អត្ថបទពាណិជ្ជកម្ម
សម្បូរបែប ងាយស្រួល និងរហ័សជាមួយផ្សារអនឡាញអ៊ីសប របស់ធនាគារអេស៊ីលីដា
04, Dec 2021 , 12:11 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ដើម្បីធ្វើឱ្យកាន់តែងាយស្រួលដល់អតិថិជន ដែលនិយមចូលចិត្តការរស់នៅបែបស៊ីវីល័យ ការកម្មង់ទំនិញទំនើបៗ  ថ្មីៗនេះធនាគារអេស៊ីលីដា បានដាក់ឱ្យដំណើការជាផ្លូវការ នូវផ្សារអនឡាញ នៅក្នុងកម្មវិធីអេបអេស៊ីលីដាម៉ូបាលរបស់ខ្លួន។ អតិថិជនអាចកម្មង់ទិញទំនិញ នៅហាងទំនិញទំនើបៗរាប់ពាន់កន្លែង ជាមួយនឹងការទទួលទំនិញទាន់ពេលវេលា ការបញ្ចុះតម្លៃនានា ភាពត្រឹមត្រូវតាមការបញ្ជាទិញ និងមានសុវត្ថិភាពទៀតផង។
 
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ បានមានប្រសាសន៍ថា ដោយមើលឃើញពីការកើនឡើង នៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសការរស់នៅបែបស៊ីវីល័យ និងកាន់តែទាន់សម័យ ការនិយមកម្មង់ទំនិញតាមទីផ្សារអនឡាញ កាន់តែពេញនិយម  ធនាគារអេស៊ីលីដា បានខិតខំស្វែងរកនូវដំណោះស្រាយនៃបចេ្ចកវិទ្យាថ្មីៗ ដាក់ឲ្យដំណើការផ្សារអនឡាញអ៊ីសប ក្នុងកម្មវិធីអេប អេស៊ីលីដាម៉ូបាល អនុញ្ញាតឲ្យអតិថិជន អាច​បញ្ជាទិញទំនិញទំនើបៗបាន រាប់ម៉ឺនមុខ។ 
 
លោកស្រី ភាបានមានប្រសាសន៍ថា៖«ជាមួយមុខទំនិញរាប់ម៉ឺនមុខរបស់អ៊ីសបយើង នឹងឆ្លើយតបទៅនឹងតម្រូវការ និងផ្តល់ភាពងាយស្រួលដល់អតិថិជន មិនចាំបាច់ស្វែងរកហាងនានា។ មានតែផ្សារអនឡាញអ៊ីសបមួយ របស់អេស៊ីលីដាម៉ូបាលមួយ គឺដូចជាមានផ្សារលក់ទំនិញទំនើបៗ រាប់ម៉ឺនមុខនៅក្នុងដៃ»។ 
 
អតិថិជន និងសាធារណជន ចូលទៅទាញយកកម្មវិធីអេស៊ីលីដាម៉ូបាលនេះ តាមរយៈ App Store, Play Store, App gallery នោះអ្នកនឹងបានឃើញផ្សារអនឡាញដើម្បីប្រើប្រាស់ទិញទំនិញនានាតាមសេចក្តីត្រូវការ៕




 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com