អត្ថបទពាណិជ្ជកម្ម
បទចម្រៀង «Time To Rise» របស់តារារ៉េប វណ្ណដា និងព្រឹទ្ធាចារ្យ គង់ ណៃ ទទួលបានចំណាត់ថ្នាក់លេខ១ ប្រចាំ LiFTED Lists 2021
10, Dec 2021 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ
 បើនិយាយពីតារារ៉េបវ័យក្មេងក្នុងប្រទេសកម្ពុជា បងប្អូនទាំងអស់គ្នាប្រាកដជានឹកឃើញដល់ លោក វណ្ណដា ភ្លាម។ ពិតណាស់លោក វណ្ណដា ជាតារារ៉េបវ័យក្មេងមួយរូបប្រចាំផលិតកម្ម បារមី ដែលកំពុងល្បីល្បាញ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន ជាពិសេសស្រទាប់យុវវ័យតែម្ដង។ លោក វណ្ណដា តែងតែអង្រួនបេះដូងអ្នកគាំទ្រតាមរយៈការចេញបទចម្រៀងពីរោះៗ និងប្លែក ជាមួយទេពកោសល្យរ៉េបដ៏ប៉ិនប្រសប់ ដែលធ្វើឲ្យអ្នកគាំទ្រទាំងជាតិ និងអន្តរជាតិ កោតសរសើរគ្រប់ៗគ្នា។
 


អ្វីដែលកាន់តែពិសេសក្នុងចុងឆ្នាំ២០២១ នេះ វីដេអូបទចម្រៀង «Time To Rise» របស់លោក វណ្ណដា និងព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ បានទទួលចំណាត់ថ្នាក់លេខ១ (Best Videos of 2021) ដែលជ្រើសរើសដោយ LiFTED Asia ដែលជាវេបសាយផ្ដោតលើវីដេអូបទចម្រៀងបែប HipHop នៅក្នុងប្រទេសអាស៊ី។ «Time To Rise» ជាវីដេអូបទចម្រៀងដែលទទួលបានការគាំទ្រខ្លាំង ជាមួយការចូលទស្សនារហូតដល់ ១លានដង ត្រឹមរយៈពេល ២៤ម៉ោង និងរហូតមកដល់ពេលនេះ វីដេអូ «Time To Rise» ទទួលបានការទស្សនា ៨០លានដង នៅលើ YouTube។




 
ហេតុផលដែលធ្វើឲ្យជ្រើសរើសវីដេអូ «Time To Rise» ជា «Best Videos of 2021» ហេតុផលចម្បងគឺ លោកព្រឹទ្ធាចារ្យ គង់ ណៃ និងទឹកចិត្តគោរពរបស់លោក វណ្ណដា ជាតារារ៉េបសម័យ ចំពោះលោកគ្រូ គង់ ណៃ ជាព្រឹទ្ធាចារ្យចាប៉ីដងវែង រួមជាមួយការតុបតែងខ្លួនក្នុងសម្លៀកបំពាក់បុរាណ និងការច្របាច់បញ្ជូលគ្នារវាងសិល្បៈតន្ត្រីបុរាណ-តន្រ្តីសម័យ ជាមួយទីតាំងថតនៅក្នុងសារមន្ទីរជាតិដែលឲ្យមហាជនទាំងក្នុងប្រទេស និងក្រៅប្រទេស កោតសរសើរមិនដាច់ពីមាត់ផងដែរ៕


 
(អត្ថបទពាណិជ្ជកម្ម)

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com