អត្ថបទពាណិជ្ជកម្ម
ងាយម្ល៉េះ!!! មាន App “Chief Easy” ខ្ចីលុយរហូតដល់១០០០ ដុល្លារមិនចាំបាច់មានទ្រព្យបញ្ចាំ
09, Dec 2021 , 4:53 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពីពេលថ្មីៗនេះ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានដាក់ចេញនៅសេវាកម្មថ្មីរបស់ខ្លួន ដែលមានឈ្មោះថា «Chief Easy»។ តាមរយៈសេវាកម្មថ្មីនេះនឹងជួយសម្រួល ក៏ដូចជាផ្ដល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជាអាច ខ្ចីឥណទានខា្នតតូចបំផុត និងមានសុវត្ថិភាព ដើម្បីយកទៅប្រើប្រាស់ក្នុងគោលបំណងផ្សេងៗ ជំនួសការខ្ចីប្រាក់ ក្រៅប្រព័ន្ធដែលគ្មានសុវត្ថិភាព។ 


 App Store: https://apple.co/3A1kXzD              Google Play : https://bit.ly/2WrWBkK
 
 ចំណុចពិសេសរបស់ «Chief Easy» គឺដំណើរការខ្ចីមិនមានភាពសាំញាំច្រើន ដោយការស្នើសុំកម្ចីប្រើប្រាស់តាមរយៈទូរសព្ទដៃប៉ុណ្ណោះ ដោយគ្រាន់តែចំណាយពេលវេលាត្រឹមតែ ១៥ នាទីប៉ុណ្ណោះ។ តាមរយៈ App «Chief Easy» នេះលោកអ្នកអាចស្នើរសុំកម្ចីបានគ្រប់ទីកន្លែង អ្វីដែលពិសេសនោះគឺមិនចាំបាច់មានទ្រព្យបញ្ចាំអ្វីឡើយ។


 
ក្នុងសេវាកម្មថ្មីនេះលោកអ្នកអាចខ្ចីរហូតដល់ទៅ ១០០០ ដុល្លារ និងពេលវេលាដែលត្រូវបង់សងធនាគារវិញ រយៈពេលពី ១ ខែ រហូតដល់ ១២ខែ ក្នុងនោះលោកអ្នកក៏អាច ជ្រើសរើសចំនួនខែ ដែលត្រូវបង់សង តាមតម្រូវការរបស់លោកអ្នក នៅពេលស្នើសុំតាមប្រព័ន្ធ ក្នុងទូរស័ព្ទដៃ។
 
បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិ ធនាគារពាណិជ្ជ ឈីហ្វ បានឲ្យដឹងថា ៖ «ចំណុចពិសេសរបស់សេវាកម្មថ្មីនេះ អតិថិជនអាចស្នើកម្ចីនេះ បានច្រើននាក់នៅក្នុងរង្វង់គ្រួសាររបស់លោកអ្នក ដោយផ្អែកលើប្រាក់ចំណូលបុគ្គល ដោយគ្រាន់តែភ្ជាប់មកជាមួយ នូវសៀវភៅគ្រួសារ កាតបុគ្គលិក ឬនាមប័ណ្ណផ្ទាល់ខ្លួនជាដើម និងរបាយការណ៍ប្រាក់ចំណូលប្រចាំខែ ៣ខែចុងក្រោយ ដើម្បីជាឯកសារក្នុងស្នើសុំកម្ចីរហ័សនេះ»។


 
ក្នុងនោះ បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បានបញ្ចាក់បន្ថែមផងដែរថា ៖ «កម្ចីរហ័សនេះដែរ គឺប្រជាពលរដ្ឋទូទៅអាចស្នើបានគ្រប់មជ្ឈដ្ឋាន មិនថាអាជីវករ សិស្ស និស្សិត និងបុគ្គលិកជាដើម។ ការស្នើកម្ចីបែបឌីជីថលនេះ គឺពិតជាងាយស្រួល និងរហ័សមែនទែន»។
ចំណែឯអត្រាការប្រាក់សេវាកម្មថ្មីរបស់ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក គឺគិតត្រឹមតែ ១៨ ភាគរយក្នុងមួយឆ្នាំប៉ុនណ្ណោះ ដោយគណនាជាប្រចាំតាមមូលដ្ឋាន ៣៦០ ថ្ងៃ ក្នុងរយៈពេលមួយឆ្នាំ និងគិតលើ​ចំនួនថ្ងៃ​ជាក់​ស្តែង​ដែលបានប្រើប្រាស់ ​ដោយគិត​ចាប់ពីថ្ងៃដែល​ឥណទាន​បាន​ដាក់​ ឱ្យប្រើប្រាស់​លើកដំបូង។ ការប្រាក់ត្រូវ​បង់រៀង​រាល់ខែនីមួយៗ ​ដែល​ត្រូវបង់​គិតរាប់ពី​កាល​បរិច្ឆេទ​ នៃការផ្តល់​ឥណ​ទា​ន។ 


 
បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ក៏បានបញ្ជាក់បន្ថែមផងដែរថា ប្រព័ន្ធ​ប្រតិបត្តិការ Chief Easy បើកដំណើរ​ការ ២៤ម៉ោង ក្នុងមួយ​ថ្ងៃ និង​៧ថ្ងៃ ក្នុងមួយ​សប្តាហ៍។ បើក្នុងករណី ​កាលបរិច្ឆេទ​ស​ង ស្ថិត​ក្នុងថ្ងៃ​ចុងសប្តាហ៍ ឬ ថ្ងៃឈប់​សម្រាក អ្នកខ្ចីត្រូវ​ទទួល​បន្ទុកក្នុង​ការដាក់​ប្រាក់ជា​មុ​នក្នុ​ងគណនី ទុក​សម្រាប់​ទូទាត់​បង់ការ​ប្រាក់។ ក្នុងករណី ​អតិថិជន​បំពាន​លក្ខខណ្ឌ ​ធនាគារ​មាន​សិទ្ធិ ទាមទារ​សង​ត្រលប់ ដោយឥណទាន​មួយផ្នែក ​ឬទាំងស្រុង​មកវិញ ក្នុង​ករណី ​អ្នកខ្ចីប្រើប្រាស់​ឥណទាន​នេះ មិនត្រូវ​នឹងគោលដៅ​ដូច​មានចែងក្នុងប្រព័ន្ធ​ប្រតិបត្តិការ​ Chief Easy។


 
គួរបញ្ជាក់ផងដែរថាសម្រាប់អតិថិជនដែលមានបំណងទាញយកកម្មវីទូរសព្ទដៃ Chief Easy លោកអ្នកអាចទាញយកបានដោយឥតគិតថ្លៃបាននៅលើ Play Store សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ Android និង App Store សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ iOS៕





(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com