អត្ថបទពាណិជ្ជកម្ម
បុរី​ ហ្គោលដេន ផាក សម្ពោធបើកការសាងសង់គម្រោង ដឹណេតឆឺរ៉ល ជាប់ផ្លូវជាតិលេខ៦A គល់ស្ពានទី៩ ជាមួយការបញ្ចុះតម្លៃពេញ១ខែ​
05, Dec 2021 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ
បុរី ហ្គោលដេន ផាក បាន​ចាប់ផ្ដើមបើកសម្ពោធសាងសង់គម្រោង ដឹណេតឆឺរ៉ល ​ជាគម្រោង​សហគមន៍ធម្មជាតិបែបបៃតងមួយលើ​ផ្ទៃដីសរុប 60ហិកតា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ នេះត​ទៅហើយ។
 
ក្នុងកម្មវិធីបើកសម្ពោធការដ្ឋានសាងសង់នេះ  មានការអញ្ជើញចូលរួមពីសំណាក់គណៈគ្រប់គ្រងរបស់បុរី ហ្គោលដេន ផាក និង​ភ្ញៀវកិត្តិយស។ 




 
គម្រោង ដឹណេតឆឺរ៉ល មានទីតាំងស្ថិតនៅជាប់ផ្លូវជាតិលេខ 6A គល់ស្ពានទី9 ដោយ​លោកអ្នកគ្រាន់តែចំណាយពេលធ្វើដំណើរត្រឹមតែ ៣នាទីពីផ្លូវលីយ៉ុងផាត់ និង ១២នាទី ពី​ស្ពានជ្រោយចង្វារប៉ុណ្ណោះ។ 
 
ដើម្បីជាការអបអរ ពិធីសម្ពោធបើកការសាងសង់គម្រោង ដឹណេតឆឺរ៉លនេះ បុរីហ្គោលដេន ផាក ក៏នឹងផ្តល់ជូនអតិថិជននូវការបញ្ចុះតម្លៃរហូតដល់ ១០,៨០០ដុល្លារ សម្រាប់ការទិញផ្ទះនៅគម្រោង ដឹណេតឆឺរ៉ល ពេញមួយខែ គិតចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។










 
លោកអ្នកនឹងទទួលបាននូវបទពិសោធរស់នៅក្នុងសហគមន៍ដែលច្រើនសម្បូរបែប ក្នុងផ្ទៃដីសរុប ៦០ហិកតា រួមជាមួយសួនធម្មជាតិដ៏ធំ ទំហំរហូតដល់ ៤.៥ហិកតា រួមមានក្លិបហៅស៍ អាងហែលទឹកធំខាងក្រៅ ផ្លូវសម្រាប់រត់ ក្លឹបហាត់ប្រាណ និងកន្លែងសម្រាប់ក្មេងលេង។  
 
គម្រោង ដឹណេតឆឺរ៉ល ជាសហគមន៍ធម្មជាតិបែបបៃតង ល្អសម្រាប់ការរស់នៅក្នុងបរិកាសបែបថ្មី មានបរិស្ថានពោរពេញដោយភាពស្រស់ស្រាយបែបធម្មជាតិ រួមទាំងភាពទាក់ទាញ និងភាពស៊ីវីល័យ គួរឱ្យចង់រស់នៅប្រកបដោយភាពថ្លៃថ្នូរក្នុងសង្គម និងស្ថិតក្នុងតំបន់មានសក្តានុពលសេដ្ឋកិច្ចខ្លាំង មានទន្លេអមសងខាងដែលនឹងបង្កើនភាពស្រស់ស្រាយមួយកម្រិតទៀតដល់ការរស់នៅក្នុងបុរី។ 




 
បន្ថែមឱ្យកាន់តែសម្បូរបែប មានច្រើនជម្រើសសម្រាប់លោកអ្នកដែលមានបំណងចង់មករស់នៅក្នុងបុរី ហ្គោលដេន ផាក មានជាប្រភេទផ្ទះដូចជា វីឡាឃីង វីឡាឃ្វីន វីឡាព្រីន វីឡាភ្លោះ វីឡាកូនកាត់ និងហូមអហ្វីស  ដែលពេញនិយម និងទាន់សម័យសម្រាប់ការរស់នៅ។
 
លំនៅឋាននីមួយៗ ត្រូវបានសាងសង់ និង រចនាម៉ូតយ៉ាងយកចិត្តទុកដាក់ដោយ ស្ថាបត្យករ និង វិស្វករជំនាញ​ៗ​មានបទពិសោធន៍ជាច្រើនឆ្នាំ ដើម្បីធានាបាននូវភាពឥតខ្ចោះការសាងសង់ផ្ទះ។



ម្ចាស់គម្រោងមួយនេះ មានបទពិសោធក្នុងការសាងសង់បុរីអស់រយៈពេលជាង ១០ឆ្នាំ មកហើយ។ គ្រប់ការសាងសង់តែងតែផ្ដល់ជូននូវ គុណភាពរឹងមាំ សេវាកម្មល្អ សោភ័ណភាពប្រណិតភាព និងសុវត្ថិភាពពេញលេញ រួមជាមួយនឹងបរិស្ថានស្អាតស្រស់បំព្រង ធ្វើឱ្យអតិថិជនទទួលបាននូវការរស់នៅប្រកបដោយភាព ស្រស់ ស្រឡះ ធម្មជាតិ។  
 
បច្ចុប្បន្ននេះលោកអ្នកអាចអញ្ជើញមកទទួលការប្រឹក្សាព័ត៌មានលម្អិតអំពីគម្រោង ដឹណេតឆឺរ៉ល ដោយផ្ទាល់ជាមួយនឹងអ្នកប្រឹក្សាផ្នែកលក់នៅគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ។




 
សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងមកកាន់៖
 
លេខទូរសព្ទ៖ 060 777 998 / 070 777 998 / 095 777 998
ហ្វេសប៊ុកផេក: https://m.facebook.com/boreygoldenpark/
តេឡេក្រាម: https://t.me/boreygoldenpark
អ៊ីនស្ដាក្រាម: https://instagram.com  
ទីតាំងគម្រោងដឹណេតឆឺរ៉ល: http://bit.ly/BoreyGoldenParkTheNatural 
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com