កីឡាជាតិ
ជាតិ
AFF Suzuki Cup៖ កម្ពុជា ប៉ះ​ ម៉ាឡេស៊ី នា​វេលាម៉ោង​៤ និង៣០នាទីថ្ងៃនេះ
06, Dec 2021 , 7:59 am        
រូបភាព
ជំនួបដំបូងសម្រាប់ពូល B នឹងប្រព្រឹត្តទៅនាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៤:៣០ ដោយក្រុមគោព្រៃកម្ពុជា ត្រូវប្រកួតជាមួយ ម៉ាឡេស៊ី ។ នាថ្ងៃដដែល វេលាម៉ោង៧:៣០ ឡាវ ត្រូវប៉ះជាមួយ វៀតណាម ។

 
ម្ចាស់ជើងឆ្នាំ២០១០ និងជា​ឯករងឆ្នាំ២០១៨ ម៉ាឡេស៊ី ត្រូវប្រកួតបើកឆាកក្នុងពូលB ជាមួយកម្ពុជា  នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៤:៣០ល្ងាច នៅកីឡដ្ឋាន Bishan។ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្ពុជា បានចាញ់ ក្រុមជម្រើសជាតិនេះ ដោយកីឡាករ Norshahrul Idlan ស៊ុតបញ្ចូលទី ក្នុងនាទី៣១ នាំឲ្យឈ្នះ ក្នុងលទ្ធផល ០-១ នៅកីឡដ្ឋានជាតិអូឡាំពិក ។
 
នៅថ្ងៃជាមួយគ្នានេះ វេលាម៉ោង៧:៣០ នៅកីឡដ្ឋានដដែរ ជម្រើសជាតិឡាវ ត្រូវប៉ះជាមួយ អាតីតម្ចាស់ជើងឯក២០១៨ វៀតណាម ។ ជម្រើសជាតិឡាវ ធ្លាប់ចាញ់ ម្ចាស់ជើងឯកនេះ ក្នុងលទ្ធផល ០-៣ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងទឹកដីរបស់ខ្លួន ៕
 

Tag:
 បាល់ទាត់
  AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com