ជាតិ
សង្គមជាតិ
កម្ពុជា ចូលរួមរំលែកទុក្ខជាមួយអាម៉េរិក ចំពោះការបាត់បង់ជីវិតមនុស្សដោយព្យុះកំបុតត្បូង
16, Dec 2021 , 5:43 pm        
រូបភាព
តំណាងឲ្យរាជរដ្ឋាភិបាល និងប្រជាជន ក្រសួងការបរទេសកម្ពុជា បានសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការចូលរួមរំលែកទុក្ខជាមួយសហរដ្ឋអាម៉េរិក ដែលជួបប្រទះនឹងគ្រោះមហន្តរាយ ដោយសារខ្យល់ព្យុះកំបុតត្បូងដ៏សាហាវ ដែលបណ្តាលឲ្យមនុស្សជាច្រើននាក់ បាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិដ៏ច្រើន។



ក្រសួងការបរទេសកម្ពុជា សម្តែងសមានចិត្តទៅកាន់សហរដ្ឋអាម៉េរិកដូច្នេះថា៖«ស្ថិតក្នុងគ្រាដ៏សែនសោកសៅ និងលំបាកនេះ រាជរដ្ឋាភិបាល និងជាប្រជាជនកម្ពុជា សូមចូលរួមរំលែកទុក្ខដោយស្មោះជាមួយប្រជាជនអាម៉េរិក និងសូមសម្តែងសេចក្តីទុក្ខដ៏សែនក្រៀមក្រំ និងក្តីអាណិតអាសូរ ជូនចំពោះក្រុមគ្រួសារទាំងឡាយ ដែលបានបាត់បង់ជីវិតមនុស្សជាទីស្រឡាញ់របស់ពួកគេ និងសូមបួងសួងឲ្យជនរងគ្រោះជាច្រើនផ្សេងទៀត ដែលកំពុងបាត់ខ្លួន មានសុវត្ថិភាពគ្រប់ៗគ្នា»។

Tag:
 កម្ពុជា-អាម៉េរិក
  ខ្យល់ព្យុះ
© រក្សាសិទ្ធិដោយ thmeythmey.com