អត្ថបទពាណិជ្ជកម្ម
សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ បង្ហាញពីវិថីដ៏ជោគជ័យរបស់ខ្លួនសម្រាប់ការទទួលស្គាល់ជាអន្តរជាតិ
16, Dec 2021 , 4:39 pm        
រូបភាព
ភ្នំពេញ៖ សាលាឯកជនដើរតួនាទីយ៉ាងសំខាន់ជាមួយក្រសួងអប់រំ យុវជន និងកីឡា (MOEYS) ក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ គឺជាសមាជិកនៃក្រុមប្រឹក្សាសាលាអន្តរជាតិ (CIS) ដែលជាសហគមន៍នៃសាលារៀន និងសាកលវិទ្យាល័យជាង 1,300 ដែលប្តេជ្ញាផ្តល់ការអប់រំអន្តរជាតិប្រកបដោយគុណភាពខ្ពស់។
 
សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ផ្តល់ជូនសិស្សានុសិស្សគ្រប់រូបនូវការអប់រំប្រកបដោយគុណភាពខ្ពស់ និងការអនុវត្តកម្មវិធីអប់រំយ៉ាងម៉ត់ចត់ ដែលជាលទ្ធផលសាលាបានទទួលភាពជាសមាជិករបស់ CIS។ ការទទួលបានសមាជិកភាពរបស់ CIS បានបង្ហាញថាសាលាបានបញ្ចប់ការវាយតម្លៃផ្ទាល់ខ្លួនឯងដ៏ទូលំទូលាយ និងការត្រួតពិនិត្យវាយតម្លៃពីសមាជិកដៃគូរអន្តរជាតិ ដែលជាផ្នែកមួយសម្រាប់ដំណើរការកែលម្អរបស់យើង ដោយផ្តោតលើសូចនាករ និងស្តង់ដារខ្ពស់លើការលើកកម្ពស់ការអភិវឌ្ឍជំនាញ ចំណេះដឹង គុណលក្ខណៈ និងសកម្មភាពរបស់សិស្ស។


 
លើសពីនេះទៀត វាបង្ហាញថា សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ សមស្របជាមួយនឹងនិយមន័យ សញ្ជាតិសកល និងក្រមសីលធម៌របស់ CIS។ សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ មានមោទនភាពខ្ពស់ក្នុងការនាំយកនូវការទទួលស្គាល់ជាអន្តរជាតិសម្រាប់សហគមន៍ទាំងមូល។ ដូច្នេះ លោកគ្រូ អ្នកគ្រូ មាតាបិតា ឬអ្នកអាណាព្យាបាល និងសិស្សានុសិស្ស ទទួលបាននូវសេចក្តីសាទរយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរជាវិជ្ជមាន ដែលសាលាបានធ្វើ ដើម្បី ក្លាយជាសាលាអន្តរជាតិដែលមានការទទួលស្គាល់ជាសកល។
 


នេះជាសមិទ្ធិផលដែលទទួលបានពីការអប់រំប្រកបដោយគុណភាពខ្ពស់ និងការអនុវត្តកម្មវិធីសិក្សាបានយ៉ាងម៉ត់ចត់។ យើងបង្កើនបទពិសោធន៍អប់រំដោយ៖
 
ការលើកកម្ពស់ការអប់រំដោយផ្អែកលើតម្លៃដែលកំណត់ភាពជាអ្នកដឹកនាំសកល។
ពង្រីកគំនិត និងទស្សនៈរបស់សិស្សានុសិស្ស។
បង្កើតការប្រកួតប្រជែងសម្រាប់សិស្សរបស់យើង។
ទទួលយកភាពចម្រុះ ដើម្បីស្វាគមន៍គំនិត វប្បធម៌ និងទំនាក់ទំនងមកពីគ្រប់ទិសទីនៃពិភពលោក។
 
សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ប្តេជ្ញាថានឹងធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ និងធានាថាការអប់រំដែលយើងផ្តល់ជូនគឺល្អបំផុតមួយនៅក្នុងពិភពលោក ខណៈពេលដែលទទួលបានទំនុកចិត្ត និងការជឿជាក់ពីសហគមន៍របស់យើងតាមរយៈភាពស្មោះត្រង់ សុចរិតភាព និងភាពត្រឹមត្រូវ។ ជាមោទនភាព សាលាទទួលបានពានរង្វាន់ និងលិខិតបញ្ជាក់ជាច្រើននាពេលថ្មីៗនេះ ហើយយើងមានកិត្តិយសដែលសាលាបានបង្ហាញពីភាពរីកចម្រើនឡើងគួរឱ្យកត់សម្គាល់ និងសមិទ្ធិផលខ្ពស់។ សាលាបានអនុវត្តវិធីសាស្រ្តបង្រៀន និងរៀន ដែលមានលក្ខណៈប្លែក និងមានតម្លៃសម្រាប់សិស្សម្នាក់ៗ។
 


អាស្រ័យហេតុនេះសាលាបានអញ្ជើញភ្នាក់ងាររង្វាយតម្លៃលើការទទួលស្គាល់គុណភាពអប់រំសកល ឱ្យចុះពិនិត្យ និងវាយតម្លៃលើគ្រប់ទិដ្ឋភាព និងផ្នែកផ្សេងៗរបស់សាលា។ មានតែគ្រឹះស្ថានសិក្សាដែលអាចបំពេញតាមស្តង់ដារខ្ពស់បំផុត ឬការកំណត់ទាំងអស់ប៉ុណ្ណោះ ដែលត្រូវបានទទួលជាសមាជិក។
 
CIS និង Cambridge Assessment International Education ត្រូវបានទទួលស្គាល់ដោយទីភ្នាក់ ងារក្នុង និងក្រៅរដ្ឋាភិបាលជាច្រើននៅទូទាំងពិភពលោក។ ការពិតនៃការទទួលស្គាល់នេះ គឺជាការធានារបស់អ្នកថា បុត្រធីតាលោកអ្នកនឹងទទួលបានការអប់រំលំដាប់ពិភពលោក ក្រោមការថែទាំរបស់យើង។
 


លោកស្រី Luisa Condorelli នាយិកាសាលា បានលើកឡើងថា៖ "សមាជិកភាព និងការទទួលស្គាល់គុណ ភាពមានន័យខ្លាំងបំផុតសម្រាប់សាលាអន្តរជាតិ។ នេះជារបៀបដែលយើងត្រូវបានទទួលស្គាល់នៅក្នុងសហគមន៍ អប់រំអន្តរជាតិថាធ្វើការមិនត្រឹមតែមានស្តង់ដារខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជូននូវគុណភាពខ្ពស់ផងដែរ។ ពួកយើងមានទំនួលខុសត្រូវក្នុងការធានាថាយើងបន្តរក្សាស្តង់ដារខ្ពស់ទាំងនោះសម្រាប់ជាប្រយោជន៍ ដល់សិស្សានុសិស្សដែលយើងបង្រៀន និងក្រុមគ្រួសារនៅក្នុងសហគមន៍របស់យើង”។
 
យើងកំពុងបើកទទួលការកក់ដំណើរទស្សនាអគារសាលា ដើម្បីទស្សនាបរិក្ខារសិក្សាទំនើបៗរបស់យើង ហើយ ជួបពិភាក្សាជាមួយបុគ្គលិករបស់យើង ដើម្បីជួយជំរុញលើការសម្រេចលោក លោកស្រី លើការជ្រើសរើសយក សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ សម្រាប់ការអប់រំរបស់បុត្រធីតាលោកអ្នក។ 
 


សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងការិយាល័យចុះឈ្មោះនិងផ្តល់ព័ត៌មានរបស់យើងខាងក្រោម៖
សាខាទី១ (បឋមសិក្សា): 023 973 999, 077 296 688
សាខាទី២ (អូឡាំពិក): 023 936 999, 010 296 688
សាខាទី៣ (មត្តេយ្យសិក្សា): 023 974 999, 061 296 688
សាខាទី៤ (មធ្យមសិក្សា): 023 973 999, 077 296 688 ៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com