អត្ថបទពាណិជ្ជកម្ម
តោះ! ជិះម៉ូតូឆ្លងឆ្នាំទាំងអស់គ្នា
01, Dec 2021 , 2:01 pm        
រូបភាព
ដោយ: ថ្មីៗ
តើការជិះកម្សាន្តជាមួយមធ្យោបាយកង់ពីរឆ្លងខេត្ត ឆ្លងប្រទេសមានក្នុងក្តីសុបិនរបស់អ្នកដែររឺទេ? ថ្ងៃឈប់សម្រាកជាច្រើនដែលនឹងកៀកចូលមកដល់ក្នុងខែ១២ នេះច្បាស់ជាធ្វើអោយអ្នកស្វែងរកកន្លែងដើរលេងទុកខ្លះហើយមែនទេ? ក​ន្លែងដើរលេងខ្លះអាចនឹងត្រូវធ្វើឡើងដោយម៉ូតូជាជាងរថយន្តដូចជាម៉ូតូ Royal Enfield ដែលបានក្លាយជាមិត្តធ្វើដំណើរយ៉ាងល្អរបស់ក្រុមអ្នកជិះម៉ូតូមួយចំនួនដោយសារតែភាពបត់បែននិងអំណោយផលរបស់វា។ 


 
ប្រសិនបើអ្នកកំពុងស្វែងរកដំណើរផ្សងព្រេងបែបឯករាជ្យជាមួយនឹងការជិះម៉ូតូផ្លូវឆ្ងាយ អ្នកអាចសម្លឹងមើលនិងរៀបចំផែនការផ្លូវរបស់អ្នកជាមួយ Royal Enfield Himalayan ។ ប៉ុន្តែប្រសិនបើអ្នកចង់ធ្វើដំណើរបែបសប្បាយៗដូចជាគយគន់មើលទឹកសមុទ្រក្រុងព្រះសីហនុ កែប ឬសូម្បីតែក្រេបរសជាតិកាហ្វេភ្នំ Royal Enfield Interceptor គួរតែជាផ្នែកមួយនៃការធ្វើដំណើរមួយនេះផងដែរព្រោះតែភាពរស់រវើកនៃម៉ាស៊ីនម៉ូតូ​ 650cc បែបអ្នកប្រណាំងកាហ្វេ ។ យ៉ាងណាមិញប្រសិនបើអ្នកកំពុងសម្លឹងរកម៉ូតូដែលអាចជិះបានយ៉ាងរីករាយក្នុងទីក្រុង អ្នកអាចសម្លឹងមើលទាំង Royal Enfield Classic ឬ Meteor 350 ដែលម៉ាស៊ីននេះត្រូវបានផលិតយ៉ាងល្អឥតខ្ចោះសម្រាប់ការជិះក្នុងទីក្រុង។


 
ការធ្វើដំណើរផ្លូវឆ្ងាយជាមួយម៉ូតូដូចជាការបរិយាយអំពីអារម្មណ៍នៃសេរីភាពទាំងស្រុង ការជ្រមុជខ្លួនរបស់អ្នកនៅក្នុងទេសភាពជុំវិញ ការស្រូបយកពន្លឺព្រះអាទិត្យនិងកម្ដៅដែលជះមកមុខរបស់អ្នកផ្ទាល់ ខ្យល់ត្រជាក់បក់កាត់សក់របស់អ្នក និងការជួបនៅមនុស្សថ្មីៗនៅក្នុងកំឡុងពេលធ្វើដំណើរ។ 


 
ភាពខុសប្លែកគ្នារវាងការធ្វើដំណើរជាមួយម៉ូតូ និងទម្រង់ផ្សេងៗទៀតដូចជាឡានគឺថាអ្នកដូចជាជាប់ក្នុងទ្រុងដោយការអេតមើលទេសភាពពីត្រឹមក្នុងឡាន រឺតាមកញ្ចក់ឡាន។ ប៉ុន្តែនៅពេល​អ្នក​ធ្វើដំណើរដោយម៉ូតូ អ្នកនឹងមានអារម្មណ៍ថាអ្នកឈរនៅ​​ចំ​កណ្តាល​ផ្លូវ​ទាំង​អស់នៃទេសភាពជុំវិញ អ្នកក្លាយជាផ្នែកមួយនៃរូបភាពទាំងមូលដោយការសម្លឹងមើលគ្រប់ជ្រុងជ្រោយ ឆ្វេងស្តាំដោយមិនមែនត្រឹមតែជាអ្នកដែលជិះកាត់ប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកដែលបានប្រលូកទាំងស្រុងទៅក្នុងធម្មជាតិទាំងមូល។ 



តោះ! និយាយមកដល់ចំណុចនេះតើអ្នក​មាន​គម្រោង​ទិញ​ម៉ូតូ​ថ្មី​សម្រាប់​ដំណើរ​កម្សាន្ត​ចុង​ឆ្នាំ​ដែរឬ​ទេ? ប្រសិនបើអ្នកត្រូវការបើកសាកល្បងមុននឹងទិញម៉ូតូថ្មី បន្ទប់តាំងបង្ហាញ Royal Enfield Cambodia ជាកន្លែងដែលអ្នកអាចបើកសាកល្បងដោយឥតគិតថ្លៃជាមួយនឹងម៉ូដែលណាមួយដែលអ្នកចូលចិត្ត។ ដូចដែលបានបញ្ជាក់រួចមកហើយថា ប្រសិនបើអ្នកចង់បានម៉ូតូបែបរូបរាងក្លាសិកនិងបង្កើតស្ទីលប្លែកៗរបស់អ្នក Royal Enfield Classic 500cc និង Meteor 350 ជាបច្ចេកវិទ្យាខ្ពស់និងថ្មីបំផុតដែលបំពាក់ដោយ Tripper Navigation System ទាក់ទាញបេះដូងរបស់អ្នក ដោយសារតែពណ៍ជាច្រើនដែលអ្នកអាចជ្រើសរើសបាន។ ប៉ុន្តែប្រសិនបើអ្នកចូលចិត្តការផ្សងព្រេងបែបម្នាក់ឯងអ្នកមិនគួររំលងម៉ូតូ Royal Enfield Himalayan នោះទេព្រោះម៉ូដែលនេះមានឈ្មោះល្បីថាសាកសមសម្រាប់ “All road, No road” ជាពិសេស ABS ដែលធានាសុវត្ថិភាពរបស់អ្នកសម្រាប់គ្រប់ស្ថានភាពផ្លូវដែលអ្នកជួបប្រទះ។ 


 
អ្នក​ចង់​បាន​ការ​ជិះ​លំហែ​កាយ​នៅ​តាម​ឆ្នេរ​សមុទ្រ ​ម៉ាស៊ីន​ភ្លោះ GT Continental & Interceptor ដែលជា​ការ​កើត​ឡើង​វិញ​នៃ​ម៉ាស៊ីន​ស៊ីឡាំង​ភ្លោះ​​របស់ Royal Enfield





ខណៈពេលដែលផ្តល់នូវកម្លាំង 47 សេះក្នុងរង្វិលជុំ 7250 RPM និងកម្លាំងបង្វិលអតិបរមា 52Nm នៅ 5250 RPM ។ កុំភ្លេចកក់ការបើកសាកល្បងជាមួយក្រុងការងារតាមរយះលេខទូរសព្វ៖ 017 866 671/077 666 392/095 666 372៕
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com