ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ដឹងទេ? ទឹកដូង, ទឹកត្រជាក់ និងរូបមន្ត ៣នេះ អាចជួយបំបាត់អាការៈរមាស់ស្បែក
12, Oct 2021 , 10:59 pm        
រូបភាព
បញ្ហារមាស់ស្បែកមិនពិបាកនឹងដោះស្រាយឡើយ! គួរធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិព្យាបាលស្បែករមាស់ឆាប់រហ័ស ​៖

 
១. ទឹកត្រជាក់
 
ក្រៅពីដាក់ផ្នែកណាមួយនៃរាងកាយដែលរមាស់ក្រោមទឹកត្រជាក់ ឬងូតទឹកត្រជាក់តែម្ដងហើយនោះ អ្នកក៏អាចប្រើប្រាស់ក្រណាត់ស្អាតតូចមួយជ្រលក់ក្នុងទឹកត្រជាក់ និងស្អំលើស្បែករមាស់ជាការស្រេច។ រងចាំរហូតដល់ស្ងួត និងអាចជ្រលក់ទឹកត្រជាក់ជាថ្មីរួចដាក់ស្អំម្ដងទៀត។
 
២. ទឹកប៉េងប៉ោះស្រស់និងទឹកដូង
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកប៉េងប៉ោះស្រស់និងទឹកដូងក្នុងបរិមាណស្មើគ្នា។ កូរឱ្យសព្វ រួចសឹមលាបលើតំបន់ស្បែកដែលមានបញ្ហារមាស់ និងរងចាំឱ្យបានមួយស្របក់សិនមុនលាងសម្អាតចេញជាមួយទឹកត្រជាក់។
 
៣. ទឹកដោះគោស្រស់
 
ពេលខ្លះភាពស្ងួតខ្លាំងនៃស្បែកជាមូលហេតុនៃអាការៈរមាស់។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាទឹកដោះគោស្រស់លើតំបន់ស្បែកដែលមានបញ្ហា និងរងចាំមួយស្របក់សិន សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។
 
៤. ទឹកប្រទាលកន្ទុយក្រពើសុទ្ធ
 
ក្រៅពីទទួលទានទឹកប្រទាលកន្ទុយក្រពើសុទ្ធ ១០០ភាគរយនៅពេលព្រឹកមុនញ៊ាំអ្វីផ្សេងហើយនោះ អ្នកក៏អាចប្រើប្រាស់ភេសជ្ជៈនេះ ឬជែលប្រទាលកន្ទុយក្រពើស្រស់លាបលើតំបន់ស្បែកដែលរមាស់ផងដែរ។ រងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។
 
៥. ក្រូចឆ្មារ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់ក្រូចឆ្មារ ១ ឬ ២ផ្លែយកទឹកស្រស់ៗ។ បន្ទាប់មកសឹមប្រើប្រាសបន្ទះសំឡីជ្រលក់ក្នុងទឹកក្រូចឆ្មារនោះ រួចលាបលើតំបន់ស្បែកដែលរមាស់។ រងចាំរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ ប្រសិនបើអ្នកមានស្បែកស្ដើង ឬឆាប់ប្រតិកម្ម ចូរលាយទឹកក្រូចឆ្មារជាមួយទឹកបន្តិចសិន សឹមលាបលើស្បែក។ អនុវត្តឱ្យបាន ២ដងជាប្រចាំដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។
 
៦. ទឹកឃ្មុំ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកម្ដៅទឹកឃ្មុំមួយចំនួនឱ្យក្ដៅឧណ្ហៗ រួចសឹមលាបផ្ទាល់លើតំបន់ស្បែកដែលមានបញ្ហារមាស់។ រងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបានម្ដង ឬ ២ដងជាប្រចាំ។
 
ប្រយ័ត្ន! ក្នុងករណីអាការៈរមាស់ស្បែកមិនព្រមបាត់ទៅវិញសោះក្នុងរយៈពេលជាច្រើនថ្ងៃ ទោះជាអ្នកខំមើលថែយកចិត្តទុកដាក់ប៉ុណ្ណាក៏ដោយ ហើយកើនឡើងឆាប់រហ័សឆ្លងទៅផ្នែកផ្សេងទៀតនៃរាងកាយ និងជាពិសេសអមមកជាមួយនូវអាការៈផ្សេងទៀតរួមមានអស់កម្លាំង, ស្រកទម្ងន់ ឬក្ដៅខ្លួន, ប្រែជារបួសក្លាយ ឬឆ្លងមេរោគ ត្រូវប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញភ្លាម។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com