ជាតិ
រថយន្ត
វីដេអូ
លោក ស្រី ចាន់ថន តាំងបង្ហាញរថយន្តឆ្នាំ១៩៣០ ចំនួន១០គ្រឿងក្នុងរមណីយដ្ឋាន 7NG
25, Oct 2021 , 7:39 pm        
រូបភាព
លោក ស្រី ចាន់ថន ប្រមូលម៉ូតូ៥គ្រឿង និងរថយន្ដ១០គ្រឿង ដើម្បីតាំងឱ្យសាធារណជនទស្សនា នៅរមណីយដ្ឋានធម្មជាតិកែច្នៃស្កាយលែន ដែលស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។


 
ម៉ូតូទាំង៥គ្រឿងនោះ មានម៉ូតូ BMW R nineT ១គ្រឿង, HARLEY-DAVIDSON Ultra Classic Electra Glide ១គ្រឿង និង ROYAL ENFIELD Bullet Classic 500 ៣គ្រឿង ឡាន BRP Maverick ១គ្រឿង, CHEVROLET Camaro ១គ្រឿង, CHEVROLET Corvette ១គ្រឿង, TOYOTA Tacoma ១គ្រឿង, MAZDA MX-5 ១គ្រឿង, MERCEDES SLR ១គ្រឿង, REZVANI Tank ១គ្រឿង និងរថយន្ដបុរាណ៣គ្រឿង ម៉ាក PACKARD ១គ្រឿង និង FORD ២គ្រឿង។


 
ចំណែករថយន្តទាំង១០គ្រឿង មានរថយន្ត FORD ប្រភេទ A ជំនាន់ទី២ ពណ៌ត្រយូងចេក និងខ្មៅ ផលិតឆ្នាំ១៩៣០។ វាស្ថិតនៅក្នុងចំណោមរថយន្ដ៥គ្រឿង ដែលចាស់ជាងគេក្នុងប្រទេស។ FORD ប្រភេទ A ត្រូវបានធ្វើទំនើបកម្ម និងនាំចូលពីអាម៉េរិក។ រថយន្ដបែប coupé cabriolet  នេះ ជារថយន្ដទ្វារ២កៅអី២ និងគ្មានដំបូលរឹង ប៉ុន្តែរថយន្តនេះ មានដំបូលក្រាណាត់កៅស៊ូ ដែលអាចបត់បាន។ គូទឡានគ្រាន់តែជាទ្រុងក្រៅធ្វើពីស្បែក។
  

FORD ប្រភេទ A ជំនាន់ទី២ ត្រូវបានផលិតពីឆ្នាំ១៨២៧ ដល់ឆ្នាំ១៩៣១ អស់ ៤ ៨៥០ ០០០ គ្រឿង ពេលនោះ FORD មិនលក់ប្រភេទរថយន្ដផ្សេងទេ។ ប្រភេទមួយនេះ FORD បានប្រឌិតម៉ូឌែល ១៥ផ្សេងពីគ្នាដូចជាបែបប្រណាំង ទ្វារ៤កៅអី៥ គ្រួសារ ដឹកទំនិញ ប្រណីត ធុនធំ។ Ford ប្រភេទ A ត្រូវបានផលិតក្នុងរោងចក្រចំនួន១១ នៅអាម៉េរិក, ២នៅទ្វីបអាម៉េរិក, ៧នៅទ្វីបអឺរ៉ុប, ១នៅប្រទេសអូស្ត្រាលី និង១នៅប្រទេសជប៉ុន។ រថយន្ដដំបូងគេបង្អស់របស់ FORD  ត្រូវបានផលិតវាឆ្នាំ១៩០៣ និង១៩០៤។ លោក FORD Henry បានបង្កើតក្រុមហ៊ុន FORD ឆ្នាំ១៩០៣ នៅសហរដ្ឋអាម៉េរិក។ 
 
រមណីយដ្ឋានធម្មជាតិ ស្កាយលែន ស្ថិតនៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅចំកណ្ដាលទីក្រុងរណប 7NG ដែលមានចម្ងាយ ១៥គីឡូម៉ែត្រជាង ពីរាជធានីភ្នំពេញ៕
 


 

Tag:
 រថយន្ត
  FORD
© រក្សាសិទ្ធិដោយ thmeythmey.com