កីឡាជាតិ
ជាតិ
ជ័យលាភី​ស៊ី​ហ្គេម​នឹង​ទទួល​ប្រាក់រង្វាន់​ពី​នាយករដ្ឋមន្ត្រី និង​ណាហ្គា​វើ​ល​មុន​ឆ្លង​ឆ្នាំ
31, Dec 2013 , 12:36 pm        
រូបភាព
ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ រូបថត កឹម សុវណ្ណា
ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ រូបថត កឹម សុវណ្ណា
ជ័យលាភី​មេដាយ​ស៊ី​ហ្គេម​ចាប់ផ្តើម​ទទួលបាន​ប្រាក់រង្វាន់​ជា​បន្តបន្ទាប់​ហើយ​នា​រសៀល​ថ្ងៃ​អង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៣ នេះ ទៅតាម​ការសន្យា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សណ្ឋាគារ​ណាហ្គា​វើ​ល។



លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​ម្ពុ​ជា បាន​ប្រាប់​គេហទំព័រថ្មីៗ ថា នា​វេលា​ម៉ោង៤រសៀល​នេះ លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​យកប្រាក់​ជាង៤០ម៉ឺន​ដុល្លារ​ទៅ​ប្រគល់ជូន​ដល់​ជ័យលាភី​មេដាយ​ទាំងអស់ រួមទាំង​គ្រូបង្វឹក គ្រូ​ជំនួយ​នៅ​ទីស្នាក់ការ NOCC ផ្ទាល់។

លោក​បាន​បន្ថែមទៀតថា នា​ម៉ោង៦រសៀល សណ្ឋាគារ​ណាហ្គា​វើ​ល នឹង​រៀបចំ​ពិធី​ប្រគល់​ប្រាក់រង្វាន់​សរុប​ប្រមាណ២៨០០០ដុល្លារ​ផងដែរ​ដល់​ជ័យលាភី​មេដាយមាស ទាំង​ឯកត្តជន និង​ជា​ក្រុម។ បន្ទាប់​មកនឹងមាន​ពិធី​រាប់​ថយក្រោយ សម្រាប់​ឱកាស​ចូលឆ្នាំ​សកល២០១៤ ផងដែរ។

សូមបញ្ជាក់ថា កម្ពុជា​បានទទួល​មេដាយ​សរុប​ចំនួន៤៧ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី២៧ ដែលមាន​មេដាយមាស៨ ប្រាក់១១ និង​សំរិទ្ធ២៨។ ជ័យលាភីមេដាយ​ទាំងនោះ ត្រូវ​ទទួល​ប្រាក់​រង្វាន់​បន្ថែម​ទៀតពី​រដ្ឋាភិបាលតាមរយៈអនុក្រឹត្យ និង​ពីស្រាបៀរអង្គរ៕


© រក្សាសិទ្ធិដោយ thmeythmey.com