អត្ថបទពាណិជ្ជកម្ម
រថយន្តប្រភេទ MPV ដែលមានតម្លៃសមរម្យ និងផាសុកភាពសម្រាប់គ្រួសារលោកអ្នក
02, Dec 2021 , 4:05 pm        
រូបភាព
ដោយ: ថ្មីៗ
រថយន្ត MPV គឺមានតម្លៃសមរម្យ និងមានមុខងារច្រើនដែលផ្តល់នូវឧត្តមភាពដល់ការប្រើប្រាស់របស់អ្នក។ វាអាចផ្ទុកអ្នកដំណើរបានច្រើន និងមានកន្លែងសម្រាប់ដាក់អីវ៉ាន់បានច្រើន ព្រមទាំងមានដំណើរការម៉ាស៊ីនល្អ ហើយតម្លៃក៏សមរម្យដែលស័ក្តិសមសម្រាប់ការប្រើប្រាស់លក្ខណៈគ្រួសារ។ 


 
ប្រភេទរថយន្តនេះតែងតែអាចទុកចិត្តបានសម្រាប់អ្នកដែលមានសមាជិកគ្រួសាររហូតដល់៨នាក់។ ម៉ាករថយន្ត ប្រភេទ ទំហំ និងម៉ូដែលជាច្រើនដែលមានលក់នៅលើទីផ្សារកម្ពុជានាពេលសព្វថ្ងៃនេះ ហើយផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសកាន់តែច្រើន។ ដូច្នេះហើយថ្ងៃនេះយើងសូមបង្ហាញអំពីចំណុចសំខាន់ពិសេសរបស់រថយន្ត MPV មួយម៉ូឌែល ដែលមានលក់ក្នុងប្រទេសកម្ពុជានោះគឺរថយន្ត Maxus G50។ 
 
Maxus G50 ជារថយន្តប្រភេទ MPV ដែលផ្តល់ជូនអ្នកទិញក្នុងតម្លៃសមរម្យចាប់ពី 35,000 ដុល្លារ រួមជាមួយនឹងការថែមជូនកាដូរ៥មុខបន្ថែម នឹងមានការធានារយៈពេល៥ឆ្នាំផងដែរ។ ខាងក្រោមនេះគឺជាចំណុចសំខាន់សម្រាប់ Maxus G50 ដែលលោកអ្នកអាចពិចារណាបាន។


 
- ភាពធំទូលាយ: គ្រួសារនៅកម្ពុជាភាគច្រើនជាគ្រួសារធំដែលមានសមាជិករហូតដល់ ៧ ឬ ៨ នាក់ ដូច្នេះរថយន្ត MPV ពិតជាល្អសម្រាប់ពួកគេ ដោយសារកាប៊ីនក្នុងមានភាពធំទូលាយ ហើយកៅអីជួរទី២និងទី៣អាចបត់បែនបានរាបស្មើរដែលងាយស្រួលអាចដាក់សម្ភារផ្សេងៗបាន ហើយរថយន្តនេះស័ក្តិសមសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ ឬការងារអាជីវកម្ម។ 


 
រថយន្ត Maxus G50 ដែលមានទំហំធំទូលាយអាចផ្ទុកមនុស្សបានរហូតដល់៨នាក់ ហើយវាមានប្រវែងបណ្តោយ 4,820mm ទទឹង 1,825mm និងកម្ពស់ 1,780mm រួមជាមួយនឹងគម្លាតកង់មុខទៅកង់ក្រោយប្រវែង 2,800mm។ វាក៏មានទំហំធំជាងគេបើធៀបនឹង MPV ផ្សេងទៀតដែលអាចដឹកអ្នកដំណើរបានត្រឹមតែ៧នាក់ប៉ុណ្ណោះ។
 
- ធន់នឹងការបើកបរគ្រប់ស្ថានភាពផ្លូវ: Maxus G50 មានកម្ពស់ពីដីខ្ពស់ (Ground Clearance) 150mm ដែលត្រូវបានគេចាត់ទុកថាសមរម្យសម្រាប់ផ្លូវក្នុងប្រទេសកម្ពុជាដែលផ្លូវខ្លះមានជង្ហុក ឬលិចទឹក។ វាងាយស្រួលណាស់ក្នុងការឆ្លងកាត់ផ្លូវបែបនេះ ប្រសិនបើអ្នកប្រើរថយន្តដែលមានកម្ពស់ពីដីខ្ពស់ បើប្រៀបធៀបទៅនឹងការប្រើប្រាស់រថយន្តទាបៗ។


 
- ស៊ីសាំងតិច: រថយន្ត Maxus G50 អាចស្វែងយល់ពីលក្ខខណ្ឌផ្សេងៗជាមួយនឹងដំណើរការយ៉ាងល្អដោយបច្ចេកវិទ្យាថ្មីរបស់ម៉ាស៊ីនតួបូចំណុះ 1.5T ដែលផ្តល់កម្លាំងខ្លាំង 119Kw និងកម្លាំងរមួល 250Nm ហើយថាមពលនេះគឺគ្រប់គ្រាន់សម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារនៅកម្ពុជា ហើយក៏មានការសន្សំសំចៃខ្ពស់លើពន្ធផ្លូវដែរដោយចំណាយត្រឹមតែ១៥ម៉ឺនរៀលក្នុងមួយឆ្នាំប៉ុណ្ណោះ។ 
 
ក្រៅពីកម្លាំងខ្លាំងរបស់ Maxus G50 វាក៏មានការសន្សំសំចៃថ្លៃប្រេងឥន្ធនៈដែរ ដោយស៊ីប្រេងចាប់ពី 7-8L/100Km សម្រាប់ផ្លូវលាត highway ដែលពិតជាសន្សំសំចៃ។ វាក៏មានសមត្ថភាពកាន់តែច្រើនសម្រាប់ការផ្ទុកទំនិញ និងទ្រទ្រង់បន្ទុកធ្ងន់ដែលដោយអាចផ្ទុកបានដល់ទៅ 500Kg ក្នុងរថយន្តជាមួយនឹងចំណុះ២០០០លីត្រទៀតផង។ 


 
- លក្ខណៈពិសេស: Maxus G50 បានភ្ជាប់មកជាមួយមុខងារទំនើបៗជាច្រើនដូចជា: ប្រព័ន្ធសោរឆ្លាតវៃ smart key, ឧបករណ៍សាកថ្មទូរសព្ទឥតខ្សែ, កាមេរ៉ា 360 ដែលបង្ហាញពីទិន្នភាពជុំវិញរថយន្តអមនឹងសេនស័រជំនួយដល់ពេលចតរថយន្ត, កៅអីអូតូ, កុងទ័រឌីជីថល, ដំបូលលើបើកបានធំ Panoramic Sunroof, មុខងារជាច្រើននៅលើដៃចង្កូតដែលអ្នកបើកបររថយន្តអាចគ្រប់គ្រងអំពីតន្ត្រីទៅអេក្រង់កម្សាន្តរបស់រថយន្ត រួមនឹងមុខងារល្អៗពិសេសៗជាច្រើនទៀត ដែលធ្វើឱ្យការធ្វើដំណើររបស់អ្នកកាន់តែរីករាយ និងផាសុកភាព។


 
- ការងារអាជីវកម្ម និងការប្រើប្រាស់ជាលក្ខណៈគ្រួសារ: Maxus G50 ក៏ល្អសម្រាប់ការងារអាជីវកម្ម និងការប្រើប្រាស់ក្នុងគ្រួសារផងដែរ។ អ្នកជំនួយជាច្រើនក៏ប្រើប្រាស់រថយន្ត MPV ដែរ។ តម្រូវការកាន់តែកើនឡើងជាមួយនឹងការអភិវឌ្ឍន៍នៃអាជីវកម្មជាច្រើននាពេលបច្ចុប្បន្ននេះ ដែលត្រូវការរថយន្តទំនើបសម្រាប់ប្រើប្រាស់ដើម្បីបង្ហាញពីទំនុកចិត្តនិងភាពទាក់ទាញ។ 
ក្រោពីម៉ោងធ្វើការមនុស្សគ្រប់គ្នាក៏តែងតែផ្តល់ពេលវេលាសម្រាប់គ្រួសាររបស់ពួកគេ ដូច្នេះ Maxus G50 នឹងកាន់តែល្អសម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសាររបស់អ្នកនៅចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាក។


 
ជាមួយនឹងទំហំធំទូលាយ តម្លៃសមរម្យ កម្លាំងខ្លាំង លក្ខណៈពិសេសល្អៗនៅក្នុងរថយន្ត និងកាប៊ីនក្នុងប្រកបដោយផាសុកភាព ដែល Maxus G50 ត្រូវបានរចនាឡើងដើម្បីផ្តល់នូវផាសុកភាពគ្រប់ទម្រង់សម្រាប់ទាំងអ្នកបើកបរ និងអ្នកដំណើរក្នុងអំឡុងពេលធ្វើដំណើរផ្លូវឆ្ងាយ ឬបើកបរក្នុងទីក្រុង។ ដូច្នេះ ប្រសិនបើអ្នកកំពុងស្វែងរករថយន្ត MPV ថ្មី នោះ Maxus G50 អាចជាជម្រើសសម្រាប់លោកអ្នក៕
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com