ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូណេស៊ី នឹងមកទស្សនកិច្ចនៅកម្ពុជា ២ថ្ងៃ
28, Nov 2021 , 2:03 pm        
រូបភាព


ភ្នំពេញ៖ លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី (Retno L. P. Marsudi )រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ ពីថ្ងៃ៣០ វិច្ឆិកា ដល់ ១ ធ្នូ ។


 
បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដំណើរទស្សនកិច្ចរបស់ លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី នឹងចូលជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរួទេស។ ជំនួបនេះ នឹងពិភាក្សាលើទិដ្ឋភាពមួយចំនួននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងអាទិភាពនានារបស់កម្ពុជា ពេលធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២។
 
ដំណើរទស្សនកិច្ចផ្លូវការរបស់ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ី មកកាន់កម្ពុជា នឹងបន្តពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងកម្ពុជា និងឥណ្ឌូណេស៊ី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមក។

 លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី គឺជាមនុស្សទី២ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីឡាវ លោក ផនខាំ វីផាវ៉ាន់ ដែលនឹងមកទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី២៩ ដល់៣០ វិច្ឆិកា ក្រោយកម្ពុជាប្រកាសបើកប្រទេសឡើងវិញ ៕



Tag:
 ឥណ្ឌូណេស៊ី
  ទស្សនកិច្ច
  រដ្ឋមន្រី្តការបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com