កីឡាជាតិ
ជាតិ
លីគ២កម្ពុជា ចាប់ផ្តើមការប្រកួតសន្សំពិន្ទុក្នុងជុំទី២
04, Dec 2021 , 2:59 pm        
រូបភាព
ក្រុមកោះកុងអេហ្វស៊ី នាជំនួបសន្សំពិន្ទុជុំទី១ កាលពីសប្ដាហ៍មុន ហើយក៏ជាក្រុមមួយ ក្នុងចំណោមក្រុមទាំង៨ ដែលត្រូវប្រកួតជុំទី២ នៅថ្ងៃនេះ។ រូបថត៖ ហ្វេសប៊ុកក្លិប Koh Kong FC
ក្រុមកោះកុងអេហ្វស៊ី នាជំនួបសន្សំពិន្ទុជុំទី១ កាលពីសប្ដាហ៍មុន ហើយក៏ជាក្រុមមួយ ក្នុងចំណោមក្រុមទាំង៨ ដែលត្រូវប្រកួតជុំទី២ នៅថ្ងៃនេះ។ រូបថត៖ ហ្វេសប៊ុកក្លិប Koh Kong FC
នាម៉ោង៣រសៀល ថ្ងៃទី៤ ខែធ្នូ ​មានប្រកួត៤គូដំណាលគ្នា ក្របខណ្ឌលីគ២របស់កម្ពុជា។ ដោយ​ កាលពីសប្ដាហ៍ទីមួយ យុវជនកងយោធពលខេមរភូមិន្ទ ស្ថិតនៅលើចំណាត់ថ្នាក់ទីមួយបណ្ដោះអាសន្ន ហើយក្រុមឫទ្ធិសែន ឈរនៅលេខរៀងទី៨ ។

 
ក្រុមបាល់ទាត់ឫទ្ធិសែន ត្រូវប្រកួតជាមួយ កោះកុងអេហ្វស៊ី នៅកីឡដ្ឋានខេត្តកំពង់ឆ្នាំង ដោយសប្ដាហ៍កន្លងទៅ ក្លិបទាំង២ បរាជ័យ។ កោះកុងអេហ្វស៊ី បានចាញ់ យុវជនកងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផល ១-២ ហើយក្រុមបាល់ទាត់ឫទ្ធិសែន បរាជ័យក្រោមថ្វីជើង សាលាកីឡាបាល់ទាត់ជាតិ។ 
 
នៅទីលានវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន មេមត់ មន្ទីរអប់រំខេត្តត្បូងឃ្មុំ ត្រូវប៉ះជាមួយ កងយោធពលខេមរភូមិន្ទ U21 ។ ក្រុមទាំងពីរសុទ្ធតែជាក្រុមល្អ សម្រាប់សប្ដាហ៍ទីមួយ ដោយមន្ទីរ អប់រំខេត្តត្បូងឃ្មុំ ឈ្នះ លើបន្ទាយមានជ័យ ក្នុងលទ្ធផល ២-៥ ។
 
នាវេលាដដែល សាលាបាល់ទាត់ជាតិ ត្រូវជួបជាមួយក្រុមសៀមរាប នៅទីលានសាលាបាល់ទាត់ជាតិ ស្របពេលដែល អាយ អេស អាយ ដង្កោសែនជ័យ ត្រូវប្រកួតជាមួយ ក្រុមខេត្តបន្ទាយមានជ័យ នៅទីលានសាលា ហ៊ុន សែន ខ្លាកូន៕
 

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com