COVID-19
ជាតិ
កូវីដ-១៩៖ ឆ្លងថ្មី ២៤នាក់ទៀត សះស្បើយ ២១នាក់ និងស្លាប់ ៤នាក់
05, Dec 2021 , 11:51 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន២៤នាក់ទៀត តាមរយៈការតេស្តរកសំណាកតាមម៉ាស៊ីន PCR ដោយក្នុងនោះមាន ២នាក់ ជាករណីនាំចូលពីបរទេស។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ចំនួន២១នាក់ បានជាសះស្បើយ និងស្លាប់មានចំនួន ៤នាក់ផងដែរ។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែធ្នូនេះ។


 
បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងសរុប ១២០ ២៥៦នាក់ ខណៈអ្នកជាសះស្បើយ​១១៦ ៦០៩នាក់ និងអ្នកស្លាប់២ ៩៦០នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com