អត្ថបទពាណិជ្ជកម្ម
អេស្កាវ៉ាទ័រគូបូតាស៊េរីថ្មីទំហំ3តោន KX033 និង U36 សម្ពោធលក់ជាផ្លូវការ
22, Nov 2021 , 3:27 pm        
រូបភាព
ដោយ: ថ្មីៗ
ស្យាមគូបូតាបើកសម្ភោធ អេស្កាវ៉ាទ័រគូបូតាស៊េរីថ្មីទំហំ3តោន KX033 និង U36 ក្នុងគោលបំណង ដើម្បីឆ្លើយតបតម្រូវការការងារដែលប្រសើរជាងមុន ដើម្បីប្រសិទ្ធភាពការងារខ្ពស់ ដោយសារមានរយៈចម្ងាយនៃការជីកវែង ម៉ាស៊ីនកំលាំងខ្លាំងប្រភេទដាយរិកអ៊ិនចែកសិន ជួយសន្សំសំចៃប្រេង ធ្វើការបានរហ័សរហួនជាមួយប្រព័ន្ធហៃដ្រូលិកដែលមានសមត្ថភាពខ្ពស់ ផ្នែកជើងក្រោមធន់ជាមួយរ៉ូឡូកង់ច្រវ៉ាក់4គ្រាប់ដែលមានរូបរាងស្រស់ស្អាត រឹងមាំ បន្ថែមប្រសិទ្ធភាពក្នុងការធ្វើការ។  


 
លើសពីនេះទៅទៀតនោះសេវាកម្មក្រោយការលកយដ៏សម្បូរបែបដែលធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមានទំនុកចិត្ត ។ ក្លាយជាម្ចាស់អេស្កាវ៉ាទ័រគូបូតាកាន់តែងាយស្រួលដោយគ្រាន់តែទំនាក់ទំនងទៅកាន់ភ្នាក់ងារ ចែកចាយគូបូតាដែលនៅជិតលោកអ្នក។ 
 
 
អេស្កាវ៉ាទ័រគូបូតាស៊េរី KX033-series មានគ្រប់លក្ខណៈនិងមានរយៈពេលធ្វើការយូរជាងមុន ចំណុចពិសេសរបស់ស៊េរីនេះគឺការធ្វើការបានច្រើនយ៉ាង ទាំងការងារកសិកម្ម និងការងារសំណង់ មិនតែប៉ុណ្ណោះបន្ថែមប្រសិទ្ធភាពនៃការធ្វើការ 3 ចំណុចថ្មី
  • ម៉ាស៊ីនប្រភេទបាញ់ប្រេងផ្ទាល់​ហៅថា Direct Injection ព្រមជាមួយប្រព័ន្ធបូមហៃដ្រូលិកប្រភេទថ្មីទំនើបប្រើប្រាស់ប្រេងហៃដ្រូលិកតិច​ និងធ្វើការបានលឿនរហ័ស។​ 
  • មានប្រវែងដៃចូកវែងពិសេស អាចជីកបានរយៈចម្ងាយឆ្ងាយរហូតដល់ 5100​mm ស័ក្តិសមជាមួយការងារបានច្រើនប្រភេទ 
  • បន្ថែមមុខងារប្រើប្រាស់បានកាន់តែងាយស្រួល​ មានកន្លែងចាក់តន្ត្រីស្តាប់កម្សាន្ត មានរន្ធបញ្ចេញខ្យល់ពីម៉ាស៊ីំនត្រជាក់រហូតទៅដល់ 6ចំណុច។​កៅអីអង្គុយព្រមទាំងដៃកាន់បញ្ជារមានភាពងាយស្រួល និងបន្ថយការលឿយណាយពេលធ្វើការទៀតផង។ 
 
 
អេស្កាវ៉ាទ័រ U-Series ឆ្លើយតបយ៉ាងពិសេសក្នុងការធ្វើការដែរល្អប្រសើរក្នុងទីតាំងតូចចង្អៀត ដោយផ្នែកខាងក្រោយខ្លីជាងកង់ប្រភេទ Zero Tail swing និងអាចស៊ីរ៉េរយៈគម្លាតកង់ច្រវាក់បាន ដែលស័ក្តិសមជាមួយកន្លែងការងារមានទីតាំងតូចចង្អៀត ភ្ជាប់ជាមួយចំណុចពិសេស 3ថ្មីគឺ 


 
បច្ចេកវិទ្យា Zero-tail swing ដោយមានផ្នែកខាងក្រោយខ្លីជាងកង់ អាចស៊ីរ៉េរយៈគម្លាតកង់ច្រវាក់ឱ្យវែងខ្លីបានក្នុងកន្លែងការងារមានទីតាំងតូចចង្អៀត ងាយស្រួលជាងស៊េរី U35 ការប្រើប្រាស់កាន់តែងាយស្រួល។  បំពាក់មកជាមួយភ្លើងបំភ្លឺប្រភេទ LED ងាយស្រួលធ្វើការបាននៅពេលយប់ ព្រមទាំងមានរន្ធសាកថ្មអគ្គីសនី12 វ៉ុល​ អេស្កាវ៉ាទ័រស៊េរី KX033 និង ស៊េរី U36 អាចធ្វើការបានយ៉ាងច្រើនប្រភេទ។ 




 
សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់ 
 
ទស្សនាវីដេអូបាននៅទីនេះ៖ 
 

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com