អត្ថបទពាណិជ្ជកម្ម
អេស៊ីលីដា ជាធនាគារឈានមុខលើការវិនិយោគផ្នែកបច្ចេកវិទ្យានៅកម្ពុជា
29, Nov 2021 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ក្រោយធ្វើប្រតិបត្តិការអស់រយះពេលជិត៣០ឆ្នាំ និងបានក្លាយខ្លួនជាប្រជាធនាគារជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ និងដៃគូអាជីវកម្មនានា ធនាគារអេស៊ីលីដាតែងតែ​អភិវឌ្ឍន៍ឥតឈប់ឈរ​ជាពិសេស គឺការធ្វើបច្ចុប្បន្នភាព ដោយបាននាំយកមកនូវប្រព័ន្ធបច្ចេកវិទ្យាទំនើបៗចុងក្រោយគេបង្អស់។ ធនាគារអេស៊ីលីដា  ​បានប្រែក្លាយខ្លួនពីការផ្តល់សេវាធនាគារបែបប្រពៃណី មកជាប្រព័ន្ធឌីជីថលដ៏សម្បូរបែប  រហ័ស មានសុវត្ថិភាព និងការធ្វើប្រតិបត្តិការស្វ័យសេវាធនាគារ គ្រប់ពេលវេលា និងប្រកបដោយសុវត្ថិភាពខ្ពស់ ដែលជាការឆ្លើយតបទៅនឹងការរីកចម្រើន នៃយុគសម័យឌីជីថល នៅប្រទេសកម្ពុជា។
 
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ធនាគារ អេស៊ីលីដា បានបន្តអភិវឌ្ឍឥតឈប់ឈរ ក្នុងការបង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីបម្រើដល់អតិថិជន ឲ្យកាន់តែមានភាពងាយស្រួល និងផាសុកភាព ប្រកបដោយក្តីរីករាយ សប្បាយចិត្ត។ 


 
លោកស្រីបានបន្តថា៖«ធនាគារ អេស៊ីលីដា កំពុងបំពាក់បំពាក់ម៉ាស៊ីនទំនើបៗ ប្រកបដោយបច្ចេកវិទ្យា ដោយបង្កើតនូវភាពលេចធ្លោ និងទាន់សម័យសម្រាប់អតិថិជន, សាធារណជន និងបណ្តាដៃគូពាណិជ្ជកម្មរបស់យើង ដែលរួមមាន ម៉ាស៊ីនដាក់ប្រាក់-ដកប្រាក់, ម៉ាស៊ីនដកប្រាក់, ម៉ាស៊ីនបើកគណនី, ម៉ាស៊ីនបើកគណនីមានកាលកំណត់ និងម៉ាស៊ីនដាក់កាបូបប្រាក់សម្រាប់ដៃគូ ដែលមានការចរាចរក្រដាសប្រាក់ច្រើនប្រភេទទៀត  ដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់អតិថិជនសម្រាប់ការប្រើប្រាស់សាច់ប្រាក់ ទៅតាមតម្រូវការ បន្ថែមពីលើការប្រើប្រាស់តាម អេស៊ីលីដាម៉ូបាល។» 
 
លោកស្រីនាយិកាបានបន្តថា ៖«អតិថិជនអាចអញ្ជើញទៅដក-ដាក់ប្រាក់បើកគណនីធនាគារ ឬធ្វើវិនិយោគជាមួយធនាគារដោយខ្លួនឯងផ្ទាល់បាន នៅតាមទូម៉ាស៊ីន នៅទូទាំងប្រទេសដោយក្តីរីករាយ២៤ម៉ោង លើ២៤ម៉ោង ដោយមិនចាំបាច់ធ្វើដំណើរទៅឆ្ងាយពីផ្ទះឡើយ ដោយអាចស្វែងរកទីតាំងទូម៉ាស៊ីនណាមួយ ដែលនៅជិតផ្ទះបានយ៉ាងងាយស្រួល និងមិនជួបមនុស្សច្រើន ដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ ។»


 
ជាការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសចូលរួមទប់ស្កាត់ ការរីករាលនៃជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ធនាគារអេស៊ីលីដា បានដាក់ពង្រាយម៉ាស៊ីនស្វ័យប្រវត្តិមានបច្ចេកវិទ្យាជាច្រើនទីតាំង និងតែងតែ​អភិវឌ្ឍន៍ ក្នុងការផ្តល់សេវាហិរញវត្ថុរបស់ខ្លួនប្រកបដោយបរិយាប័ន្ន៕
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com