អត្ថបទពាណិជ្ជកម្ម
វិទ្យាស្ថានឧត្តមសិក្សាមួយកំពុងសហការជាមួយដៃគូជំនួញក្នុងការផ្តល់អាហារូបករណ៍ដល់ប្អូនៗ ដែលត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ
14, Dec 2021 , 3:02 pm        
រូបភាព
 វិទ្យាស្ថាន LSi Business School បានផ្តល់ការបណ្តុះបណ្តាល ថ្នាក់ឧត្តមសិក្សាជាច្រើនឆ្នាំលើឯកទេសគ្រប់គ្រងសហគ្រាសខ្នាតតូច និងមធ្យម (B.B.A. in SME Management)។ នៅក្នុងឆ្នាំនេះ វិទ្យាស្ថាន បានបើកដំណើរការកម្មវិធីសិក្សាជាលក្ខណៈអន្តរជាតិ ដែលមានលក្ខណៈពិសេស ដើម្បីចូលរួមជំរុញការ រីកចម្រើន និងសេចក្តីត្រូវការនិយោជិត និយោជក និងសហគ្រិនៗ ហើយជាពិសេសបានផ្តល់ប្រយោជន៍ ដល់ម្ចាស់សហគ្រាសខ្នាតតូច និងមធ្យម ឲ្យកាន់តែមានការលូតលាស់ និងប្រសើរឡើង ដើម្បីឈានទៅដល់តំបន់អន្តរជាតិ។
 
លោក ហែម បូណារិន នាយកវិទ្យាស្ថាន បានមានប្រសាសន៍ថា៖ «ការបង្រៀននៅ វិទ្យាស្ថាន LSi Business School ក្នុងកម្មវិធីសិក្សា គឺតម្រូវឲ្យមានសាស្រ្តាចារ្យជាជនជាតិខ្មែរ និងបរទេស ដែលមានបទពិសោធន៍បង្រៀនខ្ពស់។ កម្មវិធីសិក្សានេះ មានលក្ខណៈពិសេសប្លែកជាច្រើន ដើម្បីធានាថា វានឹងផ្តល់នូវជំនាញការងារជាក់ស្តែង។ សមាសធាតុដែលត្រូវការ នៃកម្មវិធីសិក្សារួមមានការ៖ សិក្សាពីគម្រោងផែនការធ្វើជំនួញ ដំណើរទស្សនកិច្ចសិក្សាក្រៅប្រទេស និងការអភិវឌ្ឍផែនការអាជីវកម្ម ហើយសកម្មភាពសិក្សា១/៤ នៃកម្មវិធីសិក្សា តម្រូវឲ្យនិស្សិតអនុវត្តន៍ជាក់ស្ដែង ដែលហៅថា Project-based assignments។ 


 
ជាក់ស្តែងវិធីសាស្រ្តនេះ ត្រូវបានគាំទ្រដោយ មជ្ឈមណ្ឌលហាត់ការរបស់និស្សិត (Stimulation Center of SME)  ដែលបានផ្សារភ្ជាប់និស្សិត ជាមួយនិងការងារ ផ្តល់ការប្រឹក្សាដល់និស្សិតអំពីការសិក្សា ការផ្តល់សេវាកម្មគាំទ្រការសិក្សា ក្នុងការរៀបចំ ផែនការអាជីវកម្មរបស់ពួកគេ និងរៀបចំឱកាសសម្រាប់និស្សិត ក្នុងការបង្ហាញគំនិតល្អៗរបស់ពួកគេ ទៅវិនិយោគិន ឬម្ចាស់ក្រុមហ៊ុន ជាពិសេសសាលា នឹងមានផ្តល់ប្រភពទុន សម្រាប់គាំទ្រទៅដល់និស្សិត ក្នុងការចាប់ផ្តើមជំនួញអាជីវកម្មដំបូង របស់ពួកគេផងដែរ។ និស្សិតដែលសិក្សានៅវិទ្យាស្ថាន គឺមានការងារធ្វើក្នុងពេលកំពុងសិក្សាដោយស្វ័យប្រវត្តិ ១០០% ជាមួយដៃគូជំនួញរបស់យើង។
 


ជាមួយគ្នានេះដែរ វិទ្យាស្ថាន LSi Business School បាននិងកំពុងបង្កើតទំនាក់ទំនង ជាមួយសាកលវិទ្យាល័យនានា នៅតំបន់អាស៊ី អឺរ៉ុប និងសហរដ្ឋអាម៉េរិក ដើម្បីរៀបចំដំណើរទស្សនកិច្ចសិក្សារបស់និស្សិត និងការផ្លាស់ប្តូរកម្មវិធីសិក្សា រវាងនិស្សិត និងនិស្សិត។ សកម្មភាពទាំងនេះ នឹងបង្កើតឱកាសសម្រាប់និស្សិត ក្នុងការទទួលបានបទពិសោធន៍ ពីការសិក្សា និងជំនាញវិជ្ជាជីវៈ នៅកម្រិតពិភពលោក។
 
សម្រាប់ឆ្នាំសិក្សាថ្មីនេះ វិទ្យាស្ថាន LSi Business School បានរៀបចំការប្រឡងអាហរូបករណ៍ពេញ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រអន្តរជាតិ លើជំនាញគ្រប់គ្រងសហគ្រាសខ្នាតតូច និងមធ្យម (SME Management) សម្រាប់ប្អូនៗ ដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងចាប់ផ្តើមបើកទទួលនិស្សិតថ្មី និងនិស្សិត បន្តផ្ទេរការសិក្សាពីវិទ្យាសា្ថន និងពីសាកលវិទ្យាល័យនានាៗ សម្រាប់ថ្នាក់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងសហគ្រាសខ្នាតតូច និងមធ្យម ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃចូលរៀន។


 
ជាមួយគ្នានេះ វិទ្យាស្ថាន LSi Business School នឹងចាប់ផ្តើមដំណើរការថ្នាក់ក្រោយឧត្តមសិក្សាផងដែរ គឺថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ E-MBA in SME Leadership នៅពេលឆាប់ៗខាងមុខនេះ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.lsi.edu.kh និងហ្វេកប៊ុកផេកផ្លូវការរបស់យើងខ្ញុំ ដែលមាន Link ភ្ជាប់នេះ https://www.facebook.com/LSiBusinessSchool ឬទំនាក់ទំនងផ្ទាល់ទូរស័ព្ទលេខ៖ 023 88 30 44 ឬ 016 271 655 រៀងរាល់ម៉ោងធ្វើការ៕
 






(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com