ពីនេះ ពីនោះ
«ក្រាមទាល់» គឺធ្មេញខ្ចីដែល​ដុះក្រោយគេ
12, Oct 2021 , 7:29 am        
រូបភាព
ធ្លាប់តែសរសេរ និងនិយាយថា «ថ្គាមទាល់» ប៉ុន្តែ​ក្នុងវចនានុក្រម​ខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បែរជាមានពាក្យ «ក្រាមទាល់» ទៅវិញ។

 
នាមសព្ទ «ក្រាមទាល់» មានន័យថា ធ្មេញខ្ចីដែលដុះក្រោយគេ ក្នុងកាលដែលមនុស្សពេញអាយុគ្រប់ការ ( ក្រាមទាល់ ច្រើនតែដុះនៅក្បែរថ្គាម )។ 
 
ថ្គាម គឺ​សំដៅលើ ធ្មេញធំៗ ដែលដុះនៅខាងចុងឆ្អឹងចង្កាទាំងពីរខាង មានទាំងខាងលើខាងក្រោម។ ថ្គាមមនុស្ស, ថ្គាមដំរី, ថ្គាមខ្លា ៕
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com