ពីនេះ ពីនោះ
«សគុណ» ផ្ទុយពី «និរគុណ»
13, Oct 2021 , 7:29 am        
រូបភាព
គុណសព្ទ «សគុណ» និង «និរគុណ» មានន័យ​ផ្ទុយគ្នា។ នេះបើតាម​ការពន្យល់ក្នុង​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។

 
 
សគុណ មានន័យថា ដែលប្រកបដោយគុណ, ដែលមានគុណ, មានបំណាច់ មនុស្សសគុណ, របស់សគុណ, ប្រាក់សគុណ ។ រីឯន័យថា នាមសព្ទ គឺ​ មនុស្សឬអ្វីៗដែលមានគុណ, ដែលជាបំណាច់, ជារង្វាន់ : ឲ្យប្រាក់ ២០ រៀលជាសគុណ ។ 
 
ផ្ទុយទៅវិញ និរគុណ មានន័យថា ដែលឥតគុណឥតប្រយោជន៍, មនុស្សនិរគុណ, របស់និរគុណ ។ ដែលរមឹលគុណគេ, មនុស្សនិរគុណគេ។ ពាក្យនេះ ក៏ត្រូវបាន​សរសេរក្លាយជា នេរគុណ ផងដែរ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com