COVID-19
ជាតិ
កូ​វីដ​-១៩៖ ករណី​ឆ្លង​ថ្មី ២៦​នាក់ ជា​២៩​នាក់ និង​ស្លាប់​៥​នាក់​
27, Nov 2021 , 11:57 am        
រូបភាព
ដោយ: ថ្មីៗ
 
​ក្រសួងសុខាភិបាល រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន ២៦​នាក់​ទៀត តាមរយៈ​ការ​តេស្ត​រក​សំណាក​តាម​ម៉ាស៊ីន PCR ដោយ​ក្នុងនោះ​មាន​៤​នាក់ ជា​ករណី​នាំចូល​ពី​បរទេស​។ ជាមួយគ្នានេះ ក៏មាន​អ្នកជំងឺ ចំនួន​២៩​នាក់ បានជា​សះស្បើយ និង​ស្លាប់មាន​ចំនួន​៥​នាក់​ទៀត ដោយ​៤​នាក់​មិនបាន​ចាក់​វ៉ាក់សាំង​។ នេះ​បើតាម​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា​នេះ​។​

 
 
បច្ចុប្បន្ន​កម្ពុជា មាន​អ្នក​ឆ្លង​សរុប ១២០ ០៦៤​នាក់ ខណៈ​អ្នកជា​សះស្បើយ​១១៦ ៤៤៦​នាក់ និង​អ្នកស្លាប់​២ ៩២៧​នាក់​៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com