COVID-19
ជាតិ
កូវីដ-១៩៖ ករណីឆ្លងថ្មី២៥នាក់ទៀត សះស្បើយ១៩នាក់ និងស្លាប់៣នាក់
04, Dec 2021 , 11:42 am        
រូបភាព
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន២៥នាក់ទៀត តាមរយៈការតេស្តរកសំណាកតាមម៉ាស៊ីន PCR ដោយក្នុងនោះមាន៤នាក់ ជាករណីនាំចូលពីបរទេស។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ចំនួន១៩នាក់ បានជាសះស្បើយ និងស្លាប់មានចំនួន ៣នាក់ទៀតដែរ។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែធ្នូនេះ។

 
បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងសរុប ១២០ ២៣២នាក់ ខណៈអ្នកជាសះស្បើយ​១១៦ ៥៨៨នាក់ និងអ្នកស្លាប់២ ៩៥៦នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com