អត្ថបទពាណិជ្ជកម្ម
លោក ឌុក ដេត និងលោក ខាន់ វ៉ាន់ឆៃ ទទួលបានជ័យលាភីលេខមួយ ក្នុងកម្មវិធីប្រកួត «មហោស្រពម្ហូបអាហារជុំវិញបឹងទន្លេសាប» ក្នុងខេត្តសៀមរាប
13, Dec 2021 , 4:40 pm        
រូបភាព
ដោយ: ថ្មីៗ
 សៀមរាប៖ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ វត្តមាន លោក ហាប់ ទូច រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានអញ្ជើញជាអធិបតីពិធីបិទព្រឹត្តិការណ៍វប្បធម៌ អបអរសាទរ ទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន ( Siem Reap ASEAN City of Culture ) នៅបរិវេណសួនច្បារមុខព្រះរាជដំណាក់។
 




ក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ ក៏មាន​វត្តមានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន បានចូលរួមដើម្បីទស្សនាកម្មវិធីផ្សេងៗជាច្រើនផងដែរ។ ក្នុងកម្មវិធីជាច្រើន យើងសូមលើកឡើង នៅកម្មវិធីមួយគឺ «មហោស្រពម្ហូបអាហារជុំវិញបឹងទន្លេសាប» ដោយមានការចូលរួម ពីសំណាក់ចុងភៅជំនាញៗមកពី ៥ខេត្តរួមមាន ខេត្តសៀមរាប, បាត់ដំបង, ពោធិ៍សាត់, កំពង់ឆ្នាំង និងកំពង់ធំ ដែលមានវិញ្ញាសា​ គឺចម្អិនម្ហូបមួយប្រភេទឈ្មោះថា «ហហ្មុក»។


 
លោក ឌុក ដេត ជាចុងភៅ និង​ស្ថាបនិករបស់ភោជនីយដ្ឋានសួនមេអំបៅ សហការជាមួយលោក ខាន់ វ៉ាន់ឆៃ អញ្ចើញមកពីអាហារដ្ឋានរស្មីពិសី ដើម្បីចូលរួមប្រកួតប្រជែក ក្នុងកម្មវិធីតំណាងឱ្យខេត្តសៀមរាបទាំងមូលផងដែរ។ ជាលទ្ធផល សម្រាប់បេក្ខភាពទាំង២​រូប គឺបានទទួលជ័យលាភីលេខ១ សម្រាប់ការប្រកួតប្រជែកទាំង៥ខេត្តផ្សេងៗគ្នា។ 




 
 
ក្នុងពិធីបិទព្រឹត្តិការណ៍វប្បធម៌ អបអរសាទរ ទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាននេះ គណៈអធិបតីបានចូលរួមផ្តល់ជាកិត្តិយស ប្រគល់បណ្ណជ័យលាភី អមដោយថវិកាជូនដល់បេក្ខជនឆ្នើមផ្នែកម្ហូបអាហារផ្តល់បណ្ណកិត្តិយស ដល់សហគមន៍ដែលបានចូលរួម និងប្រគល់ពានជ័យលាភីឆ្នើម ដល់បេក្ខជនឆ្នើម ផ្នែកគំនូរបុរាណផងដែរ៕










 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com