុមហ៊ុន សាមសុង ក៏បានផលិតមកជាមួយនឹងជម្រើស 4 ពណ៌៖ ខ្មៅ (Phantom Black), បៃតងចាស់ (Green), ពណ៌ទឹកដោះគោ ឬពណ៌គ្រីម (Cream) និងពណ៌ស្វាយស្រាល (Lavender) ។ 
នៅមានលក្ខណៈពិសេសច្រើនទៀត ដែលធ្វើឱ្យកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G អង្រួនបេះដូងអ្នកប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់ ប្រចាំសករាជថ្មីឆ្នាំ 2021 នេះ។ ចឹងសូមកុំភ្លេចរង់ចាំមើល នូវការបង្ហាញជាបន្តបន្ទាប់ទៀតណា៎..! 
 


បើលោកអ្នកស្រឡាញ់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G  ប៉ុន្តែលោកអ្នកពុំទាន់មានថវិកាគ្រប់គ្រាន់នោះ ឥឡូវនេះឈប់បារម្ភទៀតទៅព្រោះថា សាមសុង តែងតែយល់ចិត្តអ្នកប្រើប្រាស់ ក៏ដូចជាអតិថិជនរបស់ខ្លួនជានិច្ច គឺក្រុមហ៊ុន បានផ្តល់ជូននូវកម្មវិធីបង់រំលស់ មិនមានការប្រាក់ 0% រយៈពេល 9 ខែ...! អ៊ីចឹងលោកអ្នកអាចធ្វើតាមបេះដូងបានហើយ…! ម៉េចដែរប៉ុណ្ណឹង…!
 
Galaxy Z Fold3 5G និង Galaxy Z Flip3 5G ផ្តល់នូវកំពូលបទពិសោធន៍មិនធ្លាប់មាន (Experience like no other) នៃកំពូលស្មាតហ្វូនអេក្រង់បត់ដ៏លេចធ្លោទាក់ទាញ និងទាន់សម័យបំផុត…! Galaxy Z Fold3 5G និង Galaxy Z Flip3 5G បង្ហាញឱ្យឃើញនូវពិភពដ៏អស្ចារ្យបំផុតរបស់អ្នក (Unfold Your World) សាមសុង…ជាទីទុកចិត្តបំផុត…!! 
 



សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 ៕





(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com