ជាតិ
សង្គមជាតិ
សេចក្តីរាយការណ៍៖ ផ្ទះពលរដ្ឋជន់លិច ខណៈអាជ្ញាធរផ្អាករថយន្តធុនធំ ឆ្លងកាត់នៅផ្លូវលេខ ២០A សង្កាត់គងនយ ខណ្ឌដង្កោ
26, Oct 2021 , 10:30 am        
រូបភាព
អាជ្ញាធរបានសម្រេចហាមរថយន្តធុនធំ ឆ្លងកាត់ផ្លូវលេខ២០A ជាបណ្ដោះអាសន្ន ក្នុងសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ការហាមឃាត់រថយន្តធុនធំនេះ ដើម្បីកុំឲ្យខូចខាតផ្លូវ ខណ:ស្ថានភាពទឹកជំនន់ កំពុងបង្កផលប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋ។



ផ្ទះពលរដ្ឋជាច្រើនខ្នង នៅក្នុងសង្កាត់គងនយនេះ កំពុងជន់លិច ដោយសារស្ថានភាពទឹកជំនន់ ពីទឹកស្ទឹងព្រែកត្នោត។ កាលពីថ្ងៃទី២៥ តុលា ស្ទឹងព្រែកត្នោត មានកម្ពស់៩,១២ម៉េត្រ ខណ:ស្ថានភាពកម្រិតទឹកប្រកាសអាសន្នតែ៧ម៉ែត្រប៉ុណ្ណោះ។ ដោយសារស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅបន្តគំរាមកំហែងនេះ អភិបាលខេត្តកំពង់ស្ពឺ កណ្ដាល និងរាជធានីភ្នំពេញ សុទ្ធតែអំពាវនាវឲ្យពលរដ្ឋរស់នៅតំបន់ តាមសណ្ដស្ទឹងព្រែកត្នោត បង្កើនការប្រុងប្រយ័ត្ន។



ក្រៅពីអំនាវនាវនេះ អភិបាលនៃតំបន់ទាំង៣ ក៏បានត្រៀមកងកម្លាំង និងទូក ក៏ដូចជាសម្ភារ:ផ្សេងទៀត ដើម្បីជួយប្រជាពលរដ្ឋផងដែរ។







© រក្សាសិទ្ធិដោយ thmeythmey.com