ជាតិ
សង្គមជាតិ
វត្តមានសត្វកុកពាក់អំបោះនៅកម្ពុជា កើនឡើងជាងឆ្នាំ២០២០
28, Nov 2021 , 3:52 pm        
រូបភាព
រូបភាពដោយ BirdLife International Cambodia
រូបភាពដោយ BirdLife International Cambodia
ដោយ:
 
ភ្នំពេញ៖ សម្បុកសត្វកុកពាក់អំបោះចំនួន៨ត្រូវបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ដោយក្រុមការងារអង្គការ BirdLife ។ ​សម្បុកសត្វកុកពាក់អំបោះមានការកើនឡើង បើធៀបនឹងរដូវបន្តពូជឆ្នាំ២០២០។


កុកពាក់អំបោះ ឬសត្វកុកកស​ Woolly-necked Stork  ជាបក្សីដែលត្រូវបានចាត់ចូលជាប្រភេទ ជិតរងការគំរាមកំហែងក្នុងបញ្ជីរក្រហមរបស់ IUCN Rest List ពិភពលោក។ កុកពាក់អំបោះ ចាប់ផ្តើមបន្តពូជចំនួន២ដងក្នុងមួយឆ្នាំ ដោយចាប់ពីខែកុម្ភៈ ដល់ខែឧសភា និងចាប់ពីខែសីហា ដល់ខែវិច្ឆិកា។ រដូវបន្តពូជឆ្នាំ២០២១នេះ ក្រុមការងាររបស់អង្គការ Birdlife ប្រចាំកម្ពុជា បានប្រទះឃើញសម្បុករបស់សត្វកុកពាក់អំបោះចំនួន៨ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្តរតនគិរី។
 
អង្គការ BirdLife ប្រចាំនៅកម្ពុជាបានឱ្យដឹងថា ចំនួនសត្វកុកពាក់អំបោះមានចំនួនកើនឡើងក្នុងរដូវពងកូនក្នុងឆ្នាំ២០២១  ខណៈឆ្នាំ២០២០ អង្គការនេះ បានរកឃើញសម្បុកសត្វត្រឹមតែ ៤ប៉ុណ្ណោះ។
 
អង្គការ BirdLife បានសំណូមពរដល់ប្រជាសហគមន៍ អាជ្ញាធរមូលដ្ឋានទាំងអស់ឱ្យចូលរួមថែរក្សាការពារបក្សីកំពុងរងគ្រោះដោយការគំរាមកំហែងឈានទៅជិតផុតពូជ នៅដែនជម្រកសត្វព្រៃលំផាត។ ការចូលរួមជួយការពារទីជម្រករបស់សត្វក្នុងព្រៃធម្មជាតិ ជាផ្នែកមួយជួយ កាត់បន្ថយផលប៉ះពាល់សត្វគ្រប់ប្រភេទ ជាពិសេសសត្វជិតផុតពូជនៅតាមព្រៃ៕
 
 
 
 


Tag:
 កុកពាក់អំបោះ
  លំផាត់
  BirdLife International Cambodia
  រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com