កីឡាអន្តរជាតិ
អន្តរជាតិ
Hull បាន​ទទួល​ជ័យ​ជម្នះ​លើ​ Fulham ​ជា​កំ​ណត់​ត្រា
29, Dec 2013 , 11:58 am        
រូបភាព
ដោយ: ថ្មីៗ
Hull បាន​បញ្ចប់​ការ​ធ្លាក់​ចុះ​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ខក​ចិត្ត​មួយ​របស់​ពួក​គេ​កាល​ពី​ថ្ងៃ​សៅរ៍ ខណៈ​ដែល​ពួក​គេ​បាន​កត់​ត្រា​លទ្ធ​ផល​ដ៏​ល្អ​បំផុត​មិន​ធ្លាប់​មាន​របស់​ពួក​គេ​ក្នុង​ក្រប​ខ័ណ្ឌ Premier League ជា​មួយ​នឹង​ជ័យ​ជម្នះ​យ៉ាង​ចាស់​ដៃ​​ក្នុង​លទ្ធ​ផល ៦-០ លើ​ក្រុម Fulham​។ 



Hull ដែល​បាន​ទទួល​ជ័យ​ជម្នះ​តែ​ពីរ​លើក​គត់​ចាប់​តាំង​ពី​ខែ​កញ្ញា​នោះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​ទាំង​អស់​របស់​ខ្លួន​ក្នុង​តង់​ទី​២​​ដើម្បី​ឡើង​ឈរ​ពី​លើ​តំ​បន់​កាត់​ចោល​ចំនួន​៧​ពិន្ទុ ខណៈ​ដែល​ក្រុម​ភ្ញៀវ​នៅ​តែ​ស្ថិត​ក្នុង​ចំ​ណាត់​ថ្នាក់​លេខ​​រៀង​ទី​១៧​ដដែល ក្រោយ​ពី​ខ្សែ​ការ​ពារ​បាន​ធ្វើ​ឲ្យ​ពួក​គេ​បាក់​មុខ​ម្តង​ទៀត​។

Fulham ​បាន​បណ្តោយ​ឲ្យ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​របស់​ខ្លួន​៤១​គ្រាប់ ក្នុង​ចំ​ណោម​១៩​ប្រកួត ដែល​ជា​កំណត់​ត្រា​ដ៏​អាក្រក់​បំផុត​ក្នុង Premier League ហើយ​ត្រូវ​តែ​ស្វែង​រក​លទ្ធ​ផល​វិជ្ជ​មាន​ក្នុង​ការ​ប្រកួត​នៅ​ផ្ទះ​ខ្លួន​ឯង​ជា​មួយនឹង West Ham និង Sunderland ក្នុង​ការ​ប្រកួត​បន្ទាប់​របស់​ពួក​គេ​ដើម្បី​កាត់​បន្ថយ​សម្ពាធ​ផ្សេង​ៗ​៕ 
  
លទ្ធ​ផល​កាល​ពី​ថ្ងៃ​សៅរ៍
ក្រប​ខ័ណ្ឌ​អង់​គ្លេស Premier League
West Ham 3-3 West Brom
Aston Villa 1-1 Swansea
Hull 6-0 Fulham
Man City 1-0 Crystal Palace
Norwich 0-1 Man Utd
Cardiff 2-2 Sunderland    

ប្រែសម្រួលដោយ ផេង សំណាង

© រក្សាសិទ្ធិដោយ thmeythmey.com