កីឡាជាតិ
ជាតិ
លោក ហ៊ុ​ន ម៉ា​ណែត ​នាំប្រា​ក់​រង្វាន់​ឱពុក​ម្តាយ​ជាង​៤០​ម៉ឺន​ដុល្លារ​ជូន​ដល់​ជ័យលា​ភី​ស៊ីហ្គេម
01, Jan 2014 , 12:18 pm        
រូបភាព
ដោយ:
កាល​ពី​ល្ងាច​មិញ លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​នាំយក​ទឹក​ប្រាក់ចំនួន​៤០៣ ៩០០​ដុល្លារអាមេរិក ដើម្បី​ចែក​ជូន​ដល់​ជ័យ​លាភី​ដែល​ដណ្តើម​បានមេដាយ​ពីព្រឹត្តិការណ៍​កីឡាស៊ីហ្គេមលើក​ទី​២៧​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ប្រាក់​រង្វាន់​ទាំងនេះ គឺ​ជា​ការសន្យា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា។ 

 

ពិធី​ប្រគល់​រង្វាន់​កាលពី​ល្ងាច​ថ្ងៃ​អង្គារ ទី​៣១ ខែ​ធ្នូ ម្សិលមិញនេះ បាន​ប្រព្រឹត្តទៅ​នៅទី​ស្នាក់​ការគណៈ​កម្មាធិការ​ជាតិ​អូឡាំពិក (NOCC) ដោយ​មាន​ការ​ចូល​រួម​ផង​ដែរពី​សំណាក់​លោក ថោង ខុន ប្រធាន NOCC និង​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និងកីឡា។  

យោង​តាម​​លោក ថោង ខុន ទឹក​ប្រាក់​ទាំង​អស់​នេះ​គឺ​ជា​ការ​​លើក​ទឹក​ចិត្ត​ដល់​ក្រុម​កីឡាករ​កីឡា​ការិនី​កម្ពុជា​ដែល​​បាន​ខិតខំ​ប្រឹងប្រែង​ស្វែង​រក​មេដាយ​ជូន​ជាតិ​មាតុភូមិ ក៏​ដូចជា​ជម្រុះ​ឱ្យ​ខិតខំ​បន្ថែម​នៅ​ប្រកួត​លើក​ក្រោយៗ ទៀត។  

កម្ពុជា​ដណ្តើម​បាន​មេដាយ​ចំនួន​៤៧ ដែលក្នុងនោះមាន​មេដាយ​មាស​៨ ប្រាក់​១១ និង​សំរិទ្ធ​២៩ ។ សម្រាប់​ប្រាក់​រង្វាន់​ដែល​ត្រូវ​ទទួល​បាន គឺ​គិត​តាម​ចំនួន​មនុស្ស មិន​ថា ជាឯកត្តជន ឬ​ជាក្រុមនោះ​ឡើយ។ ដូច្នេះ​ទឹក​ប្រាក់​ដែល​ត្រូវ​បាន​ប្រគល់​មាន​មេដាយ​មាស​ចំនួន​១៤ មេដាយ​ប្រាក់​ចំនួន​២៩ និង​មេដាយ​សំរិទ្ធ​ចំនួន​៩២ ដែល​សរុប​ទាំងអស់​មាន​១៣៥ ។ 

  ចំណែក​ឯ​កីឡាករ​កីឡា​ការិនី​ដែល​ត្រូវ​ទទួល​បាន​ទឹក​ប្រាក់​រួម​មាន​មេដាយ​មាស ម្នាក់​ត្រូវ​ទទួល​បាន​ថវិកា​ចំនួន ៥ ពាន់​ដុល្លារ មេដាយ​ប្រាក់ ៣ ពាន់​ដុល្លារ និង មេដាយ​សំរឹទ្ធ ២ ពាន់​ដុល្លារ។ គ្រូបង្វឹក និងគ្រួជំនួយ​ក៏​ត្រូវ​ទទួល​បាន​ថវិកា​ពីនាយក​រដ្ឋមន្ត្រី និងភ​រិយា​ផងដែរ៕    

© រក្សាសិទ្ធិដោយ thmeythmey.com