អន្តរជាតិ
លោកស្រី ស៊ូជី ច្រានចោលការចោទប្រកាន់លើករណីបង្កបញ្ហាអាសន្នដល់សាធារណៈ
27, Oct 2021 , 10:29 am        
រូបភាព
លោកស្រី អ៊ុងសាន ស៊ូជី។ រូបភាព៖ AFP
លោកស្រី អ៊ុងសាន ស៊ូជី។ រូបភាព៖ AFP
លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំមីយ៉ាន់ម៉ា ដែលត្រូវបានយោធាទម្លាក់ចេញពីអំណាច បានបដិសេធ ការចោទប្រកាន់ពីបទញុះញង់ឱ្យបង្កបញ្ហាអាសន្នដល់សាធារណៈ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC Burmese នៅថ្ងៃទី២៦ ខែតុលា។

 
បន្ទាប់ពីជាប់ឃុំចាប់តាំងពីខែកុម្ភៈ និងរងបទចោទជាច្រើនករណីមក លោកស្រីអ៊ុងសាន ស៊ូជី មេដឹកនាំដែលត្រូវទម្លាក់ចេញពីអំណាច នៅថ្ងៃទី២៦ ខែតុលា បានផ្តល់សក្ខីកម្មជាលើកដំបូងនៅចំពោះមុខតុលាការជាលើកដំបូង។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន BBC Burmese and Myanmar ដោយមានស្រង់ប្រភពមេធាវី លោកស្រីអ៊ុងសាន ស៊ូជី បានច្រានចោលការចោទប្រកាន់ ដែលថាលោកស្រីមានទំនាក់ទំនងជាមួយបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ នៅក្នុងខែកុម្ភៈ ដែលចេញផ្សាយលិខិតមួយអំពាវនាវឱ្យអង្គការអន្តរជាតិ កុំសហការជាមួរបបសឹកមីយ៉ាន់ម៉ា។ 
 
ប្រភពមួយ ដែលបានដឹងពីបទចោទនោះ បានអះអាងថា លោកស្រីស៊ូជី បានថ្លែងសក្ខីកម្មដោយខ្លួនឯងនៅក្នុងតុលាការ។ យ៉ាងណាមិញ ចំណុច ដែលមានសរសេរនៅក្នុងសក្ខីកម្មនោះ មិនអាចបញ្ចេញជាសាធារណៈ បានឡើយ ទាល់តែមានការបញ្ជាក់ពីតុលាការ។ តាមការរំពឹងទុក សក្ខីកម្មនោះ អាចបញ្ចេញនៅសប្តាហ៍ក្រោយ។ 
 
ទន្ទឹមនេះ មេធាវីលោកស្រីស៊ូជីវិញ មិនអាចនិយាយពីបញ្ហាទាំងនោះបានឡើយ ព្រោះរបបសឹកមីយ៉ាន់ម៉ា បានដាក់បញ្ជាមិនឱ្យនិយាយជាមួយមន្រ្តីទូតបរទេស ឬអង្គការអន្តរជាតិដោយផ្ទាល់ ឬមិនផ្ទាល់ណាមួយឡើយ។ បទបញ្ជាបែបនេះ ធ្វើឡើងបន្ទាប់ពីលោក Khin Maung Zaw បាននិយាយពីស្ថានភាពរបស់លោក Win Myint ក្នុងពីធ្វើសក្ខីកម្ម។ 
 
សូមបញ្ជាក់ថា​ កន្លងមក លោកស្រីស៊ូជី បានរងបទចោទដូចជា បំពានបម្រាមកូវីដ-១៩ កាន់កាប់ឧបករណ៍ទាក់ទងខុសច្បាប់​ ពុករលួយ និងបំពានការសម្ងាត់របស់រដ្ឋជាដើម៕

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com