អត្ថបទពាណិជ្ជកម្ម
អបអរសាទរ អ្នកទទួលបាន iPhone13 ពី PIIK MALL! តែអ្នកផ្សេងទៀតកុំទាន់អស់សង្ឃឹមណា កម្មវិធីនៅតែបន្ត!
21, Dec 2021 , 11:05 am        
រូបភាព
ដោយ: ថ្មីៗ
រាជធានីភ្នំពេញ៖ មិនធម្មតាមែន!  មហាព្រឹត្តិការណ៍ដែលមិនធ្លាប់មាន បានផ្តល់ការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាជនកម្ពុជារាប់ម៉ឺននាក់ ធ្វើឱ្យអតិថិជននិងហ្វេនៗរំភើបញាប់ញ័រក្នុងកម្មវិធីសម្ពោធជាផ្លូវការកាលពីថ្ងៃទី11 ធ្នូ 2021 របស់ក្រុមហ៊ុន PIIK MALL ហើយទីបំផុត ក្រុមហ៊ុនបានរកឃើញអតិថិជនដែលមានសំណាងអាចទិញទូរស័ព្ទស៊េរីទំនើប iPhone13 ក្នុងតម្លៃត្រឹមតែ 13$ តែប៉ុណ្ណោះពី PIIK MALL APP ហើយ។










 
ចំពោះអតិថិជនដែលពុំទាន់ទទួលបាន iPhone 13 ក្នុងតម្លៃ $13 កុំទាន់អស់សង្ឃឹម! អតិថិជនទាំងអស់នៅតែមានឱកាសទទួលបានបន្តទៀតពី PIIK MALL រហូតដល់ដំណាច់ ខែមករា ឆ្នាំ2022។
 
 
ហើយអ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀតនោះគឺ PIIK MALL បានផ្តល់ឱកាសឱ្យអតិថិជនរបស់ខ្លួនទាំងអស់អាច ទិញទំនិញរាប់ម៉ឺនមុខក្នុងតម្លៃត្រឹមតែ 1$ (គ្រប់យ៉ាងត្រឹមតែ ១ ដុល្លារ) តែប៉ុណ្ណោះនៅក្នុខែធ្នូនេះ ដើម្បីអបអរសាទរការដាក់សម្ពោធជាផ្លូវការនេះ។ 



មិនតែប៉ុណ្ណោះ ហ្វេនៗរបស់ PIIK MALL ក៏ទទួលបាននូវការបញ្ចុះតម្លៃដែលមិនធ្លាប់មានពីមុនមករហូតដល់ 90% ជាមួយនឹងការដឹកជញ្ជូនដោយឥតគិតថ្លៃទូទាំងរាជធានីភ្នំពេញ។



ក្នុងឱកាសបើកសម្ពោធជាផ្លូវការនេះផងដែរ លោកអគ្គនាយក សេង លាប បានបញ្ជាក់ថា PIIK MALL គឺ The Real E-Commerce Platform ដែលជាវេទិកាទិញ-លក់តាមប្រព័ន្ធបច្ចេកវិទ្យាទំនើបដំបូងគេនៅកម្ពុជា មានដៃគូសហការទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងមានទំនិញរាប់សិបម៉ឺនមុខទំនិញ។ លោកបានបន្ថែមទៀតថា អតិថិជនថ្មីចាស់ទាំងអស់នឹងទទួលបាននូវបច្ចេកវិទ្យាទំនើបថ្មីៗ ប្លែកៗ ជាពិសេសសម្រាប់ដៃគូសហការរបស់ PIIK MALL ដែលកំពុងមានតម្រូវការប្រព័ន្ធឌីជីថលចាំបាច់នាពេលបច្ចុប្បន្ននេះ ហើយកាន់តែពិសេស PIIK MALL បានផ្តល់ឱកាសការងារជូនប្រជាជន ឬសិស្ស និស្សិតជាច្រើនរូបឱ្យទទួលបាននូវបទពិសោធល្អៗ ថ្មីៗពីក្រុមហ៊ុនផងដែរ។
បន្ថែមពីលើការផ្តល់ជូនពិសេសៗ និងការបញ្ចុះតម្លៃខប់ៗនៅក្នុងការ Live កាលពីថ្ងៃទី11 ធ្នូ 2021  ហ្វេនៗរបស់ PIIK MALL ក៏ទទួលបាននូវភាពសប្បាយរីករាយតាមរយៈការលេងហ្គេមកម្សាន្ត ដែលជាទស្សនីយភាពមិនងាយបានឃើញរបស់តារាកិត្តិយសទាំង៥រូប រួមមាន កញ្ញា រ៉េត ស៊ូហ្សាណា  កញ្ញាពេជ្រ សូលីកា កញ្ញាមីណា កញ្ញាចេនី និងលោក HENG ផងដែរ។ ក្រៅពីទេពកោសល្យក្នុងវិស័យសិល្បៈរបស់ពួកគេ ពួកគេក៏បាន ប្រកួតគ្នាដើម្បីស្វែងរកក្រុមដែលមានសមត្ថភាពចងចាំខ្ពស់ និងបច្ចេកទេសទិញទំនិញបានលឿន និងត្រឹមត្រូវច្រើនជាងគេនៅលើ PIIK MALL APP។



ចុចទីនេះមើលវីដេអូពេញ: https://www.facebook.com/piikmall/videos/422589886239846/
ការផ្តល់ជូនលើកនេះ ពិតជាធ្វើឱ្យហ្វេនៗដែលទន្ទឹងរង់ចាំមិនខកបំណងមែន។ ប៉ុន្តែសូមកុំបារម្ភ ព្រោះឱកាសទទួលបានការបញ្ចុះតម្លៃនិងការផ្តល់ជូនពិសេសៗនៅមិនទាន់អស់នោះទេ។ PIIK MALL នៅមានការភ្ញាក់ផ្អើលជាច្រើនសន្ធឹកសន្ធាប់ទៀត ត្រៀមសម្រាប់ហ្វេនៗសំណព្វទាំងអស់គ្នា។
ប្រញាប់ឡើង កុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅឱ្យសោះ! តោះ! ដោនឡូត PIIK MALL APP  ឥឡូវនេះតាមរយៈ  https://onelink.to/tyqvzh  ឬតាមដានវេបសាយ ហ្វេសប៊ុកផេក ឬតេឡេក្រាមរបស់ PIIK MALL តាមរយៈ https://piikmall.com/mall/ https://www.facebook.com/piikmall https://t.me/piikmall ដើម្បីទទួលបានសំណាងនិងដំណឹងថ្មីៗពី PIIK MALL៕

(អត្ថបទពាណិជ្ជកម្ម)

Tag:
 MSA
© រក្សាសិទ្ធិដោយ thmeythmey.com