អត្ថបទពាណិជ្ជកម្ម
កម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» បន្តរកឃើញអ្នកឈ្នះប្រចាំខែទៀតហើយ
13, Dec 2021 , 4:56 pm        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មិត្តហ្វូនបានបន្តប្រគល់រង្វាន់ធំៗជាច្រើនដូចជា ទូរស័ព្ទដៃទំនើប iPhone 12 Pro, iPhone 12 mini,  iPad 8 Cellular ទៅកាន់អតិថិជន ដែលមានសំណាងឈ្នះពីកម្មវិធី«បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» ប្រចាំខែវិច្ឆិកា នៅឯការិយាល័យកណ្តាលរបស់ខ្លួន។   


 
លោក កាន រដ្ឋា រស់នៅខេត្តត្បូងឃ្មុំ ជាអតិថិជនដែលមានសំណាង ឈ្នះរង្វាន់ទូរស័ព្ទដៃទំនើប iPhone 12 Pro បានថ្លែងទាំងអារម្មណ៍រំភើបថា៖ “ក្នុងចិត្តហាក់ដូចភ័យអរៗ ព្រោះខ្លាចដំណឹងល្អនេះ ជាការបោកបញ្ឆោតផ្សេងៗ។ ប៉ុន្តែក្រោយពីបើកហ្វេសប៊ុក មើលការផ្សាយផ្ទាល់របស់ផេកផ្លូវការមិត្តហ្វូន រួចឮសំឡេងខ្លួនឯង ពេលនោះហើយនិយាយពីថាសប្បាយចិត្តខ្លាំងមែនទែន ព្រោះមិនដែលគិតថាខ្លួនឯង នឹងមានសំណាង​ឈ្នះរង្វាន់ពីក្រុមហ៊ុនមិត្តហ្វូនឡើយ។ ជាចុងក្រោយ ក៏សូមអរគុណដល់ក្រុមហ៊ុន ដែលបានបង្កើតកម្មវិធីនេះឡើង និងសូមជូនពរឱ្យក្រុមហ៊ុន បន្តរីកចម្រើនជោគជ័យទៅមុខជានិច្ច” ។


 
 អតិថិជនមានសំណាងម្នាក់ទៀត​មកពីខេត្តព្រៃវែង លោក ពៅ រ៉េន ​ជាអ្នកឈ្នះរង្វាន់ iPad 8 Cellular ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នាថា៖ “សំណាងមានពិត ខ្ញុំពិតជាសប្បាយរីករាយមែនទែន ដែលបានក្លាយជាអតិថិជនសំណាងមួយរូប ដែលបានឈ្នះរង្វាន់ពីក្រុមហ៊ុនមិត្តហ្វូន ពីមុនបញ្ចូលតែ $1 ទេ។ តែឮអ្នកជិតខាងនិយាយពីកាត ៥ ០០០៛ របស់មិត្តហ្វូនមានរង្វាន់ ក៏ប្តូរទៅទិញកាត ៥ ០០០៛ ប្រើវិញទៅព្រោះគិតថាខុសគ្នាតែ ១ ០០០៛ បានគាំទ្រប្រាក់រៀលជាតិហើយ មានឱកាសផ្សងសំណាងទៀត។ ហើយជាចុងក្រោយ សូមក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនមិត្តហ្វូន ដែលបង្កើតនូវកម្មវិធីនេះឡើង និងជូនពរឱ្យក្រុមហ៊ុនមានអតិថិជនប្រើប្រាស់កាន់តែច្រើន កាន់តែរីកចម្រើនផងដែរ” ។


 
ចំណែកឯអតិថិជនមានសំណាងម្នាក់ទៀត អ្នកនាង ឆាស កុច ខេត្តសៀមរាប ជាអ្នកឈ្នះរង្វាន់ទូរស័ព្ទដៃទំនើប iPhone 12 mini ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នាដែរ។
 
លោក អាដាំ មកពីការិយាល័យទីផ្សារនៃក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា៖ “អស់រយៈពេល៧ខែ ហើយដែលកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5 000៛» បានផ្តល់សំណាងទៅកាន់អតិថិជនជាច្រើននាក់។ អតិថិជនទាំងអស់ នៅមានពេលមួយខែទៀត ក្នុងការចាប់យកសំណាង ពីកាតកោសមិត្តហ្វូន ៥០០០៛ នេះ។ ងាយៗ គ្រាន់តែបញ្ចូលទឹកប្រាក់ជាមួយសន្លឹកកាតកោស ៥ ០០០៛ នៅក្នុងខែធ្នូនេះ លោកអ្នកនឹងអាចមានឱកាសឈ្នះរង្វាន់ភ្លាមៗ និង រង្វាន់ប្រចាំខែដូចជា កាតកោស 5 ០០០ រៀល រហូតដល់ $5, លុយក្នុងប្រព័ន្ធទិន្នន័យអ៊ីនធឺណិត ទូរស័ព្ទដៃទំនើប iPhone 12 Pro,  iPhone 12 mini, iPad 8 និងកាតកោស 10 ដុល្លារ” ។
 
លោកបានបន្ថែមថា៖ “ការចាប់រង្វាន់ នឹងធ្វើឡើងជារៀងរាល់ថ្ងៃទី៥ នៃខែបន្ទាប់ វេលាម៉ោង ៤ល្ងាច តាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក និង YouTube Channel របស់មិត្តហ្វូន។ សម្រាប់ការទំនាក់ទំនងទៅអតិថិជន ក្រុមហ៊ុនមិត្តហ្វូន នឹងប្រើប្រាស់ Hotline ប្រើប្រាស់របស់ខ្លួនតែមួយខ្សែគត់គឺ 097 9 097 097” ។
 
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់មិត្តហ្វូន www.fb.com/metfone.closer
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com