កីឡាជាតិ
ជាតិ
សហព័ន្ធកីឡាអេឡិចត្រូនិច បើកការប្រកួតថ្នាក់ជាតិ ដើម្បីជ្រើសក្រុមតំណាងកម្ពុជា ទៅប្រកួតអន្តរជាតិ
03, Dec 2021 , 11:27 am        
រូបភាព
សហព័ន្ធកីឡាអេឡិចត្រូនិច បើកការចុះឈ្មោះក្រុមកីឡាអេឡិចត្រូនិច ចូលរួមប្រកួតជើងឯកថ្នាក់ជាតិ ក្នុងវិញ្ញាសារ PUBG-Mobile និង League of Legends: Wild Rift ដែលមានប្រាក់រង្វាន់សរុប ៣២,០០០,០០០រៀល ។ ក្រុមដែលឈ្នះ នឹងចូលរួមប្រកួតអន្តរជាតិជាមួយក្រុមដទៃទៀតសម្រាប់ការប្រកួត  Pre SEA GAMES ក្នុងខែមករា ឆ្នាំ ២០២២ ។ កាលបរិច្ឆេទចុះឈ្មោះចូលរួម ពីថ្ងៃទី១-៦ ខែធ្នូ ឆ្នាំ២០២១។



ការប្រកួត គឺតាមរយៈការOnline ដោយអ្នកចូលរួមត្រូវរកទីតាំងដោយខ្លួនឯង ដើម្បីប្រកួត ។ ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលដៅស្វែងរកក្រុមតំណាងឲ្យជម្រើសជាតិកម្ពុជា ហើយក៏ជាការត្រៀមខ្លួនប្រកួត នៅក្នុងស៊ីហ្គេមផងដែរ ។ 
 
ការប្រកួតទាំង២វិញ្ញាសារ នឹងចាប់ផ្ដើមក្នុងរយៈពេល៣សប្ដាហ៍ ។ សប្ដាហ៍ទីមួយ ពីថ្ងៃទី១១ និង១២ ខែធ្នូ, លើកទី២ នាថ្ងៃទី១៨ និង១៩ ខែធ្នូ និងលើកទី៣ នៅថ្ងៃទី២៥ និង ២៦ ខែធ្នូ ។ 
 
បច្ចុប្បន្នវិស័យកីឡាអេឡិចត្រូនិច នៅកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់ ។ កម្ពុជាបានបញ្ជូនកីឡាករជម្រើសជាតិ ទៅប្រកួតនៅលើឆាកអន្តរជាតិពីរលើករួចមកហើយ ក្នុងពេលថ្មីៗនេះ ដូចជាក្រុម Newblood  ប្រកួតក្នុងវិញ្ញាសារ Dota 2 និងក្រុម See You Soon ក្នុងវិញ្ញាសារ Mobile Legend Bang Bang ៕

Tag:
 កីឡាអេឡិចត្រូនិច
© រក្សាសិទ្ធិដោយ thmeythmey.com