អត្ថបទពាណិជ្ជកម្ម
ស្រាបៀសឹង្ហ ចាប់រង្វាន់ដំណើរកម្សាន្តក្រេបទឹកឃ្មុំជូនដល់អតិថិជន ដែលបានជាវស្រាបៀ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ និងជប់លៀងផ្សេងៗ
06, Dec 2021 , 4:03 pm        
រូបភាព
ដោយ: ថ្មីៗ
នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២១ ស្រាបៀសឹង្ហបានចាប់រង្វាន់ Voucher ដំណើរកម្សាន្តក្រេបទឹកឃ្មុំដ៏ប្រណិតចំនួន២យប់ ៣ថ្ងៃនៅអ៊ែមប៊ើកំពតរីស៊ត (Amber Kampot Resort) ជូនអតិថិជនចំនួន៣គូ តាមរយៈការឡាយផ្ទាល់ក្នុងទំព័រហ្វេសបុកផ្លូវការរបស់ខ្លួន ដោយមានការ អញ្ជើញចូលរួមពីលោកដុកទ័រ នួន ផេង IQPS Trading ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខស្រាបៀសឹង្ហប្រចាំអភិបាលរបស់ក្រុមហ៊ុន កម្ពុជា។ 
 
កម្មវិធីនេះ ក្រុមហ៊ុនគ្រោងធ្វើឡើងកាលពីដើមឆ្នាំ តែត្រូវបានពន្យាពេលដោយសារការរីករាយដាលនៃជំងឺកូវីដ ១៩ ក្នុងប្រទេសរបស់យើង។
ការចាប់រង្វាន់នេះគឺផ្តល់ជូនសម្រាប់អតិថិជន ដែលបានជាវស្រាបៀសឹង្ហក្នុងកម្មវិធីអាពាហ៍ពិពាហ៍ ជប់លៀង ឡើងគេហដ្ឋានថ្មីនាពេលកន្លងទៅ។ យើងក៏សូមអបអរសាទរដល់គូស្វាមីភរិយាចំនួន ៣គូគឺ៖
 
1. លោក ឃុត ចន្ថា
2. លោក ឈឹម កក្កដា និង អ៊ឹង ហ្គូជាន់
3. លោក ជា ស៊ីវី និង ជាចាន់វី






 
សម្រាប់ឆ្នាំថ្មីនេះ ក្រុមហ៊ុនសឹង្ហក៏បានរៀបចំកម្មវិធីប្រូម៉ូសិនថ្មី សម្រាប់បងប្អូនទាំងអស់ដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង ឡើងគេហដ្ឋាន ឬកម្មវិធីជប់លៀងផ្សេងៗផងដែរ។ គ្រប់កម្មវិធីកាន់តែមានភាពរីករាយជាមួយស្រាបៀសឹង្ហ។
រាល់ការជាវស្រាបៀសឹង្ហចំនួន ១៥កេះ នឹងទទួលបានសឹង្ហលេមិនសូដា ២កេះ។ រាល់ការជាវចាប់ពី ៥០កេះ ទៅ ១០០កេះ និងទទួលបានទឹកប្រាក់សុទ្ធចំនួន ១០០$ និងចាប់ពី ១០០កេះ ឡើងទៅនឹងទទួលបានទូរស្សន៍ម៉ាកសាមសុង 32 inch មួយគ្រឿង។ កាន់តែរីករាយក្នុងថ្ងៃអាពាហ៍ពិពាហ៍ជាមួយស្រាបៀសឹង្ហ!
សម្រាប់ព័ត៌មានបន្ថែមសូមតាមដានលើទំព័រហ្វេសបុកផ្លូវការណ៍របស់ស្រាបៀសឹង្ហ Singha KH ឬតាមរយៈ Telegram Singha Online Sale ៕


 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com