អត្ថបទពាណិជ្ជកម្ម
បាងកក មិនត្រឹម​ជាទីក្រុងដ៏ទំនើបនោះទេ តែក៏ជាកន្លែងកម្សាន្តដ៏ល្អសម្រាប់ភ្ញៀវទេសចរ​ដែរ
21, Dec 2021 , 3:44 pm        
រូបភាព
ដោយ: ថ្មីៗ
 ក្នុងរយៈពេល ២ ឆ្នាំមកនេះ ប្រទេសថៃបានខ្នះខ្នែងយ៉ាងខ្លាំង ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីធ្វើយ៉ាងណា ធ្វើឲ្យប្រទេសរបស់ខ្លួនបើកទទួលភ្ញៀវទេសចរ​ ក្រៅប្រទេសឡើងវិញ។ ​​ដោយសារប្រជាពលរដ្ឋ បានទទួលវ៉ាក់សាំង និងការគោរពតាមវិធានការសុខាភិបាល ​អត្រាឆ្លងក្នុងប្រទេសថៃបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ហេតុនេះរដ្ឋាភិបាលប្រទេសថៃ បានបើកជើងហោះហើរទទួលភ្ញៀវទេសចរ​ឡើងវិញ។ 



ក្នុងឱកាសដែលរដ្ឋាភិបាលប្រទេសថៃ បានបើកជើងហោះហើរឡើងវិញនោះ ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្អបំផុត AirAsia បានប្រកាសរៀបចំជើងហោះហើរ ពីភ្នំពេញទៅកាន់ទីក្រុងបាងកក ឡើងវិញ ជាមួយនឹងតម្លៃទាបបំផុត។  
 
លោក Santisuk Klongchaiya នាយកប្រតិបត្តិរបស់ Air Asia ប្រចាំប្រទេសថៃ បានមានប្រសាសន៍​ថា ៖«ជាមួយនឹងការប្រកាសពីគោលនយោបាយ បើកដំណើរការឡើងវិញរបស់ប្រទេសថៃ ក្រុមហ៊ុន AirAsia បាន​ខ្នះខ្នែង ក្នុងការស្វែងរកឱកាស ដើម្បីនាំយកជើងហោះហើរ ដែលត្រូវបានផ្អាកមកវិញ។ វាក៏ជាការផ្សារភ្ជាប់ឡើងវិញ ជាមួយមនុស្សក្នុងតំបន់អាស៊ាន ក្នុងការចែករំលែកនូវវប្បធម៌របស់ប្រទេសថៃ»។


 
គួររំឭកថា ប្រទេសថៃ គឺជាប្រទេសដែលសម្បូរទៅដោយ​ធម្មជាតិស្រស់ស្អាត វប្បធម៌ ពិសេសនោះ ទីក្រុងបាងកក ដែលជាទីក្រុងដ៏ទំនើប សម្បូរដោយអគារខ្ពស់ៗ ហាងទំនិញទំនើបៗ ម្ហូបអាហារប្លែកៗ ផ្សារទំនើបដ៏ធំជាងគេ ក្នុងតំបន់អាស៊ី ដូចជា Icon Siam, Jodd Fairs និងកន្លែងជាច្រើនផ្សេងទៀតនោះ បានទាក់ទាញភ្ញៀវទេសចរ​ជាច្រើន ទៅកាន់ប្រទេសនោះ។


 
អ្វីដែលពិសេសនោះ ការហោះហើរជាមួយ Air Asia លោកអ្នកមិនចាំបាច់តម្រូវឲ្យធ្វើចត្តាឡីស័កនោះទេ។ សម្រាប់ការហោះហើរសម្រាប់ជើងទីមួយ នឹងធ្វើឡើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ សំបុត្រនឹងចាប់ផ្ដើមលក់ចាប់ពីថ្ងៃនេះតទៅ ជាមួយនឹងតម្លៃដ៏ពិ​សេស សម្រាប់អតិថិជន ជាសមាជិកធំ (Big Member) គឺក្នុងតម្លៃ ៥៥ដុល្លារប៉ុណ្ណោះ ប៉ុន្តែតម្រូវឲ្យអតិថិជនចុះឈ្មោះជាមុន។ ចំណែកអតិថិជន មិនមែនជាសមាជិកធំ (Non Big Member) គឺលក់ជូនក្នុងតម្លៃ ៥៧ ដុល្លារ។ ចំពោះតម្លៃនេះទៀតសោត AirAsia នៅតែបន្តរក្សាតម្លៃដើមដដែល បើទោះជាមុននឹងក្រោយកូវីដ-១៩ ក៏ដោយ។


 
ជាមួយនឹងបទពិសោធន៍ហោះហើរដ៏អស្ចារ្យ របស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្អបំផុត AirAsia លោកអ្នកមិនចាំបាច់មានព្រួយបារម្ភអ្វីនោះទេ។ ​ ក្រុមហ៊ុនផ្ដល់នូវការហោះហើរដែលមានស្តង់ដារសុខភាព និងសុវត្ថិភាពខ្ពស់ ដោយក្រុមហ៊ុនប្រតិបត្តិតាម AirAsia ស្តង់ដារសុខភាព និងសុវត្ថិភាពខ្ពស់ រួមមានបុគ្គលិកត្រូវបានចាក់វ៉ាក់សាំងរួចរាល់ទាំងអស់, ប្រើបច្ចេកវិទ្យាដោយមិនចាំបាច់ទាក់ទងផ្ទាល់, ការរក្សាគម្លាត, ការវាស់កម្ដៅ, នៅក្នុងយន្តហោះបំពាក់ដោយតម្រង HEPA សម្លាប់មេរោគបាន 100% និងការបាញ់ថ្នាំសម្រាប់មេរោគគ្រប់ជើងហោះហើរទាំងអស់។




 
ចំពោះការលក្ខខណ្ឌក្នុងការធ្វើដំណើរ គឺវាមិនមានលក្ខណៈស្មុគស្មាញនោះទេ ដោយវាផ្អែកលើប្រភេទសេវាធានារ៉ាប់រង ដែលលោកអ្នកប្រើប្រាស់។ ខាងក្រោមនេះ គឺជាប្រទេសធានារ៉ាប់រង ដែលលោកអ្នកអាចស្វែងយល់បន្ថែម អំពីវានៅខាងក្រោមនេះ ៖ 



© រក្សាសិទ្ធិដោយ thmeythmey.com