អត្ថបទពាណិជ្ជកម្ម
សាច់ចង្កាក់អាំង HBF សហការជាមួយក្រុមហ៊ុន វីរៈ បុនថាំ ពង្រឹងការចែកចាយទូទាំងប្រទេសកម្ពុជា កាន់តែមានភាពរហ័ស និងសុវត្ថិភាព
29, Oct 2021 , 2:58 pm        
រូបភាព
 ភ្នំពេញ៖ ថ្ងៃទី២៩ ខែតុលា ឆ្នាំំ២០២១ ក្រុមហ៊ុនសាច់ចង្កាក់អាំង HBF ដែលជាប្រេនកូនខ្មែរមួយរូប បានប្រកាសនូវសមាសភាពដៃគូសហការជាមួយក្រុមហ៊ុនមួយ ដែលត្រូវបានចាត់ទុកថា ខ្សែប្រយុទ្ធដ៏សំខាន់របស់ក្រុមហ៊ុន HBF ក្នុងចែកចាយនូវសាច់ និងសម្ភារដល់តំណាងចែកចាយ ទូទាំងប្រទេសកម្ពុជា។
 
ក្នុងពិធីចុះហត្ថលេខា លើការដឹកជញ្ជូនសាច់ និងសម្ភារហ្វ្រេនឆាយ H B F ទូទាំងប្រទេសទៅកាន់តំណាងសាខាទាំងអស់នៅទូទាំងប្រទេស ដោយមានវត្តមាន លោក សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈបុនថាំ អេចប្រេស និង លោក ថុង គឹមហួន អគ្គនាយកក្រុមហ៊ុន HBF នៅភោជនីយដ្ឋានទន្លេបាសាក់២។ ក្រុមហ៊ុនទាំង២ បានប្រកាសនូវដំណឹងដ៏គួរឱ្យរំភើប ចិត្តសម្រាប់គ្រប់អតិថិជន ជាពិសេសដៃគូតំណាងចែកចាយ លក់សាច់ចង្កាក់អាំង HBF ទាំងអស់ លែងព្រួយបារម្ភ ចំពោះការដឹងជញ្ជូនសាច់ទៀតហើយ ដោយថ្ងៃនេះ ក្រុមហ៊ុនបានរួមគ្នាប្រកាសថា ក្រុមហ៊ុនដឹងជញ្ជូន វីរៈបុនថាំ អេចប្រេស ជាអ្នកទទួលសេវាកម្មដឹករាល់ទំនិញ និងសម្ភារទាំងអស់របស់ HBF ទៅកាន់គ្រប់ទីកន្លែង គ្រប់ខេត្ត/ក្រុង ស្រុក/ខណ្ឌ ទូទាំងប្រទេសកម្ពុជា។ 


 
លោក ថុន គឹមហួន បានថ្លែងឱ្យដឹងថា ក្រុមហ៊ុនដឹងជញ្ជូន វីរៈបុនថាំ អេចប្រេស ជាក្រុមហ៊ុនមួយ ដែលទទួលការធានា និងផ្តល់ភាពជឿជាក់យ៉ាងខ្លាំង ហើយព្រមទាំងជួយដោះស្រាយបញ្ហាជាច្រើន សម្រាប់ក្រុមហ៊ុនរបស់លោក។ ហេតុដូច្នេះ លោកបានចាត់ទុកថា ក្រុមហ៊ុនដឹកជញ្ជូន វីរៈបុនថាំ អេចប្រេស ជាដៃគូសំខាន់ និងល្អប្រៀប បាននឹងខ្សែប្រយុទ្ធមួយរូប ឆ្ពោះទៅកាន់គោលដៅ ដើម្បីអតិថិនជន និងតំណាងចែកចាយទូទាំងប្រទេសកម្ពុជា។ 
 


លោក ថុន គឹមហួន បានបញ្ជាក់ថា គ្រប់អតិថិជន និងជាពិសេសតំណាងចែកចាយទាំងអស់របស់ HBF កុំគិតព្រួយបារម្ភរឿងថា ទិញសិទ្ធិយកលក់បន្តហើយ ជួបរឿងពិបាករឿងសាច់ចង្កាក់អាំង ដឹកជញ្ជូនមកកន្លែងលក់ ទោះនៅដល់ស្រុកខេត្តណា ក៏អាចដឹកទៅដល់ដែរ ព្រោះពេលនេះ ក្រុមហ៊ុនដឹងជញ្ជូន វីរៈ បុនថាំ អេចប្រេស បានចូលខ្លួនយ៉ាងពេលលេញ ក្នុងបំពេញភារកិច្ចនេះ ធ្វើយ៉ាងណាឱ្យ សាច់ចង្កាក់អាំង HBF ត្រូវតែទៅដល់ទីកន្លែងដែលបងប្អូនរស់នៅ ឬទីតាំងដែលលក់ដូរនោះ។ ហេតុដូច្នេះ ក្រុមហ៊ុន HBF មិនត្រឹមតែលក់សិទ្ធិទិញបន្ត ក្នុងតម្លៃមួយដែលជឿជាក់ ជួយបងប្អូនប្រជាពលរដ្ឋមានមុខរបប និងរកចំណូលបានវិញ ក្នុងអំឡុងពេលកូវិដ១៩ រឹតតែផ្តល់ភាពជឿជាក់ និងសុវត្ថិភាព មិនឱ្យប៉ះពាល់ ដល់ការលក់រកប្រាក់ចំណូល របស់តំណាងចែកចាយ HBF ឡើយ។ 
 


ជាមួយគ្នានោះ លោក សួរ វីរៈ អគ្គនាយកក្រុមហ៊ុនដឹងជញ្ជូន វីរៈ បុនថាំ អេចប្រេស បានអះអាងថា សេវាកម្មរបស់លោកទាំងការងារ និងបុគ្គលិករបស់លោកទាំងអស់ សុទ្ធសឹង តែខំប្រឹងយ៉ាងណា ដឹកសម្ភារជូនភ្ញៀវឱ្យដល់ទីតាំង ប្រកបដោយសុវត្ថិភាព និងជឿជាក់។ 
 
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ សាច់ចង្កាក់ HBF កំពុងតែសាខា និងតំណាងចែកចាយទូទាំងប្រទេស២៥ខេត្តក្រុង សរុបឡើងដល់ប្រមាណ៥០០សាខា ហើយកំពុងមាន ១០០សាខាផ្សេង បានចុះកុងត្រាទិញសិទ្ធិលក់បន្តរួចហើយ ប៉ុន្តែនៅរង់ចាំឱកាសសាលារៀនទូប្រទេសបើកជាផ្លូវឡើងវិញ គឺតំណាងទាំង១០០ទៀត នឹងត្រៀមបន្តផងដែរ។ 


 
សាច់ចង្កាក់ HBF ដែលមានលាយគ្រឿងផ្សំរហូត ដល់ 25មុខ ប្រលាក់ជូនបងប្អូនហើយសម្រាប់យកទៅលក់មាន៩មុខ ដូចជា ១.សាច់ចៀម ២.សាច់ពពែ ៣.សាច់ក្រពើ ៤.សាច់គោ ៥.សាច់ក្ងាន ៦.សាច់ជ្រូក ៧.សាច់មាន់ ៨.សាច់ទា ៩.សាច់ក្របី និង១០.សាច់អូទ្រីស ដោយមានតម្លៃត្រឹមតែ 2500៛ ប៉ុណ្ណោះ ក្នុង ១ចង្កាក់ ។ 
 
សម្រាប់តម្លៃដាក់លក់ ក្នុងការទិញសិទ្ធោលក់បន្ត HBF គឺលោក ថុង គឹមហួន បានបញ្ចុះតម្លៃយ៉ាងសមរម្យមែនទែន ដោយហ្វ្រេនឆាយក្នុងរដូវកាលកូវីដ-១៩ ទាំងមូលតម្លៃ៣ពាន់ដុល្លារ បញ្ចុះសល់ត្រឹមតែ ១ ៥០០ដុល្លារ និងកញ្ចប់ឈុត VIP ៣,៩៥០ដុល្លារប៉ុណ្ណោះជាមួយគ្រឿងបរិក្ខារសម្រាប់ចម្អិន និងទុកដាក់សាច់សុទ្ធតែកុម្ម៉ង់ពីបរទេស។ 
 
ចំណាយដើមទុនតិចតួច អាចរកប្រាក់ចំណូលបានច្រើន។ កុំនៅគិតយូរ ឆាប់ទំនាក់ទំនងមកកាន់លេខ 089229992 /087292979/ 061712929/ 085292979 ដើម្បីមកជួបផ្ទាល់ ឆាប់ចេះ ឆាប់រកចំណូលបានលឿន៕













(អត្ថបទពាណិជ្ជកមុ្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com