អត្ថបទពាណិជ្ជកម្ម
ទៅលេងនៅថៃ មិនចាំបាច់ត្រូវ ធ្វើចត្តាឡីស័កទៀតនោះទេ ក្នុងឱកាស ឆ្លងឆ្នាំនេះ
06, Dec 2021 , 3:21 pm        
រូបភាព
ដោយ: ថ្មីៗ
បន្ទាប់ពីស្ថានភាពនៃការរាលត្បាតនៃជំងឺកូវីដ-១៩ ជុំវិញពីភពលោកមានការធូស្រាល ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្អបំផុត AirAsia បានប្រកាសរៀបចំជើងហោះហើរពីភ្នំពេញទៅកាន់ទីក្រុងបាងកក ឡើងវិញជាមួយនឹងតម្លៃទាបបំផុត។

នេះគឺជាពេលដ៏ល្អសម្រាប់ស្វែងយល់ពីប្រទេសថៃឡើងអំឡុងពេលឆ្លងឆ្នាំនេះ ជាមួយនឹងបទពិសោធន៍ហោះហើរយ៉ាងអស្ចារ្យរបស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្អបំផុត AirAsia។ ចំណុចពិសេសនោះអ្នកដំណើរចេញពីប្រទេសកម្ពុជាមិនត្រូវបានតម្រូវឲ្យធ្វើចត្តាឡីស័កនោះទេ។
ការហោះហើរសម្រាប់ជើងទីមួយនឹងធ្វើឡើងនៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ។ សំបុត្រនឹងចាប់ផ្ដើមលក់ចាប់ពីថ្ងៃនេះតទៅ ជាមួយនឹងតម្លៃដ៏ពិសេសសម្រាប់អតិថិជន ជាសមាជិកធំ (Big Member) គឺក្នុងតម្លៃ ៥៥ដុល្លារប៉ុណ្ណោះ ប៉ុន្តែតម្រូវឲ្យអតិថិជនចុះឈ្មោះជាមុន។ ចំណែកអតិថិជនមិនមែនជាសមាជិកធំ (Non Big Member) គឺលក់ជូនក្នុងតម្លៃ ៥៧ ដុល្លារ។ 
គួររំលឹកផងដែរថាតម្លៃសំបុត្រគឺមានការរក្សាឲ្យនៅក្នុងតម្លៃទាបដដែល បើទោះជាស្ថានភាពមុន និងក្រោយកូវីដក៏ដោយ។
ចំណែកឯលក្ខខណ្ឌក្នុងការធ្វើដំណើរគឹផ្អែកលើប្រភេទធានារ៉ាប់រង លោកអ្នកអាចស្វែងយល់បន្ថែមពីធានារ៉ាប់រងនៅខាងក្រោមនេះ ៖ 



អ្វីដែលកាន់តែមានទំនុកចិត្តទៀតនោះ ក្រុមហ៊ុនផ្ដល់នូវការហោះហើរដែលមានស្តង់ដារសុខភាព និងសុវត្ថិភាពខ្ពស់ ដោយក្រុមហ៊ុនប្រតិបត្តិតាម AirAsia ស្តង់ដាសុខភាព និងសុវត្ថិភាពខ្ពស់ រួមមាន បុគ្គលិកត្រូវបានចាក់វ៉ាក់សាំងរួចរាល់ទាំងអស់ ,ប្រើបច្ចេកវិទ្យាដោយមិនចាំបាច់ទាក់ទងផ្ទាល់,ការរក្សាគម្លាត ,ការវាស់កម្ដៅ, នៅក្នុងយន្តហោះបំពាក់ដោយតម្រង HEPA សម្លាប់មេរោគបាន 100% និងការបាញ់ថ្នាំសម្រាប់មេរោគគ្រប់ជើងហោះហើរទាំងអស់។ 















ប្រទេសថៃ ជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបានបើកស្វាគមន៍ភ្ញៀវទេសចរឡើងវិញកាលពីថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2021 ថ្មីៗនេះ។ ប្រទេសនេះ សម្បូរទៅដោយកន្លែងកម្សាន្តជាច្រើន មិនថានៅតាមបណ្ដាខេត្ត ឬ នៅក្នុងទីក្រុង ជាក់ស្ដែងទីក្រុងបាងកក ដែលជាទីកន្លែងនៃការដើរទិញទំនិញដ៏សម្បូរបែបនិងរស់រវើក សម្បូរដោយអាគារទំនើបៗ និងអាហារដ៏ឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទ។ មិនតែប៉ុណ្ណោះ ទីក្រុងងបាងកក ក៏មានមន្ទីរពេទ្យធំៗលំដាប់អន្តរជាតិដែលផ្ដល់នូវសេវាកម្ម ព្យាបាល ពិនិត្យសុខភាព និងថែរក្សាសម្រស់ ឈានមុខគេ ជាមួយតម្លៃសមរម្យ។ លើសពីនេះនៅមានអ្វីៗជាច្រើន ដែលទាក់ទាញ និងគួរឱ្យចង់ស្វែងយល់ជាច្រើនទៀត ជាពិសេសផ្ដល់នូវការកម្សាន្តពោពេញដោយភាពរីករាយមិនចេះចប់។







ទន្ទឹមនឹងគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បី AirAsia ក៏បានប្រកាសពីការបើកជើងហោះហើរពីទីក្រុងបាងកក-ទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងកូឡាឡាំពួរ ដែលជាទីក្រុងដ៏ទំនើបរបស់ ប្រទេសម៉ាឡេស៊ីឡើងវិញផងដែរ។ សំបុត្រនឹងចាប់ផ្ដើមលក់ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ដោយជើងហោះហើរលើកដំបូងនឹងត្រូវហោះហើរនៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២២៕



(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com