អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនអចលនទ្រព្យ ERA សម្ពោធការិយាល័យកណ្តាលថ្មីរបស់ខ្លួន
13, Dec 2021 , 3:22 pm        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ៖ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២១ - ក្រុមហ៊ុនអចលនទ្រព្យ ERA គឺជាក្រុមហ៊ុនអលនទ្រព្យលំដាប់កំពូលកម្រិតពិភពលោក បង្កើតឡើងនៅសហរដ្ឋអាម៉េរិកកាលពីឆ្នាំ១៩៧២។ គិតត្រឹមចុងឆ្នាំ ២០២១នេះ ក្រុមហ៊ុន ERA មានការិយាល័យចំនួន២ ២០០ការិយាល័យ នៅ ៣៧ប្រទេស ទូទាំងពិភពលោក និងមានសមាជិកភ្នាក់ងារអចលនទ្រព្យសរុបប្រមាណ ៣៩ ០០០ នាក់។


 
ក្រុមហ៊ុន ERA CAMBODIA បានឈានជើងចូលទីផ្សារកម្ពុជា នៅឆ្នាំ២០១៨ ដែលត្រូវបាននាំយក និងដឹកនាំដោយ លោក ខន គង្គ ជាអគ្គនាយកនៃក្រុមហ៊ុនផ្ទាល់។ ក្នុងរយៈពេលប្រហែល៤ឆ្នាំ នៃការដំណើរការរបស់ក្រុមហ៊ុន ERA CAMBODIA ក្រុមហ៊ុនពង្រីកការិយាល័យបានចំនួន ៣ទីតាំង ជាមួយនឹងភ្នាក់ងារអចលនទ្រព្យជាង ១ ៣០០ នាក់ទូទាំងប្រទេស។


 
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអចលនទ្រព្យ ERA CAMBODIA ជាក្រុមហ៊ុនមានឯកទេសប្រកបដោយវិជ្ជាជីវៈ ក្នុងការបម្រើសេវាកម្ម ជាភ្នាក់ងារទិញលក់ និងធ្វើទីផ្សារសម្រាប់គម្រោងខុនដូ និងអាគារពាណិជ្ជកម្មខ្នាតធំនៅកម្ពុជា ហើយក្រុមហ៊ុនក៏មានទស្សនវិស័យក្នុងការពង្រីកសក្តានុពលភ្នាក់ងាររបស់ខ្លួន សម្រាប់ការផ្តល់សេវា កម្មទៅកាន់ប្រទេសនានាក្នុងតំបន់ផងដែរ។


 
គិតត្រឹមដំណាច់ឆ្នាំ ២០២១ នេះ ទីតាំងការិយាល័យទាំង ៣ របស់ក្រុមហ៊ុន ERA នៅកម្ពុជារួមមាន៖
  • ការិយាល័យកណ្តាល៖ #G2510 - G2512 ជាន់ទី ២៥ អគារ GIA TOWER កោះពេជ្រ 
  • រាជធានីភ្នំពេញ ៖ #247 ផ្លូវ៥១កែងនឹងផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
  • ការិយាល័យភ្នំពេញ ការិយាល័យសៀមរាប... ផ្សារទំនើប MAKRO សៀមរាប ផ្លូវជាតិលេខ ៦ ក្រុងសៀមរាប ខេត្តសៀមរាប។
ការិយាល័យកណ្តាលថ្មីរបស់ក្រុមហ៊ុន ERA Cambodia គឺជាការិយាល័យលំដាប់អន្តរជាតិស្ថិតក្រោមកម្មសិទ្ធិផ្ទាល់របស់ក្រុមហ៊ុន មានលក្ខណៈជា One-Stop Service និងពោរពេញដោយបរិក្ខារសម្បូរបែប ក្នុងការបម្រើដល់អតិថិជន ភ្នាក់ងារអចលនទ្រព្យ ERA_Cambodia និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។ បរិក្ខារការិយាល័យកណ្តាលរបស់ក្រុម ហ៊ុន ERA Cambodia រួមមានជាអាទិ៍ដូចជា បញ្ហា​ទទួលភ្ញៀវ កន្លែងតាំងបង្ហាញគម្រោងអចលនទ្រព្យ សាលប្រជុំ និងបណ្តុះបណ្តាល បន្ទប់អគ្គនាយក បន្ទប់ប្រជុំ កន្លែងទទួលទានអាហារ រួមនឹងបញ្ជរសម្រាប់ផ្តល់ការ អចលនទ្រព្យ ERA Cambodia ផងដែរ។


 
ក្រៅពីការសម្ពោធការិយាល័យកណ្តាលថ្មី ក្រុមហ៊ុនក៏បានដាក់សម្ពោធឱ្យប្រើប្រាស់ កម្មវិធីទូរស័ព្ទថ្មី និងទំនើបជាងគេ សម្រាប់វិស័យអចលនទ្រព្យ ដែលមានឈ្មោះថា ERA KH។ កម្មវិធីទូរស័ព្ទ ERA KH ជាកម្មវិធីទូរស័ព្ទផ្តាច់មុខ សម្រាប់ភ្នាក់ងារអចលនទ្រព្យក្រុមហ៊ុន ERA Cambodia មានលក្ខណៈទំនើប និងឈានមុខគេ ដោយមានមុខងារសំខាន់ៗ ដែលអាចជួយគាំទ្រដល់ដំណើរការបម្រើសេវាកម្មដល់អតិថិជន បានរហ័ស និងមានប្រសិទ្ធភាពជាងមុន ដោយក្រុមហ៊ុនបានសហការជាមួយអ្នកជំនាញ ក្នុងការអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទ មកពីសហរដ្ឋអាម៉េរិក និងឥណ្ឌា។ ភ្នាក់ងារ អចលនទ្រព្យ ERA Cambodia អាច​​ទាញយកកម្មវិធីពី App Store និង Play Store បាន៕








 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com