កីឡាជាតិ
ជាតិ
Soccer League 2013 ដល់​វគ្គ ៨ ក្រុម​ចុងក្រោយ​ហើយ
28, Dec 2013 , 9:41 am        
រូបភាព
ដោយ:
កម្មវិធី​ប្រកួត​ពានរង្វាន់ Soccer League 2013 បាន​ឈានដល់​វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ​ហើយ បន្ទាប់ពី​ចំណាយពេល​ប្រកួត​ជម្រុះ​តាម​ពូ​ល​តាំងពី​ថ្ងៃទី ១១ ធ្នូ កន្លងទៅ ដោយមាន​ក្រុម​ចំនួន ៣២ ក្រុម​ចែកជា ៨ ពូ​ល​ខុសគ្នា។


វគ្គ ៨ ក្រុម​ចុងក្រោយ​នេះ​នឹង​ចាប់ផ្ដើម​ប្រកួត​នៅ​ថ្ងៃទី ២៨ ខែធ្នូ​នេះ​តទៅ​រួមមាន ក្រុមយុវជន​ស្ម័ក្រចិត្ត ១២ ប៉ះ​ជាមួយ​ក្រុម​ក្រុម​សម្ព័ន្ធ គ.ស.ន.ប.ក វេលា​ម៉ោង ៤ : ៣០ នាទី​ល្ងាច​នៅ​ទីលាន​បាល់ទាត់​ស្ដា​ត​ចាស់ ខណៈ​នៅ​ម៉ោង​ដូចគ្នា ក្រុម​ក្រសួង​ព័ត៌មាន ប្រកួត​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

ចំណែក​នៅ​ថ្ងៃទី ២៩ ធ្នូ វេលា​ម៉ោង ១ រសៀល ក្រុម​ក្រុម ភ្នំពេញ​កុំព្យូទ័រ ប្រកួត​ជាមួយ​ក្រុម យុវជន​បៃតង នៅ​ស្ដា​ត​ចាស់ និង នៅ​ម៉ោង ៣ : ៣០ នាទី ក្រុម​ក្រុម សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង​ប្រកួត​ជាមួយ​ក្រុម​សហភាព សហព័ន្ធ​យុវជន កម្ពុជា​ខេត្តស្វាយរៀង។

យោងតាម​លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការប្រកួត បានឱ្យដឹង​នា​ថ្ងៃ​បើកឆាក​ថា បង្កើតឡើង​ដើម្បី​រឹតចំណង​មិត្តភាព សាមគ្គីភាព និង បង្កើន​កិច្ចសហប្រតិបត្តិការ តាមរយៈ​ការលេង​បាល់ទាត់ ដណ្ដើម​ពានរង្វាន់ Soccer League។

ការប្រកួត​បាន​ចែកជាដំណាក់ៗ ដោយ វគ្គ​ជម្រុះ​តាម​ពូ​ល ចាប់ពី​ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៣ ដល់ ថ្ងៃទី ២៦ ខែ ធ្នូ ២០១៣ ។ ចំណែក វគ្គ១/៤ នឹង​ប្រកួត​នៅ​ថ្ងៃទី ២៨ និង ២៩ ខែ ធ្នូ ឆ្នាំ ២០១៣ ហើយ​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០១៣ ខាងមុខ៕

   

© រក្សាសិទ្ធិដោយ thmeythmey.com