អត្ថបទពាណិជ្ជកម្ម
HONDA PCX ស៊េរីថ្មី! រចនាជាមួយប្រណិតភាពឥតខ្ចោះបានដាក់លក់ជាផ្លូវការនៅថ្ងៃទី២៤ ខែ វិច្ឆិកាឆ្នាំ២០២១
24, Nov 2021 , 11:40 am        
រូបភាព
ដោយ: ថ្មីៗ
អតិថិជនទាំងអស់បានដឹងហើយថា ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិក្នុងការផលិតនិងដំឡើង ម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេ ប្រចាំនៅប្រទេសកម្ពុជា។ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមហ៊ុន បានដាក់លក់ជាផ្លូវការម៉ូតូ HONDA PCX ស៊េរីថ្មី ក្រោមគំនិត THE EXCEPTIONAL CLASS បង្ហាញពីកិត្យានុភាពនៃភាពប្រណិត ទំនើបឥតខ្ចោះអនុភាពខ្លាំងលើសលប់ ដោយម៉ាស៊ីនបំពាក់ជាមួយបច្ចេកវិទ្យាពិភពលោក eSP+        របស់ហុងដា 


  
ប្រព័ន្ធម៉ាស៊ីនបំពាក់នូវ ស៊ូប៉ាប់ 4 តង់  ជាមួយប្រព័ន្ធបាញ់ប្រេង PGM-FI ផ្តល់នូវអនុភាពកាន់តែខ្លាំង ធ្វើឲ្យការបើកបរកាន់តែរលូនជួយកាត់បន្ថយការបញេ្ចញជាតិពុលទៅក្នុងបរិស្ថាន និងជួយសន្សំសំចៃប្រេងសាំងបានយ៉ាងល្អ។


 
FULL SHARP LED HEADLIGHT 
ចង្កៀងមុខ LED ! ភ្លឺច្បាស់ល្អ ទំនើបជាមួយនឹងការរចនាបែប Horizontal Lines ស័ក្តិសមបំផុតជាមួយ  PCX ស៊េរីថ្មី
FULL DIGITAL SPEEDOMETER
FULL DIGITAL SPEEDOMETER រចនា ល្អឥតខ្ចោះបែប LIQUID CRYSTAL DISPLAY នៅចំកណ្តាលកុងទ័រ ដែលអាចបង្ហាញច្បាស់ល្អ ពីដំណើរការគ្រប់មុខងារ។
Honda SMART KEY/Honda SMART CONTROLLER
កាន់តែទំនើបទាន់សម័យជាមួយ ការបញ្ជាការចាប់ផ្ដើមដំណើរការម៉ូតូរបស់លោកអ្នក ជាមួយប្រព័ន្ធឆ្លាតវៃ ជួយបង្កើនសុវត្ថិភាពទ្វេដង។
 

 
USB TYPE-C SOCKET
ឃ្លុបសាកថ្មធំជាងមុន ផ្តល់ភាពងាយស្រួលជាមួយខ្សែសាកថ្មប្រភេទ USB TYPE-C ផ្សារភ្ជាប់ទៅនឹង ការរីកចម្រើន នៃបច្ចេកវិទ្យាសកលលោក និងរក្សាទំនាក់ទំនងរបស់លោកអ្នក បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
 
LUGGAGE BOX WITH SEAT STOPPER 
អស់បារម្ភពីកន្លែងដាក់សម្ភារៈ ចំណុះដល់ទៅ ៣០លីត្រ ឬអាចទុកមួកសុវត្ថិភាព ដែលមានចង្កា/Full-Face Helmet បាន និង SEAT STOPPER ជួយសម្រួលដល់ការបើក ឬបិទកែបម៉ូតូកាន់តែងាយស្រួល។
X-SHAPE LED TAIL LIGHT
ភ្លើងកន្ទុយក្រោយថ្មី! រចនាដោយភ្លើង LED ភ្ជាប់គ្នាជារាងអក្សរ X 
ដែលជាបច្ចេកវិទ្យា Multi Optic បញ្ចេញពន្លឺភ្លឺច្បាស់ល្អ ឆ្លុះបញ្ចាំងពីភាពឈានមុខគេរបស់ New PCX


 
កាន់តែពិសេសនោះគឺ HONDA PCX ស៊េរីថ្មី មាន៣ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខ្មៅ ពណ៌ស និង ពណ៌ខៀវ។ សម្រាប់អតិថិជនដែលកំពុងស្វែងរក ប្រភេទម៉ូតូអូតូទាន់សម័យ ជាមួយបច្ចេកវិទ្យាទំនើប កម្លាំងខ្លាំង HONDA PCX ស៊េរីថ្មី គឺពិតជាជម្រើសដ៏ស័ក្តិសមបំផុត សម្រាប់លោកអ្នក។
គួរបញ្ជាក់ដែរថា អតិថិជនទាំងអស់ អាចរកទិញបាន នៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២១នេះតទៅ។ សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ :  https://youtu.be/aK125Nm-4Dg, https://www.ncxhonda.com/motorcycles/kh/ww150n-ca
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com