កីឡាជាតិ
ជាតិ
លីគ២៖ បន្ទាយមានជ័យ, ឬទ្ធីសែន, កោះកុង និងដង្កោសែនជ័យ បើកការប្រកួតក្នុងទឹកដី
27, Nov 2021 , 7:59 am        
រូបភាព
ជើងឯក២០២០ លីគ២
ជើងឯក២០២០ លីគ២
 
ក្រោយពីលីគកំពូលកម្ពុជា និងពានសម្ដេច ហ៊ុន សែន បានរកឃើញម្ចាស់ជើងឯក ក្រុមលីគ២កម្ពុជា (Cambodia League 2) ចាប់ផ្ដើមដំណើរការប្រកួតសប្តាហ៍ដំបូង នាវេលាម៉ោង៣រសៀល ថ្ងៃសៅរ៍ ទី២៧ ខែវិចិ្ឆកា នេះ នៅទីលាន៤ផ្សេងគ្នា។



ខេត្តបន្ទាយមានជ័យ ត្រូវប្រកួតជាមួយ មន្ទី អ.យ.ក ខេត្តត្បូងឃ្មុំ នៅទីលាន វិទ្យាល័យ ហ៊ុន សែន ខ្លាកូន ។ ក្លិបបាល់ទាត់ឬទ្ធិសែន ត្រូវប៉ះជាមួយ សាលាកីឡាបាល់ទាត់ជាតិ នៅកីឡដ្ឋានខេត្តកំពង់ឆ្នាំង ។

ស្របពេលដែរ កោះកុងធ្វើជាម្ចាស់ផ្ទះ ត្រូវទទួល U-21 កងយោធពលខេមរភូមិន្ទ នៅទីលានវិទ្យាល័យកោះកុង ខណៈ ក្លិបអាយ អេស អាយ ដង្កោសែនជ័យ ត្រូវស្វាគមន៍ ក្លិបបាលទាត់សៀមរាប លើទីលាន ខេ អេម អេច ផាក។

បញ្ជាក់ដែរថា កាលពីរដូវកាល២០២០ ក្លិបបាលទាត់ព្រៃវែង បានក្លាយជាម្ចាស់ជើងឯក ក្រោយយកឈ្នះលើ U21 កងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ៥-២ ។ ក្រុមជើងឯកលីគ២នេះ ត្រូវឡើងទៅកាន់លីគកំពូលរបស់កម្ពុជា ៕


Tag:
 បាលទាត់
  លីគ២
© រក្សាសិទ្ធិដោយ thmeythmey.com