ពីនេះ ពីនោះ
ច្រឡើសបើស, ច្រឡោងខាម, ច្រឡោះបោះ សុទ្ធតែក្នុងន័យមិនល្អ
10, Jan 2022 , 7:29 am        
រូបភាព
សារព័ត៌មាន​សូម​លើក​យកពាក្យមួយចំនួន​ដែលពាក់ព័ន្ធ​នឹងការនិយាយ​សំដៅ​លើ​ទង្វើ​បុគ្គល​ណាម្នាក់​ក្នុងន័យ​អវិជ្ជមាន ដោយផ្អែក​តាមវចនានុក្រម​ខ្មែរ​ សម្តេចព្រះសង្ឃរាជ ជួន ណាត។

 
ពាក្យទាំងនោះ មានដូចជា៖
-ច្រឡើសបើស៖ ដែលច្រឡើសគងលើច្បាប់, ដែលឥតគោរពឥតក្រែង។ សំដីច្រឡើសបើស, និយាយច្រឡើសបើស ។
 
-ច្រឡោងខាម៖ ព្រហើន; ឈ្លានពាន។ មនុស្សច្រឡោងខាម, សំដីច្រឡោងខាម; និយាយច្រឡោងខាម ។
 
-ច្រឡោះបោះ៖ ដែលបោកបោះតាមតែរួចពីមាត់។ សំដីច្រឡោះបោះ, និយាយច្រឡោះបោះ។
 
-ច្រឡាម៖ ដែលមានឫកពាកិរិយារឡេមរឡាមឥតអៀនខ្មាស។ ឫកច្រឡាម, សម្ដីច្រឡាម ។
 
-ឃ្នើសឃ្នង៖ ច្រឡើសបើស, ឈ្នះឈ្នាន, ព្រហើន, ឈ្លានពាន, ទ្រើសឃ្នង។ មនុស្សឃ្នើសឃ្នង, សំដីឃ្នើសឃ្នង៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com