អត្ថបទពាណិជ្ជកម្ម
Xiaomi វីតាល់ និងលេជេន សម្ពោធចាក់បញ្ចាំង​ភាពយន្តរឿង​ «មនុស្សពីងពាង៖ មកផ្ទះលែងកើត»
16, Dec 2021 , 3:18 pm        
រូបភាព
ដោយ: ថ្មីៗ
(ភ្នំពេញ)៖ កាល​ពី​ល្ងាច ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នេះ ក្រុមហ៊ុន Xiaomi ប្រចាំប្រទេសកម្ពុជា ក្រុមហ៊ុនទឹកពិសាវីតាល់ និងរោងភាពយន្តលេជន បានប្រារព្ធនូវពិធីសម្ពោធជាផ្លូវការនូវការចាក់បញ្ចាំងមុនគេបង្អស់នៃ​ខ្សែភាពយន្ត​ «មនុស្សពីងពាង៖ មកផ្ទះលែងកើត» ដែលកំពុងល្បីល្បាញទូទាំងពិភពលោក។​ នៅក្នុងពិធីសម្ពោធល្ងាចនេះ ក៏មានអ្នកចូលរួមពីសំណាក់គណៈគ្រប់គ្រង នៃក្រុមហ៊ុន Xiaomi ប្រចាំប្រទេសកម្ពុជា ក្រុមហ៊ុនទឹកពិសាវីតាល់ និងរោងភាពយន្តលេជេន រួមទាំងអ្នកគាំទ្រជាច្រើននាក់ផងដែរ។ 


 
ក្នុងឱកាសដ៏វិសេសវិសាលនេះ​ អ្នកតំណាង ប្រចាំក្រុមហ៊ុននីមួយៗ បានផ្តល់ពីចំណាប់អារម្មណ៍ និងសម្តែងសេចក្តីសោមនស្សរីករាយ ដែលបានក្លាយជាដៃគូសហការក្នុងប្រទេសកម្ពុជា របស់ខ្សែភាពយន្ត «មនុស្សពីងពាង៖ មកផ្ទះលែងកើត» ដែលកំពុងល្បីល្បាញទូទាំងពិភពលោក និងបានបង្ហាញពីឆន្ទៈ ព្រមទាំងការប្តេជ្ញាចិត្តក្នុងការនាំយកនូវបទពិសោធន៍ថ្មីប្លែកៗអស្ចារ្យជាច្រើនទៀតជូនដល់អ្នកគាំទ្រផលិតផលរបស់ខ្លួន។ 


 
អ្វីដែលកាន់តែពិសេសនៅក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះ ក្រុមហ៊ុនXiaomi ប្រចាំប្រទេសកម្ពុជា ក្រុមហ៊ុនទឹកពិសាវីតាល់ និងរោងភាពយន្តលេជេន ក៏បានរៀបចំកម្មវិធីកម្សាន្តសប្បាយៗ សម្រាប់អ្នកគាំទ្ររបស់ខ្លួន ដែលបានឈ្នះរង្វាន់សំបុត្រចូលរួមកម្មវិធី និងមានឱកាសទស្សនាកំពូលខ្សែភាពយន្តដ៏ល្បីល្បាញលើពិភពលោកនេះមុនគេបង្អស់នៅក្នុងប្រទេសកម្ពុជា រួមមានការសម្តែងចម្រៀង ការសម្តែងក្បាច់រាំ ការតុបតែងខ្លួនតាមតួអង្គមនុស្សពីងពាង និងការលេងហ្គេមដែលទទួលបានកាដូ Premium Item បន្ថែមជាច្រើនទៀតផង។ 


 
គួរបញ្ជាក់ផងដែរថា ​ខ្សែភាពយន្ត «មនុស្សពីងពាង៖ មកផ្ទះលែងកើត» គឺជាភាពយន្តបែបស៊ុបភើ ហេរ៉ូដ៏ល្បីល្បាញ របស់ផលិតកម្ម Marvel នឹងចាក់បញ្ចាំងជាផ្លូវការតែក្នុងរោងភាពយន្តប៉ុណ្ណោះ ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះតទៅ។ 
 
 
អំពីខ្សែភាពយន្ត «មនុស្សពីងពាង៖ មកផ្ទះលែងកើត» 
ជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រខ្សែភាពយន្ត Spider-Man អត្តសញ្ញាណរបស់តួអង្គមនុស្សពីងពាងត្រូវបានលាតត្រដាងជាសាធារណៈ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតប្រចាំថ្ងៃរបស់គាត់ និងធ្វើឱ្យអ្នកជុំវិញខ្លួនជួបហានិភ័យជាច្រើន។ នៅពេលដែល Spider-Man សុំជំនួយពី Doctor Strange ឱ្យជប់សិល្ប ដើម្បីស្ដារអាថ៌កំបាំងរបស់គាត់ សិល្ប៍នោះបានបង្កើតជាចលាចលដែលបង្កឱ្យបីសាចកំណាចក្រៅភពជាច្រើនចូលមកអុកឡុកក្នុងផែនដី។ ឥឡូវនេះ Peter នឹងត្រូវជម្នះឧបសគ្គដ៏ធំបំផុតរបស់គាត់ ដែលនឹងមិនត្រឹមតែផ្លាស់ប្តូរអនាគតរបស់គាត់ជារៀងរហូតប៉ុណ្ណោះទេ ប៉ុន្តែផ្លាស់ប្តូរដល់អនាគតនៃពហុចក្កវាលផងដែរ។ 


 
ខ្សែភាពយន្តនេះដឹកនាំដោយលោក Jon Watts និពន្ធដោយ Chris McKenna & Erik Sommers ដោយផ្អែកលើសៀវភៅ MARVEL Comic Book ដោយ Stan Lee និង Steve Ditko ។ ផលិតកររួមមានលោក Kevin Feige និង Amy Pascal ផលិតករប្រតិបត្តិរួមមាន Louis D'Esposito, Victoria Alonso, JoAnn Perritano, Rachel O'Connor, Avi Arad និង Matt Tolmach ។ ខ្សែភាពយន្តនេះសម្តែងដោយ Tom Holland, Zendaya, Benedict Cumberbatch, Jacob Batalon, Jon Favreau ជាមួយ Marisa Tomei ៕
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com