កីឡាជាតិ
ជាតិ
លីគ២៖ ក្លិបឫទ្ធីសែន ខេត្តកំពង់ឆ្នាំង បន្ត​រងបរាជ័យ
05, Dec 2021 , 1:39 pm        
រូបភាព
ក្លិបឬទ្ធី សែន ក្នុងជំនួប កោះកុង
ក្លិបឬទ្ធី សែន ក្នុងជំនួប កោះកុង
ដោយ: ថ្មីៗ
ក្រោយពីការប្រកួតនាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ក្រុម អាយ អេស អាយ ដង្កោសែនជ័យ, សាលាកីឡាបាល់ទាត់ជាតិ និងមន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ នៅតែបន្ដឈ្នះទាំងពីរសប្ដាហ៍ ស្របពេល ខេត្តបន្ទាយមានជ័យ, សៀមរាបអេហ្វស៊ី និងក្រុមឫទ្ធី សែន បន្ដចាញ់ទាំងពីរប្រកួត ។


ក្រុម អាយ អេស អាយ បានឈរលេខរៀងទីមួយ បណ្ដោះអាសន្ន ក្រោយពីបានយកឈ្នះ លើក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យ ក្នុងលទ្ធផល ០-២ ក្នុងទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ក្នុងពេលជាមួយគ្នានេះ សាលាកីឡាបាល់ទាត់ជាតិ ទទួលជោគជ័យលើ ក្លិបបាល់ទាត់ខេត្តសៀមរាប ក្នុងលទ្ធផល ២-១ ។ ការប្រកួតនៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន មេមត់ ក្លិបកងយោធពលខេមរៈភូមិន្ទU21 បានបរាជ័យ ក្នុងជំនួបម្ចាស់ផ្ទះ មន្ទី អ.យ.ក ខេត្តត្បូងឃ្មុំ ក្នុងលទ្ធផល ១-០ ។
 
កោះកុងអេហ្វស៊ី រកបាន៣ពិន្ទុ ក្រោយពីការប្រកួតក្នុងសប្ដាហ៍ទី២ ដោយយកឈ្នះ ក្លិបបាលទាត់ឬទ្ធីសែន ក្នុងលទ្ធផល ០-៣ ។ ក្លិបឬទ្ធីសែន នៅតែមិនអាចរកបានពិន្ទុនៅក្នុងសប្ដាហ៍ទី២នេះ ។ បច្ចុប្បន្ន ក្លិបនេះស្ថិតនៅលេខរៀងទី៨ បណ្ដោះអាសន្ន ។ កោះកុងអេហ្វស៊ី ចាញ់មួយ និងឈ្នះមួយប្រកួតក្នុង ការប្រកួតទាំង២សប្ដាហ៍នេះ ។
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com