កីឡាជាតិ
ជាតិ
បាល់ទាត់​លី​ក​យុវជន​ឆ្នាំ២០១៣ ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​នៅ​រសៀល​នេះ
29, Dec 2013 , 10:04 am        
រូបភាព
រូបថតដោយ កឹម សុវណ្ណា
រូបថតដោយ កឹម សុវណ្ណា
ដោយ:
ពានរង្វាន់​បាល់ទាត់​យុវជន​ក្រោម​អាយុ ១៥ ឆ្នាំ និង ១៧ឆ្នាំ បាន​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​នៅ​រសៀល​ថ្ងៃទី ២៩ ខែធ្នូ ២០១៣ នេះ ដោយ​ក្រុម​ខេត្តស្វាយរៀង ត្រូវ​ដណ្ដើម​ជើងឯក U17 ជាមួយ​ក្រុម ភ្នំពេញ​ក្រោ​ន នៅវេលា​ម៉ោង ១:៣០ នាទី​រសៀល។ ចំណែក​ក្រុម​អាកាសចរ​ស៊ីវិល នឹងត្រូវ​ដណ្ដើម​ជើងឯក​លី​ក U15 ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​ម៉ោង ៣:៣០ រសៀល នៅ​ពហុ​កីឡដ្ឋាន​ជាតិ។


ចំពោះ​លី​ក U15 មុននឹង​ឈានដល់​វគ្គ​នេះ មាន​ក្រុម​ចូលរួម​ប្រកួត​ចំនួន ៨ក្រុម ដោយ​ត្រូវ​ប្រកួត​សន្សំ​ពិន្ទុ​យក៤ក្រុម ដែលមាន​ពិន្ទុ​ច្រើនជាងគេ​នឹងត្រូវ​ឡើងមក​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ កាលពី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្រុម ភ្នំពេញ​ក្រោ​ន ធ្លាប់បាន​យកឈ្នះ ក្រុម​បឹងកេត ២ ទល់ ០ ខណៈ​ក្រុម អាកាសរ​ច​ស៊ីវិល​ធ្លាប់​យកឈ្នះ ក្រុម ខេត្តស្វាយរៀង ៤ ទល់០។  

ចំណែក​លី​ក U17 មាន​ក្រុម​ចំនួន ៥ ក្រុម ត្រូវ​ប្រកួត​ជម្រុះ​ដូចគ្នា ហើយ​ក្រុម ខេត្តស្វាយរៀង បានឈ្នះ​ក្រុម​វេ​ស្ទើ​ន ៥ ទល់ ។ ដោយឡែក​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​យកឈ្នះ​ក្រុមយុវជន​ខេមរភូមិន្ទ ៥ ទល់ ០ កាលពី​វគ្គ ៤ ក្រុម​ចុងក្រោយ។    

លី​ក យុវជន​ទាំង ២ ប្រភេទ​អាយុ​នេះ​បានចាប់ផ្ដើម​ប្រកួត​តាំងពី​ថ្ងៃទី២៩ ខែកញ្ញា មកម្ល៉េះ ក្រោម​ការបង្កើត​និង​សម្របសម្រួល​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្នុង​គោលបំណង​បណ្ដុះ​ថ្នាល​យុវជន​ឱ្យបាន​ច្រើន៕  

© រក្សាសិទ្ធិដោយ thmeythmey.com